Advertisement
គន្លឹះ​វិនិយោគ​អចលនទ្រព្យ​ដើម្បីជោគជ័យ

ឧកញ៉ា សៀ ឫទ្ធី៖ បើ​ខ្ចី​លុយធនាគារ យក​ទៅទិញ​ដីទុកចោល កុំ​ឲ្យសោះ!


ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ គេ​ឃើញ​ការទិញ​លក់​អចលនទ្រព្យ ដីធ្លី ផ្ទះសម្បែង មានសន្ទុះ​កើនឡើង​យ៉ាងខ្លាំង​។ អ្នក​ខ្លះ ទិញ​ដី​ពុះ​ឡូត៍​លក់ អ្នកខ្លះវិនិយោគលើ​ការសាងសង់​លំនៅដ្ឋាន ខុនដូ អាផាតមិន ជាដើម ដើម្បី​លក់។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន Worldbridge Group។
ដោយ
Advertisement

ទន្ទឹមនឹង​ជោគជ័យ ក៏មាន​អ្នក​ខ្លះ​ជួប​បរាជ័យ​ផង​ដែរ ពោល គឺ​អ្នក​ដែលជួបវិបត្តិទិញ​ដី​ដោយ​ខ្ចី​លុយ​ធនាគារ​ មានការប្រាក់ ក្នុង​បំណង​ទុក​ដី​លក់​បន្ត​យក​ចំណេញ ពេលដែល​ឡើងថ្លៃ។ 

ទាក់ទង​នឹង​បញ្ហា​នេះ លោកឧកញ៉ា សៀ ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន WorldBridge Group និង​ជា​សេដ្ឋី​អចលន​ទ្រព្យ​និង​ឡូជីស្ទិក ដ៏ល្បី​ល្បាញ​មួយរូប នៅ​កម្ពុជា កាលពីពេលថ្មីៗនេះ បាន​ផ្ដល់​ការណែនាំ​ខ្លះៗ ដល់អ្នក​ដែល​រកស៊ី​ក្នុងវិស័យ​អចលនទ្រព្យ​ ដើម្បី​កុំ​ឲ្យ​ជួប​បរាជ័យ។ 

លោកឧកញ៉ាបាន​និយាយថា «ការទិញ​អចលនវត្ថុ វា​មាន​ពីរប្រភេទ។ អ្នក​ខ្លះថា ទិញ​យ៉ាង​ម៉េច​បើ​ខ្ញុំ​អត់មាន​លុយផង ខ្ញុំ​មាន​តែ ៣០% ខ្ញុំទិញដី​ហ្នឹង​អត់បានទេ។ ទិញ​អចលនវត្ថុ បើទិញ​អចលនវត្ថុ​នោះ​ អាច​យក​ទៅជួល​បាន​ចំណូល​ត្រឡប់មកវិញបាន យើង​ខ្ញុំ​ខ្លាច​ខ្ចីបុលគេ។ យើងត្រូវគិតថា ខ្ញុំ​មាន​ចំណូល​សម្រាប់​បង់​ការប្រាក់។ អ៊ីចឹង យើង​ខ្ចីលុយគេទិញ ជួល​បាន​លុយ​មកវិញ។ ប៉ុន្តែ បើ​មាន​លុយ​មិនគ្រប់ ទៅខ្ចី​បុល​ធនាគារ ហើយទៅទិញ​ដីទុកចោល កុំ​ឲ្យ​សោះ។ អាហ្នឹងកុំ​ឲ្យ​សោះ! ដេក​អត់​លក់ទេ។ នេះ​ខ្ញុំ​គិត​ចំពោះ​អ្នក​ដែល​វិនិយោគ​ម្នាក់ៗ​ឯង។ បើសម្រាប់ក្រុមហ៊ុន គឺ​គេមាន​យុទ្ធសាស្ត្រ​របស់គេ​ហើយ»។ 


អញ្ជើញទស្សនាវីដេអូពិស្ដារ ដូចខាងក្រោម ៖


Advertisement



អត្ថបទបន្ទាប់


សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា៖ ការ​ឃាត់​ខ្លួន​អ្នកកាសែត​​នៅប៉ោយប៉ែត ជាការរឹតត្បិត​សេរីភាព​

ព័ត៌មាន
សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា នៅថ្ងៃ​អាទិត្យ (ទី១០ វិច្ឆិកា)នេះ បានសម្ដែង​ការសោកស្ដាយចំពោះ​ទង្វើ​របស់​កងរាជអាវុធ​...

បណ្ឌិត្យ​សភា​វិទ្យាសាស្ត្រ​ដ៏ធំ​បំផុត​របស់​ចិន ចាប់ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាស៊ាន​ ដើម្បីជំរុញ​ការផ្ទេរ​បច្ចេកវិទ្យា

ព័ត៌មាន
ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ធំបំផុត​មួយនៅអាស៊ាន ដែលមាន​ប្រតិបត្តិការនៅកម្ពុជាផងដែរនោះ បាន​ចាប់ដៃគូ​គ្នា​ជាមួយ​វិទ្យាស្ថានវិទ្យាសាស្ត្រ​ឈា...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ