អាមេរិកថាខ្លួនបើកផ្លូវទទួលស្វាគមន៍នូវែលសេឡង់ជានិច្ចសមា្រប់កិច្ចព្រមព្រៀងAUKUS

អាមេរិកថា ទ្វារនៅតែបើកចំហរសម្រាប់នូវែលសេឡង់ ប្រសិនបើចង់ចូលរួមកិច្ចព្រមព្រៀងសន្តិសុខ AUKUS


អាមេរិកថា ទ្វារនៅតែបើកចំហរសម្រាប់នូវែលសេឡង់ ប្រសិនបើចង់ចូលរួមកិច្ចព្រមព្រៀងសន្តិសុខ AUKUS !! ក្នុងដំណើរទស្សនកិច្ចមួយថ្ងៃទៅកាន់ប្រទេសនូវែលសេឡង់ មុននឹងបន្តដំណើរទៅកាន់ប្រទេសដែនកោះនៅប៉ាស៊ីហ្វិកពីរផ្សេងទៀត រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកអាន់តូនី ប្លីនខេន បាននិយាយថា ខ្លួននៅតែបើកចំហរផ្លូវជានិច្ចសម្រាប់ប្រទេសនូវែលសេឡង់ ក្នុងការចូលរួមជាមួយនឹងគម្រោងអភិវឌ្ឍ និងទិញលក់សព្វាវុធ ស្ថិតនៅក្រោមសម្ព័ន្ធមិត្ត AUKUS ដែលមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង អូស្ត្រាលី។
អាមេរិកថា ទ្វារនៅតែបើកចំហរសម្រាប់នូវែលសេឡង់ ប្រសិនបើចង់ចូលរួមកិច្ចព្រមព្រៀងសន្តិសុខ AUKU

លោកអាន់តូនី ប្លីនខេន រដ្ឋមន្រ្តីការបរទេសអាមេរិក បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង វែលីងតោន ប្រទេសនូវែលសេឡង់ ថា «ទ្វារគឺបើកជានិច្ចសម្រាប់នូវែលសេឡង់ និងដៃគូផ្សេងទៀតក្នុងការចូលរួមជាមួយ AUKUS នៅពេលគេគិតថា វាសាកសម។» លោកបន្ថែមថា «យើងជាមួយនូវែលសេឡង់បានធ្វើការនឹងគ្នាលើបញ្ហាទាក់ទិនសន្តិសុខជាតិសំខាន់ៗជាច្រើន ហើយយើងនឹងបន្តធ្វើរឿងនេះ និងឈានទៅដល់កិច្ចព្រមព្រៀងសន្តិសុខAUKUSផងដែរ។»

គួរជម្រាបថា កិច្ចព្រមព្រៀងសន្តិសុខត្រីភាគី (AUKUS) ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០២១ ដោយសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី ដែលមានគោលបំណង ការពារសន្តិភាព និងស្ថិរភាព នៅឥណ្ឌូប៉ាស៊ីហ្វិក និងជួយឱ្យទីក្រុងកង់ប៉េរ៉ាទទួលបាននូវនាវាមុជទឹកទំនើបដើរដោយថាមពលនុយក្លេអ៊ែរ។ ក្រោយកិច្ចព្រមព្រៀងនេះ អូស្ត្រាលីកាលពីដើមឆ្នាំនេះ បានទទួលទិញនាវាមុជទឹកនុយក្លេអ៊ែរជាច្រើនគ្រឿងពីសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ កាលពីខែឧសភា AUKUS ក៏បានប្រកាសពីគម្រោងផលិត និងប្រតិបត្តិការ នាវាមុជទឹកប្រភេទថ្មីចុងក្រោយរបស់ពួកគេផងដែរនៅក្នុងឆ្នាំ២០៣០ និង២០៤០ខាងមុខ។

យ៉ាងណាមិញ ក្នុងដំណើររបស់លោកនៅថ្ងៃព្រហស្បតិ៍នេះ លោក ប្លីនខេន បានជួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់លោក គ្រីស ហីបគីនស៍ (Chris Hipkins) និងរដ្ឋមន្ត្រីការបរទេសលោកស្រី ណាណៃអា ម៉ាហ៊ូតា (Nanaia Mahuta)ផងដែរ។ ប្រទេស នូវែលសេឡង់ បានអះអាងថា ខ្លួមានការបើកចំហរសម្រាប់កិច្ចពិភាក្សា នៅលើដំណាក់ទី២នៃ កិច្ចព្រមព្រៀង AUKUS ផ្ដោតលើបច្ចេកវិទ្យាយោធា ប៉ុន្ដែ រដ្ឋមន្ត្រីការបរទេសប្រទេសនេះ គឺលោកស្រី ម៉ាហ៊ូតា បានគូសបញ្ជាក់ នូវែលសេឡង់ មិនបានត្រៀមខ្លួនដើម្បីសម្របសម្រួល ឬផ្លាស់ប្តូរជំហរគ្មានលុយក្លែអ៊ែរនោះទេ ពោលគឺនៅតែបន្ដគាំទ្រតំបន់ប៉ាស៊ីហ្វិកដែលគ្មាននុយក្លែអ៊ែរ។

ក្រៅពីនោះ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានចែករំលែកទស្សនៈគ្នា លើប្រធានផ្សេងទៀតដែរដូចជា សណ្តាប់ធ្នាប់ដែលមានស្រាប់ បញ្ហាបរិស្ថានពិភពលោករួមទាំងប៉ាស៊ីហ្វិក និងការប្តេជ្ញាចិត្តរួមគ្នាចំពោះប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ម្យ៉ាងវិញទៀត លោកស្រី ម៉ាហ៊ូតា បានសំដែងការព្រួយបារម្ភ តែគោរពការសម្រេចចិត្តរបស់កោះសូឡូមុន ដែលកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនផងដែរ។

គួរជម្រាបថា លោក ប្លីនខេន នឹងចាកចេញពីនូវែលសេឡង់ដោយឆ្ពោះទៅប្រទេសអូស្ត្រាលីនៅថ្ងៃសុក្រទី២៨កក្កដា ចំពេលដែលវ៉ាស៊ីនតោន និងកង់បេរ៉ាកំពុងត្រៀមបើកសមយុទ្ធយោធារបស់ខ្លួន៕




អត្ថបទបន្ទាប់


ដូចការគ្រោងទុក ធនាគារកណ្ដាលអាមេរិកបានដំឡើងអត្រាប្រាក់ ០,២៥% បន្ថែមទៀត និងថា អាចដំឡើងថែមទៀតនៅខែកញ្ញា

ព័ត៌មាន
ដូចទៅនឹងការលើកឡើងពីក្រុមអ្នកវិភាគ និងរៀបចំគោលនយោបាយមែន នៅទីបំផុត ធនាគារ កណ្តាលអាមេរិក (Fed) បានដំឡើងអត្រាការប្រាក់គោល ០,២៥%ទៀត កា…

ទីផ្សារបញ្ញាសិប្បនិម្មិត (AI) នៅឥណ្ឌូណេស៊ីកំពុងរីកដុះដាល ខណៈដែលសហគ្រិន ព្រមទទួលយកហានិភ័យ

ព័ត៌មាន
ទីផ្សារបញ្ញាសិប្បនិម្មិតដែលហៅកាត់ AI នៅ ប្រទេសឥណ្ឌូណេស៊ី ដែលគេដឹងថា ជាទីផ្សារធំបំផុតនៅក្នុងប្លុកអាស៊ានឫតំបន់អាស៊ីអាគ្នេយ៍នោះ កំពុងពង្រី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ