វិស័យការពារជាតិ

ការលក់សព្វាវុធរបស់អាម៉េរិកកើនឡើងខ្លាំងដល់កម្រិតកំណត់ត្រានៅឆ្នាំ២០២៣ ដែលជំរុញដោយសង្គ្រាមនៅអ៊ុយក្រែន


ការលក់សព្វាអាវុធរបស់សហរដ្ឋអាម៉េរិក ក្នុងនាមជាបងធំទី១ របស់ពិភពលោកទាំងផ្នែកសេដ្ឋកិច្ច និងយោធាទៅឱ្យប្រទេសផ្សេងៗបានកើនឡើងខ្លាំងឈានដល់កម្រិតកំណត់ត្រាក្នុងឆ្នាំ២០២៣ ជាមួយនឹងទំហំសរុបជិត២៤០ពាន់លានដុល្លារ ខណៈការឈ្លានពានពីសំណាក់រុស្ស៊ីទៅលើអ៊ុយក្រែន បានជំរុញឱ្យតម្រូវការសព្វាវុធកើនឡើងខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
វិស័យការពារជាតិ
ដោយ

ក្រសួងការបរទេសរបស់សហរដ្ឋអាម៉េរិក បានទម្លាយឱ្យដឹងថា ការលក់សព្វាអាវុធរបស់សហរដ្ឋអាម៉េរិក ទៅឱ្យប្រទេសផ្សេងៗបានកើនឡើងខ្លាំងបំផុតមិនធ្លាប់មានឈានដល់ទំហំសរុប២៣៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ កន្លងទៅ ដោយក្នុងនោះទំហំ៨១ពាន់លានដុល្លារ ត្រូវបានរដ្ឋាភិបាល​អាម៉េរិក ជាអ្នកចរចាលក់ដោយផ្ទាល់ ដោយកើនឡើង៥៦% បើធៀបនឹងឆ្នាំ២០២២ ហើយសល់ប៉ុន្មានជាការលក់ផ្ទាល់ដោយក្រុមហ៊ុនផលិតអាវុធអាម៉េរិក។

យោងតាមរបាយការណ៍របស់ក្រសួងការបរទេសអាម៉េរិក នៅក្នុងឆ្នាំ២០២៣ ប៉ូឡូញ ដែលជាប្រទេសជាប់ភូមិផងរបងជាមួយអ៊ុយក្រែន និងដែលបច្ចុប្បន្នកំពុងជំរុញការពង្រីកយោធារបស់ខ្លួនប្រកបដោយមហិច្ឆតា បានទិញសព្វាវុធពីសហរដ្ឋអាម៉េរិក ច្រើនជាងគេក្នុងទំហំសរុបដល់ទៅប្រមាណ៣០ពាន់លានដុល្លារ ឯណោះ។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ (Donald Tusk) បានប្តេជ្ញាបន្តកម្មវិធីធ្វើទំនើបកម្មយោធារបស់រដ្ឋាភិបាលមុនរបស់ប៉ូឡូញ ដែលមានមហិច្ឆតាធ្វើឱ្យប៉ូឡូញ ក្លាយជាប្រទេសដែលមានកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលបំផុតប្រចាំតំបន់អឺរ៉ុប។

ក្រៅពីប៉ូឡូញ ប្រទេសជាច្រើនផ្សេងទៀតនៅតំបន់អឺរ៉ុប ក៏បានទិញសព្វាវុធពីសហរដ្ឋអាម៉េរិក ក្នុងទំហំច្រើនដែរក្នុងឆ្នាំ២០២៣ ដោយក្នុងនោះប្រទេសអាល្លឺម៉ង់ ដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប និងធំបំផុតទី៣ ទូទាំងពិភពលោកបានទិញក្នុងទំហំ៨ពាន់៥រយលានដុល្លារ ប៊ុលហ្គារី បានទិញក្នុងទំហំ១,៥ពាន់លានដុល្លារ ហើយសាធារណរដ្ឋឆែក បានទិញក្នុងទំហំ៥,៦ពាន់លានដុល្លារ។

ដោយឡែក ក្រៅពីនៅតំបន់អឺរ៉ុប ក៏មានប្រទេសជាច្រើនផ្សេងទៀត ដែលទិញសព្វាវុធពីសហរដ្ឋអាម៉េរិក ក្នុងទំហំច្រើនដែរ ក្នុងឆ្នាំ២០២៣ ដោយក្នុងនោះរួមមាន កូរ៉េខាងត្បូង បានទិញក្នុងទំហំ៥ពាន់លានដុល្លារ អូស្ត្រាលី បានទិញក្នុងទំហំ៦,៣ពាន់លានដុល្លារ ហើយជប៉ុន ដែលមានសេដ្ឋកិច្ចធំបំផុតទី៤ ទូទាំងពិភពលោកបានទិញក្នុងទំហំ១ពាន់លានដុល្លារ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើនរណាវ៉ាដាច់កំពូលមហាសេដ្ឋី Elon Musk ក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក?

ព័ត៌មាន
ការផ្លាស់ប្តូរតំណែងកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងពិភពលោក ឆ្លុះបញ្ចាំងពីការប្រែប្រួលនៃអាណាចក្រជំនួញ និងការប្រែប្រួលយ៉ាងឆ…

សមាជិកព្រឹទ្ធសភាអាម៉េរិកព្រមានថា ការពង្រីកប្លុកប្រទេស BRICS ជាការគំរាមកំហែងដល់ប្រព័ន្ធទូទាត់អន្តរជាតិ SWIFT និងប្រាក់ដុល្លារ

ព័ត៌មាន
លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានក្លាយជាសមាជិកព្រឹទ្ធសភាអាម៉េរិកដំបូងគេ ដែលបានព្រមានថា ការពង្រីកប្លុកប្រទេស BRICS ជុំថ្មី ដែលប្រធាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ