អត្ថបទពាណិជ្ជកម្ម

បុរី ប៉េងហួត និងធនាគារ ស្ថាបនា ធ្វើដៃគូរសហការ ដើម្បីផ្តល់ការប្រាក់ពិសេសត្រឹមតែ 6% សម្រាប់ឥណទានគេហដ្ឋាន និងអត្ថប្រយោជន៍ជាច្រើនទៀត


នាព្រឹកថ្ងៃទី11 ខែសីហា ឆ្នាំ2022 បុរី ប៉េង ហួត និងធនាគារ ស្ថាបនា បានរៀបចំកម្មពិធីចុះហត្ថលេខានៃភាពជាដៃគូសហការ នៅការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម របស់បុរី ប៉េង ហួត ចំងាយ5នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស(ច្បារអំពៅ)។
បុរី ប៉េងហួត និងធនាគារ ស្ថាបនា ធ្វើដៃគូរសហការ ដើម្បីផ្តល់ការប្រាក់ពិសេសត្រឹមតែ 6% សម្រាប់ឥណទានគេហដ្ឋាន

នៅក្នុងពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ភី សុវឌ្ឍនា ប្រធានជាន់ខ្ពស់ផ្នែកទីផ្សារ តំណាង បុរី​ ប៉េង ហួត និងលោក រ៉ាយអេន កុង ម៉ុន គីត នាយកប្រតិបត្តិសេវាហិរញ្ញវត្ថុបុគ្គល តំណាងធនាគារ ស្ថាបនា ព្រមទាំងសហការីនៃភាគីទាំងពីរជាច្រើនរូបទៀត។

ពិធីចុះហត្ថលេខានេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីទំនាក់ទំនងដ៏ជិតស្និទ្ធ និងមានប្រសិទ្ធភាពរវាងបុរី ប៉េង ហួត និងធនាគារ ស្ថាបនា ដើម្បីជួយឱ្យអតិថិជនរបស់បុរី ប៉េង ហួត ក្លាយជាម្ចាស់ផ្ទះតាមក្ដីប្រាថ្នាកាន់តែឆាប់រហ័សជាមួយអត្រាការប្រាក់ពិសេសត្រឹមតែ 6% ទៅលើឥណទានគេហដ្ឋានសម្រាប់ឆ្នាំដំបូង និងការបញ្ចុះតម្លៃកាន់តែពិសេសរហូតដល់ 50% លើកម្រៃសេវារដ្ឋបាល។​ ស្របពេលជាមួយគ្នានេះផងដែរ​ អតិថិជនអាចរីករាយជាមួយនឹងការទទួលបានទំហំកម្ចីរហូតដល់ 85% នៃតម្លៃផ្ទះរបស់បុរីប៉េងហួត​ និងរយៈពេលកម្ចីរហូតដល់ 25ឆ្នាំ។ ការផ្តល់ជូនដ៏ពិសេសនេះនឹងមានសុពលភាពពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែធ្នូ​​​ ឆ្នាំ2022 តែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះផងដែរ ថ្នាក់ដឹកនាំ និងអ្នកតំណាងនៃក្រុមហ៊ុនទាំងពីរបានសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហការនេះនឹងនៅតែបន្តយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីចូលរួមសម្រេចក្ដីស្រមៃ​របស់អតិថិជនក្នុងការទទួលបានផ្ទះដ៏កក់ក្តៅ និងមានផាសុកភាព ជាមួយជម្រើសបង់ប្រាក់ដែលមានលក្ខខណ្ឌពិសេស និងកាន់តែងាយស្រួលជាងមុន។

ក្រោយពីការចុះហត្ថលេខានេះតទៅ អតិថិជនទាំងអស់អាចស្នើសុំឥណទានគេហដ្ឋាន​ពីធនាគារ ស្ថាបនា ក្នុងទំហំឥណទាន រួមទាំងអត្រាការប្រាក់ដ៏ពិសេសដែលមិនធ្លាប់មាន ជាមួយនឹងការអនុម័តយ៉ាងឆាប់រហ័ស។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកកាន់គ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ដើម្បីសាកសួរព័ត៌មានលម្អិត ឬទាក់ទងតាមលេខទូរសព្ទ​ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth ។

ដើម្បីទាក់ទងមកកាន់ធនាគារ ស្ថាបនា សូមអញ្ជើញមកកាន់ការិយាល័យសាខាដែលនៅជិតលោកអ្នកបំផុត ឬ ទាក់ទងតាមលេខទូរសព្ទ​ 023/081 999 010 ឬចូលមកកាន់គេហទំព័រ https://www.sathapana.com.kh/៕




អត្ថបទបន្ទាប់


១០ឆ្នាំនៃការចាប់ដៃគ្នារវាងធនាគារអេស៊ីលីដា និងធនាគារជប៉ុនSMBC បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាអ្វីខ្លះ?

ព័ត៌មាន
អស់រយៈពេល ១០ឆ្នាំមកហើយ ដែលធានាគារ អេស៊ីលីដា ភីអិលស៊ី បានចាប់ដៃគ្នាជាមួយ ធនាគារជប៉ុន SMBC ដើម្បីពង្រឹងសមត្ថភាព គុណភាព ក៏ដូចជា ពង្រី…

កត្តានៅពីក្រោយជំរុញឲ្យម៉ាឡេស៊ីសម្រេចបានកំណើនសេដ្ឋកិច្ចជិត៩% នៅត្រីមាសទី២នៅឆ្នាំនេះ

ព័ត៌មាន
ធនាគារកណ្តាលម៉ាឡេស៊ីបានប្រកាសដោយមោទនភាពនៅថ្ងៃសុក្រទី១២សីហាថា ផលិតផលក្នុងស្រុកសរុបរបស់ម៉ាឡេស៊ីបានកើនឡើងដល់ទៅ ៨,៩% នៅក្នុងត្រីមាសទីពីរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ