ផ្លូវដែក

ថៃនឹងភ្ជាប់ផ្លូវដែកជាមួយឡាវ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងទេសចរណ៍


រដ្ឋាភិបាលថៃ និងឡាវ ដែលជាប្រទេសក្បែរខាងនឹងគ្នា នឹងតភ្ជាប់ផ្លូវដែកជាមួយគ្នារវាងទីក្រុងបាងកកជាមួយទីក្រុងវៀងចន្ទន៍ នៅក្នុងអំឡុងខែកក្កដា មុខនេះ។ ការតភ្ជាប់ផ្លូវដែកនេះជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការផ្លូវដែករវាងប្រទេសទាំងពីរ ក្នុងគោលបំណងពង្រឹងវិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញ ក៏ដូចជាការតភ្ជាប់ទៅកាន់ប្រទេសចិនជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ប៉ាតាយ៉ា ម៉ែល។
ផ្លូវដែក
ដោយ

រដ្ឋាភិបាលថៃ កំពុងសម្លឹងទាញផលប្រយោជន៍ពីផ្លូវដែកឡាវ តាមរយៈការតភ្ជាប់ផ្លូវដែកជាតិរបស់ខ្លួនជាមួយបណ្តាញផ្លូវដែកល្បឿនលឿនឡាវ-ចិន ដើម្បីជំរុញពាណិជ្ជកម្មក្នុងចំណោមប្រទេសទាំងបី ដោយរំពឹងទុកថា ប្រទេសថៃនឹងដើរតួជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់កាន់តែសកម្ម។ ការតភ្ជាប់ផ្លូវដែកនេះនឹងចេញដំណើរពីស្ថានីយកណ្តាលទីក្រុងបាងកកទៅកាន់ស្ថានីយនៅក្នុងខេត្ត អ៊ូប៊ុន ថានី ហើយបន្តទៅស្ថានីយនៅខេត្ត ណង ខៃ រហូតដល់ស្ថានីយខាំសាវ៉ាតនៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ។

ពាក់ព័ន្ធនឹងការតភ្ជាប់នេះដែរ អភិបាលរងផ្លូវដែករដ្ឋនៃប្រទេសថៃ លោក អាវីរុទ្ធ ថុងណាត ( Awirut Thongnate) បាននិយាយប្រាប់សារព័ត៌មាន Nikkei ថា ថៃកំពុងធ្វើការជាមួយអាជ្ញាធរផ្លូវដែកជាតិឡាវ ដើម្បីរៀបចំសម្រាប់ការបើកជាផ្លូវការនៃបណ្តាញផ្លូវដែកថៃ-ឡាវ ដែលគ្រោងធ្វើនៅខែក្រោយ ដើម្បីតភ្ជាប់បន្តទៅប្រទេសចិន។

បណ្តាញផ្លូវដែកថៃ-ឡាវ នេះនឹងជួយតភ្ជាប់មិនត្រឹមតែភស្តុភារ និងពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជួយជំរុញវិស័យទេសចរណ៍តាមបណ្តោយប្រទេសថៃ និងឡាវ ហើយ ក៏នឹងតភ្ជាប់បន្ថែមទៀតទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសចិន ផងដែរ។

តាំងពីខែធ្នូឆ្នាំ២០២១ មកគេដឹងថា ឡាវគឺជាអធិរាជផ្លូវដែកមួយនៅក្នុងតំបន់ ដោយសារតែគម្រោងរថភ្លើងល្បឿនលឿនចិន-ឡាវ ហើយការប្រញាប់ជំរុញការតភ្ជាប់របស់់ថៃទៅនឹងបណ្តាញផ្លូវដែកឡាវនេះ គឺថៃប្រឹងប្រែងដើម្បីជំរុញការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនពីថៃ ទៅឡាវ និងទៅចិន ពោលគឺទៅកាន់ទីក្រុងគុនមីង ភាគខាងត្បូងប្រទេសចិន។

លោក អាវីរុទ្ធ បានឲ្យដឹងថា ផ្លូវដែកប្រវែង១ពាន់គីឡូម៉ែត្រនេះ បានជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនពីថៃ ទៅកាន់ប្រទេសចិន មកត្រឹម១៥ម៉ោងប៉ុណ្ណោះ ខណៈដែលការដឹកជញ្ជូនតាមរថយន្តគឺត្រូវចំណាយដល់ទៅ៤៨ម៉ោងឯណោះ។

ការនាំចេញរបស់ថៃ ទំនងជាទទួលបានអត្ថប្រយោជន៍ពីការតភ្ជាប់ផ្លូវដែក រួមមាន ការដឹកជញ្ជូនម្ហូបអាហារ ផលិតផលតាមរដូវ និងទំនិញដែលមានការបរិច្ឆេទប្រើប្រាស់ខ្លីផ្សេងៗ។ មជ្ឈមណ្ឌលស្រាវជ្រាវកសិករថៃ បានព្យាករណ៍ថា ការនាំចេញរបស់ថៃទៅកាន់ប្រទេសចិនតាមរយៈផ្លូវដែកថៃ-ឡាវ អាចនឹងពង្រីកប្រមាណ១៧% នៅឆ្នាំនេះ ជាមួយនឹងសាច់ប្រាក់កើនឡើងមានតម្លៃដល់ទៅជិត៧ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឈ្វេងយល់ពីការសង្គ្រោះបន្ទាន់ត្រឹមត្រូវ៖ បៀបនៃការសង្គ្រោះថែទាំអ្នកជំងឺប្រកប ដោយការយកចិត្តទុកដាក់ខ្ពស់បំផុតនៃមន្ទីរពេទ្យសិង្ហបុរី Gleneagles

ព័ត៌មាន
ស្របពេលដែលបច្ចេកវិទ្យាបម្រើដល់វិស័យសុខាភិបាលបាននិងកំពុងបន្ដជឿនលឿនទៅមុខឥតឈប់ឈរ ធ្វើឲ្យការសង្គ្រោះព្យាបាលអ្នកជំងឺ ដែលមានសភាពធ្ងន់ធ្ងរ មានអត្…

តើប្រទេសអាស៊ីចំនួន១០ ដែលមានសុវត្ថិភាព និងចំណាយទាបក្រោម២ពាន់ដុល្លារក្នុង១ខែ សម្រាប់អ្នកចូលនិវត្តន៍មានប្រទេសណាខ្លះ

ព័ត៌មាន
ប្រទេសចំនួន១០នៅតំបន់អាស៊ី រួមទាំងកម្ពុជា ផងដែរ ត្រូវបានគេវាយតម្លៃថា គឺជាកន្លែងមានតម្លៃសមរម្យ សុវត្ថិភាព និងភាពសម្បូរបែបនៃវប្បធម៌សម្រាប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ