អត្ថបទក្រុមហ៊ុន

អស់បារម្ភ! ក្រុមហ៊ុន ULS សហការជាមួយ ធនាគារ J Trust Royal ផ្តល់កម្ចីឥណទានគេហដ្ឋានទិញខុនដូទំនើបតែមួយគត់ក្នុងខេត្តសៀមរាប!


ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ Urban Living Solutions (ULS Cambodia) បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារ J Trust Royal សម្រាប់គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះចុងក្រោយបង្អស់របស់ខ្លួននៅខេត្តសៀមរាប Rose Apple Square ។
ក្រុមហ៊ុន ULS សហការជាមួយ ធនាគារ J Trust Royal ផ្តល់កម្ចីឥណទានគេហដ្ឋានទិញខុនដូទំនើប
ដោយ

កិច្ច​សហ​ប្រតិបត្តិ​ការដ៏​ល្អ​នេះ​ មានគោលបំណង​ផ្តល់​ជូន​នូវ​ភាព​ងាយស្រួល​មួយ​កម្រិត​ទៀត​ ក្នុងដំណើរការស្នើសុំកម្ចីទិញផ្ទះ​ ក៏​ដូច​ជា​លើកទឹកចិត្តដល់​អ្នក​ទិញ​ផ្ទះ​លើក​ដំបូង​ និង​គ្រួសារជំនាន់ថ្មី ក្នុង​ការ​ទិញ​គេហ​ដ្ឋាន​ក្នុង​ក្តី​ស្រមៃ​របស់​ពួក​គេ​តាម​រយៈ​ ៣ ជំហានងាយៗ៖

ជំហានទី ១៖ លោក​អ្នក​អាច​ធ្វើ​ការ​ជ្រើសរើស​ប្រភេទ​យូនីត ដែលលោក​អ្នក​ពេញ​ចិត្ត​នៅ Rose Apple Square ។

ជំហានទី ២៖ លោក​អ្នក​អាច​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​អ្នក​ប្រឹក្សា​គេហដ្ឋាន​ Rose Apple Square តាមរយៈ​លេខ +៨៥៥ (០) ៩៩ ២២៥ ៥៨៨ ។

ជំហានទី ៣៖ ប្រធាន​ផ្នែក​កម្ចី​ឥណទាន​របស់ធនាគារ J Trust Royal នឹង​ធ្វើ​ការ​ទំនាក់​ទំនង​ទៅកាន់​លោកអ្នក​ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​ពី​ចំនួន​សាច់​ប្រាក់​ដែល​លោក​អ្នក​អាច​ខ្ចី​បាន។

ជាមួយ​នឹង​កម្មវិធី​ Alliance Program របស់​ធនាគារ​ J Trust Royal​ អ្នកដែលមាន​ចំណាប់​អារម្មណ៍​ទិញខុនដូ Rose Apple Square អាចទទួលបានសមាមាត្រប្រាក់កម្ចីរហូតដល់ ៦០% ក្នុងអត្រាការប្រាក់ត្រឹមតែ ៦.៨៨% តែ​ប៉ុណ្ណោះ​ សម្រាប់ឆ្នាំដំបូង​ និង ៧.៨៨% សម្រាប់ឆ្នាំបន្តបន្ទាប់។ កម្មវិធី​ដ៏​ពិសេស​នេះ​ ក៏​បាន​ផ្តល់​ជូន​រយៈពេលនៃការដាក់ពាក្យស្នើសុំប្រាក់កម្ចីរយៈពេលខ្លី ត្រឹម​៥ថ្ងៃសម្រាប់អ្នកដាក់ពាក្យ​ដែល​មាន​ចំណូល​ពី​ប្រាក់ខែ​ និង ៨ថ្ងៃសម្រាប់អ្នកដែលមានចំណូលពីអាជីវកម្ម។

បន្ថែមពីលើដំណើរការរហ័សក្នុងការ​ស្នើសុំ​ បេក្ខភាព​ជោគជ័យ​ក្នុង​ការ​ស្នើ​សុំ​ប្រាក់​កម្ចី​ ដែល​មាន​ទំហំសាច់ប្រាក់​ចាប់​ពី ២០០,០០០ ដុល្លារ​ឡើង​ទៅ​ នឹងមានសិទ្ធិក្លាយជាអតិថិជន VIP របស់ធនាគារ​ J Trust Royal ដោយមិនតម្រូវឲ្យមានគណនីប្រាក់កក់អប្បបរមាក៏បាន។

Rose Apple Square នឹង​ក្លាយ​ទៅជា​បណ្តុំ​សហគមន៍​ដ៏​មមាញឹក​មួយ​ ចំ​កណ្ដាល​ក្រុង​សៀមរាប​ ដែល​រួម​បញ្ចូល​មុខងារ​សំខាន់​ទាំង ​៤​ ក្នុង​កន្លែង​តែ​មួយ​ដូចជា​ ខុន​ដូ​ អគារ​ការិយាល័យ​សហ​កម្មសិទ្ធិ​ កន្លែង​ធ្វើ​ការ​រួម​គ្នា​ និង​កន្លែង​រស់នៅ​ជុំ​គ្នា​ ស័ក្តិ​សម​បំផុត​សម្រាប់​និយោជិត​សម័យ​បច្ចេក​វិទ្យា​ទំនើប។ គម្រោង​ដែល​មាន​ភាព​សម្បូរ​បែប​ ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​នេះ​ ត្រូវ​បាន​រចនា​ឡើង​ដោយ​ក្រុមហ៊ុនស្ថាបត្យកម្ម re: edge architecture + design ដែល​ធ្លាប់​ទទួលបានពានរង្វាន់​ផ្នែក​អចលនទ្រព្យ​ល្បី​ៗ​ដូចជា​  Best​ Residential​ Development ក្នុង​ខេត្ត​សៀមរាប​ ពាន​រង្វាន់​ Best​ Commercial Landscape Architectural Design នៅ​ក្នុងកម្មវិធី​ ពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា ​២០២០​ រៀបចំ​ដោយ​ Property​Guru ដែល​ជា​ក្រុមហ៊ុន ផ្នែក​បច្ចេក​វិទ្យា​អចលនទ្រព្យ​ដ៏​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោក​ គាន​ គឹមលាង​ ដែលជាស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ULS បានមានប្រសាសន៍ថា៖ "យើងបាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ចំពោះ​ការ​រចនា Rose​ Apple​ Square ដោយ​ផ្តោត​សំខាន់​លើ​អ្នកជំនាញវ័យក្មេង​ និងអ្នកទិញផ្ទះលើកដំបូង។ ដោយ​សារ​​យើង​មើលឃើញ​ពី​តម្រូវ​ការ​ជាក់​ស្តែង​របស់​ប្រជាជន​កម្ពុជា​ក្នុង​យុគ​សម័យ​ថ្មី​ ដែល​ពួក​គាត់​ទាមទារឱ្យមានតុល្យភាពការងា​រ និងជីវិត​ដ៏​សម​ស្រប​មួយ​ ដែល​ជាមូលហេតុ​ចម្បង​ធ្វើ​ឲ្យ​យើង​បង្កើត​នូវ​អចលនទ្រព្យ​មុខងារ​ចម្រុះ​ស្ថិត​ក្នុងកន្លែងតែមួយ។ ជាមួយ​គម្រោង​លើវិសាលភាពផ្ទៃដី ០.៦ ហិកតា យើង​បាន​រួម​បញ្ចូល​ ខុន​ដូ​ អគារ​ការិយាល័យ​សហ​កម្មសិទ្ធិ​ កន្លែង​ធ្វើ​ការ​រួម​គ្នា​ ហាង​ទំនិញ​ ក៏​ដូច​ជា​ទីធ្លា​ប្រមូលផ្តុំសហគមន៍ជាច្រើន ដែល​នឹង​ធ្វើ​ឲ្យ​គម្រោង​របស់​យើង​កាន់​តែ​ពិសេស​ និង​មាន​ភាព​រស់​រវើក។ តាមរយៈភាពជាដៃគូរបស់យើងជាមួយធនាគារ​ J Trust Royal​ យើងសង្ឃឹមនឹង​ផ្តល់​ជូន​អតិថិជន​នូវ​បទពិសោធន៍ទិញផ្ទះលឿន រហ័ស ងាយស្រួល និងគ្មាន​ភាព​ស្មុគស្មាញ​” ។

អំពី ULS៖

ULS​ គឺជាក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ និងការរស់នៅដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញដែលផ្តោត​សំខាន់​លើដំណោះស្រាយ​ក្នុង​ការ​រស់​នៅ​ជា​សហគមន៍ ដើម្បីឆ្លើយតបទៅនឹង​សន្ទុះ​នៃ​ការ​រីក​ចម្រើន​យ៉ាងឆាប់រហ័ស​ក្នុង​វិស័យ​អចលន​ទ្រព្យ​របស់កម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយលោក គាន​ គឹមលាង ULS​ បាន​កសាង​គម្រោង​ផ្តោត​សំខាន់​លើ​សហគមន៍​ ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​ជា​ច្រើន​នៅក្នុងព្រះរាជាណាចក្រដូចជា​គម្រោង​ Urban Loft, Factory Phnom Penh, Urban Village Phase 1, Odom Garden និង Bakong Village ។

ហ្វេសប៊ុក៖ https://www.facebook.com/RoseAppleSquare

https://www.facebook.com/RoseAppleSquare

​វេបសាយ៖ https://www.roseapplesquare.com/  

YouTube៖  https://www.youtube.com/channel/UCWfPEVORBP89eHJJtptvFGw

ដើម្បី​ដឹងកាន់​តែ​ច្បាស់​ពីគម្រោង សូម​ទស្ស​នា​វីដេអូខាង​ក្រោមនេះ៖   https://www.youtube.com/watch?v=HoZMqGADDSQ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃបើកទទួលអ្នកដំណើរបរទេសពី ៦៣ ប្រទេស និងដែនដី ក្នុងថ្ងៃដំបូងជាមួយនឹងភាពវិជ្ជមាន

ព័ត៌មាន
ដើម្បីស្ដារឡើងវិញនូវសេដ្ឋកិច្ចទេសចរណ៍ រដ្ឋាភិបាលថៃបានផ្តល់ភ្លើងខៀវទទួលភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចបន្ថែមពីប្រទេសមួយចំនួនបន្ថែមទៀត ដ…

សៀមរាប នឹងវិលត្រឡប់ទៅរក «ភាពរស់រានមានជីវិត» ឡើងវិញជាមួយនឹង មហោស្រពសិល្បៈអន្តរជាតិអង្គរនៅខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ

ព័ត៌មាន
ខេត្តសៀមរាបរំពឹងថានឹងវិលត្រលប់ទៅរក «ភាពរស់រានមានជីវិត» ឡើងវិញនៅខែធ្នូ ឆ្នាំ២០២១ នេះ ជាមួយនឹងការរៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ (Ang…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ