វិស័យទេសចរណ៍

ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង២០លាននាក់ នៅជាង៧ខែកន្លងមកនេះ


ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី ទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ទៅជិត២២លាននាក់ ក្នុងរយៈពេលជាង៧ខែ ដើមឆ្នាំ២០២៤ នេះ ហើយក្នុងនោះភ្ញៀវទេសចរចិន និងភ្ញៀវទេសចរម៉ាឡេស៊ី មានចំនួនច្រើនជាងគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វិស័យទេសចរណ៍
ដោយ

អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យដឹងថា ប្រទេសថៃ ទទួលបានភ្ញៀវទេសចរបរទេសរហូដល់ទៅជិត២២លាននាក់ ក្នុងរយៈពេលជាង៧ខែ ដើមឆ្នាំ២០២៤ ហើយក្នុងនោះភ្ញៀវទេសចរចិន និងភ្ញៀវទេសចរម៉ាឡេស៊ី មានចំនួនច្រើនជាងគេ។ ក្នុងនោះភ្ញៀវទេសចរចិន មានចំនួនច្រើនជាងគេរហូតដល់ទៅជាង៤លាននាក់ បន្ទាប់មកម៉ាឡេស៊ី មាន​ចំនួន៣លាននាក់ ខណៈឥណ្ឌា កូរ៉េខាងត្បូង និងរុស្ស៊ី មានជាង១លាននាក់ ដោយទទួលបានចំណូលពីវិស័យទេសចរណ៍សរុបចំនួនជិត៣០ពាន់លានដុល្លារអាម៉េរិក។

ជាមួយគ្នានេះ ប្រទេសថៃ ដាក់គោលដៅទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានជាង៣៦លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៤ នេះ។ ចាប់ពីថ្ងៃទី២២ ខែកក្កដា ប្រទេសថៃ បានបន្តកម្មវិធីស្នាក់នៅដោយគ្មានទិដ្ឋាការរយៈពេល៦០ថ្ងៃ ដល់ពលរដ្ឋមកពី៩៣ប្រទេស និងដែនដី ដោយកើនឡើងពី៥៧ប្រទេស និងដែនដីសម្រាប់គោលបំណងទេសចរណ៍ ឬអាជីវកម្មរយៈពេលខ្លី។

គួររំឭកថា កាលពីអំឡុងឆ្នាំ២០១៩ នៅមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ប្រទេសថៃ ដែលសេដ្ឋកិច្ចពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ទៅជិត៤០លាននាក់ និងទទួលបានចំណូលរហូតដល់ទៅជិត៥២ពាន់លានដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីកំពុងជួបវិបត្តិទូទាត់ធ្ងន់ធ្ងរ ក្រោយធនាគារចិន ស្ទើរទាំងអស់ ឈប់ទទួលការធ្វើប្រតិបត្តិការទូទាត់ពីខ្លួន

ព័ត៌មាន
របាយការណ៍ថ្មីមួយបានបង្ហាញគួរឱ្យភ្ញាក់ផ្អើលថា ធនាគារចិន ភាគច្រើន ពោលគឺរហូតដល់ទៅប្រមាណ៩៨% បានឈប់ទទួលយក និងឈប់ដំណើរការប្រតិបត្តិការទូទាត…

រុស្ស៊ី ថា ១៥៩ប្រទេស ចាប់អារម្មណ៍ទទួលយកប្រព័ន្ធទូទាត់ថ្មី BRICS Bridge ជំនួសឱ្យប្រព័ន្ធ SWIFT ដែលអាចនឹងដាក់ឱ្យដំណើរការឆាប់ៗខាងមុខនេះ

ព័ត៌មាន
លោកស្រី អែលវីរ៉ា ណាប៊ូលីណា (Elvira Nabiullina) ទេសាភិបាលធនាគារកណ្ដាលរុស្ស៊ី បានអះអាងថា មានប្រទេសរហូតដល់១៥៩ប្រទេស បានបង្ហាញចំណាប់អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ