Advertisement
អចលនទ្រព្យ​

អ្នកជំនាញ៖ សូម​កុំនិយាយ​រឿង​ទីផ្សារ​អចលនទ្រព្យ​ធ្លាក់​ចុះ ដោយ​គ្មាន​​​តួលេខ!


អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​អះអាង​ថា ទីផ្សារ​អចលន​ទ្រព្យ​កម្ពុជា នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ នៅតែ​ស្ថិត​នៅ​ក្នុង​ដំណើរ​លូតលាស់​ដោយ​ភាព​រឹងមាំ បើ​ទោះ​បី​ជា​មាន​មតិ​សាធារណជន​ជាច្រើន​ បាន​លើក​ឡើង​ថា ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​បាន​និង​កំពុង​បង្ហាញ​នូវ​សញ្ញា​មិន​ល្អ​បន្ទាប់​ពី​មាន​ការ​ចាក​ចេញ​របស់​ប្រជាជន​ចិន​ក៏​ដោយ។
លោក គុយ វ៉ាត ជា​ម្ចាស់​ភោជនីយដ្ឋាន Park Café ដ៏​ល្បី​ល្បាញ​នៅ​ភ្នំពេញ។ រូបភាព៖ Century 21
ដោយ
Advertisement

អ្នកជំនាញ​អចលនទ្រព្យ​ដែល​មាន​បទ​ពិសោធន៍​រកស៊ី​នៅ​ក្នុង​វិស័យ​នេះ​ប្រមាណ ២០​ឆ្នាំ លោក គុយ វ៉ាត អគ្គនាយក​ក្រុមហ៊ុន វីត្រាស់ គ្រុប បាន​ទទួលស្គាល់​ថា ការ​បិទ​អាជីវកម្ម​បន​ល្បែង​តាម​អនឡាញ​នេះ​ភ្លាមៗ ចង់​មិន​ចង់​ វាតែងតែ​មាន​ផល​ប៉ះពាល់​ដល់​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​ហើយ ប៉ុន្តែ សម្រាប់​រយៈពេល​វែង គឺ​មិន​មាន​ផល​ប៉ះពាល់​ឡើយ។ 

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ “តួលេខ​គឺ​សំខាន់ ដូច្នេះ សូម​អ្នក​និយាយ​ទាំងឡាយ កុំ​និយាយ​ដោយ​អត់​តួលេខ”។

លោក គុយ វ៉ាត បាន​បន្ត​ថា លោក​ចង់​ឲ្យ​អ្នក​វិនិយោគ​មក​ចាប់​អារម្មណ៍​ពិនិត្យ​មើល​ពី​របាយការណ៍​ទីផ្សារ ការ​ទិញ លក់ តម្លៃ​ដីធ្លី នា​ពេល​បច្ចុប្បន្ន គឺ​នៅតែ​បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​ដដែលទេ វា​មិន​បាន​បង្ហាញ​សញ្ញា​ធ្លាក់​ចុះ​នោះទេ។ នេះបើ​ផ្អែក​ទៅ​តាម​របាយការណ៍​បច្ចុប្បន្នភាព​ទីផ្សារ​អចលនទ្រព្យ​របស់​ក្រុមហ៊ុន វីត្រាស់ ដែល​បាន​បង្ហាញ​នៅ​ក្នុង​ឆមាស​ទី១។ 

យោងតាម​របាយការណ៍​បច្ចុប្បន្នភាព​ទីផ្សារ​អចលនទ្រព្យ ក្រុមហ៊ុន វីត្រាស់ បង្ហាញ​ថា ការសាងសង់​និង​ការ​ផ្គត់ផ្គង់​អគារ​ពាណិជ្ជកម្ម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​លក់ដុំ និង លក់​រាយ រក្សា​បាន​កំណើន​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០១៩នេះ ស្រប​ពេល​ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​នៅ​បន្ត​មាន​សន្ទុះ​ខ្លាំង។ លើសពីនេះ​ទៅ​ទៀត ការសាងសង់​និង​ការ​ផ្គត់ផ្គង់​អគារ​លំនៅដ្ឋាន ដូចជា គម្រោង​ខុនដូ និង​សំណង់​ផ្ទះ ក៏​សុទ្ធសឹង​តែ​មាន​សកម្មភាព​សាងសង់​មមាញឹក​ដដែល​នៅ​ឆ្នាំ​២០១៩​នេះ។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​ធ្វើការ​កត់​សម្គាល់​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ថា ​មាន​​ការរីក​ចម្រើន​ព្រមគ្នា ទាំង​វិស័យ​អចលនទ្រព្យ និង​ទាំង​ការ​ធ្វើ​ទិន្នន័យ​អចលន​ទ្រព្យ ដែល​ជា​កាតាលីករ​មួយ​បង្ហាញ​ដល់​អ្នក​វិនិយោគ​យក​មក​ធ្វើ​ជាមូលដ្នាន​ក្នុង​ការ​វាស់​វែង ដើម្បី​ពិចារណា​មុននឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ទិញ​លក់​អចលនទ្រព្យ។

យោង​តាមរបាយការណ៍​ដដែល​បង្ហាញ​ថា ក្នុង​អំឡុង​ឆមាស​ទី១ ឆ្នាំ​២០១៩​នេះ ចំនួ​នផ្ទះ ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ប្រកាស​បើក​លក់​មាន​ចំនួន សរុប ១​ម៉ឺន​៤ពាន់​ខ្នង ក្នុង​នោះ​ជាង ៤ពា​ន់ខ្ន​ងបាន​បញ្ចប់​ការសាងសង់​រួច និង មាន​អ្នក​បាន​ទិញ​ចូល​ស្នាក់នៅ​ហើយ។ ចំណែក​គម្រោង​អគារ​ខុនដូ​មាន​ចំនួន​ជាង ៦ពាន់ ៦​រយ​យូនីត ត្រូវបាន​អ្នក​​អភិវឌ្ឍ​ប្រកាស​លក់ និង​ក្នុងនោះ មាន​ជាង ៦​ពាន់ យូនីត បាន​សាងសង់​បញ្ចប់ ដោយ​​​មា​ន​អ្នក​ស្នាក់នៅ ផងដែរ៕

Advertisement



អត្ថបទបន្ទាប់


លោក ផៃ ស៊ីផាន៖ កម្ពុជា​​ត្រូវ​​ពង្រឹង​សមត្ថភាព​ផ្ទៃក្នុង ដោយ​មិន​ចាំបាច់​ពឹងផ្អែក​​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​ផ្សេងៗទេ

ព័ត៌មាន
អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ ថា កម្ពុជា​ចាំបាច់​ត្រូវ​ត្រៀម​ខ្លួន និង​ពង្រឹង​សមត្ថភាព​ផ្ទៃក្ន...

អាមេរិក គ្រោងផ្អាកការអនុគ្រោះពន្ធពាណិជ្ជកម្មអាហារសមុទ្រថៃតម្លៃ ជាង ១ពាន់លានដុល្លារ

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា គ្រោងនឹងផ្អាកការអនុគ្រោះពន្ធពាណិជ្ជកម្ម សម្រាប់ឧស្សាហកម្មអាហារសមុទ្រថៃ ដែលមានទំហំពាណិជ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ