វិស័យអប់រំ

MVL Foundation ប្រកាស​ផ្តល់​ជំនួយ ៥​លាន​ដុល្លារ​អាមេរិក​ដើម្បី​កសាង​សាលារៀន​និង​លើក​ស្ទួយ​កម្មវិធី​សិក្សា​បែប​ឌីជីថល​នៅកម្ពុជា


មូលនិធិអឹមវីអិល (MVL Foundation) លីមីតធីត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១ បាន​ប្រកាស​ជា​ផ្លូវការនូវ​ការផ្តល់​ជំនួយ​ជាទឹកប្រាក់សរុប ៥ លានដុល្លារអាមេរិក ដើម្បីចូលរួមអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាបង្កើតសាលា​សប្បុរសធម៌​នៅកម្ពុជា ។
MVL Foundation ប្រកាស​ផ្តល់​ជំនួយ ៥​លាន​ដុល្លារ​អាមេរិក​ដើម្បី​កសាង​សាលារៀន​និង​លើក​ស្ទួយ​កម្មវិធី​សិក្សា​បែប​ឌីជីថល​នៅកម្ពុជា
ដោយ
អំពី MVL TADA

ការប្រកាសនេះបានធ្វើឡើងនៅក្នុងកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងអប់រំ យុវជន និងកីទ្បា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងមូលនិធិអឹមវីអិល ដែលជាផ្នែកមួយនៅក្នុងបុត្រសម្ព័ន្ធរបស់​ក្រុមហ៊ុន TADA ដែលជាកម្មវិធីផ្តល់សេវាដឹកជញ្ជូនទំនិញ និងអ្នកដំណើរ មិនគិតកម្រៃជើងសារ ពីអ្នកបើកបរ ដ៏ល្បីល្បាញមួយនៅប្រទេសកម្ពុជា។

គោលបំណងសំខាន់នៃអនុស្សរណៈយោគយល់នេះ គឺដើម្បីជួយគាំទ្រដល់ការអប់រំថ្នាក់មូលដ្ឋាន តាមរយៈការកសាងសាលាបឋមសិក្សា ក៏ដូចជាការលើកស្ទួយប្រព័ន្ធអប់រំ តាមបែបឌីជីថល សម្រាប់ឲ្យកុមារមានភាពងាយស្រួលក្នុងការ សិក្សាពីចម្ងាយ បានរហ័សជាងមុន ព្រមទាំងមានប្រសិទ្ធិភាព ជាពិសេសអំទ្បុងពេលរីករាលដាលនៃជំងឺកូវីដ១៩។

ឯកឧត្តម បណិ្ឌតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាដែលបានដឹកនាំការចុះហត្ថលេខា លើអនុស្សរណៈយោគយល់នេះបានមានប្រសាសន៍ថា៖ “យើងជឿជាក់ថាយើងអាចប្រែក្លាយ​វិបត្តិនេះ ទៅជាឱកាសថ្មីមួយ តាមរយៈការបង្កើតនូវកម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថល ប៉ុន្តែយើងក៏ត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ និងគាំទ្របន្ថែមជាមុនសិន ដើម្បីឱ្យសិស្សគ្រប់រូបអាចទទួលបានការសិក្សានេះ។ ជាទូទៅសិស្សដែលរៀនតាមអនឡាញ តែងតែមានកង្វះខាតជំនាញក្នុងការសិក្សាដោយឯករាជ្យ ដូច្នេះយើងត្រូវធ្វើយ៉ាងណាយកចិត្តទុកដាក់ ក្នុងការពង្រឹង និងបំពាក់បំប៉នពួកគេឲ្យមានឯករាជ្យភាពក្នុងការសិក្សា។ រហូតមកទល់ពេលនេះមានតែសិស្សានុសិស្ស ប្រមាណ ៥០ ទៅ ៦០ភាគរយប៉ុណ្ណោះ ដែលអាចប្រើប្រាស់កម្មវិធីសិក្សាតាមប្រព័ន្ធឌីជីថលបាន។ ដូច្នេះយើងពិតជារីករាយ ចំពោះគំនិតផ្តួចផ្តើមរបស់ MVL ដែលមានបំណងបង្កើតហេដ្ឋារចនាសម្ព័ន្ធបន្ថែម ផ្តល់ការបណ្តុះបណ្តាល និងបង្កើតមាតិកាក៏ដូចជាកម្មវិធីសិក្សាតាមបែបឌីជីថល ដើម្បីឲ្យវិស័យអប់រំរបស់កុមារ អាចបន្តទៅមុខបានល្អក្នុងអំទ្បុង ពេលវិបត្តិកូវីដ១៩ និងក្រោយពេលនេះក្តី។” 

បន្ថែមពីលើការកសាងសាលារៀនថ្មី MVL ក៏ផ្តោតទៅលើការកែលម្អសាលា ដែលមានស្រាប់ ឲ្យកាន់តែប្រសើរជាង មុនតាមរយៈការកែលម្អថ្នាក់រៀន ការបន្ថែមបន្ទប់ពិសោធន៍ បង្គន់អនាម័យ ប្រព័ន្ធទឹកស្អាត ការបំពាក់ប្រព័ន្ធអ៊ិនធើណេត និងសម្ភារៈសិក្សាចាំបាច់ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា ។

គម្រោងនេះនឹងចាប់ផ្តើមដំណើរការនៅក្នុងទីក្រុងភ្នំពេញដំបូងគេ ពីពាក់កណ្តាលឆ្នាំ ២០២១ នេះតទៅ។ MVL រួមជាមួយក្រុមការងារ TADA នៅប្រទេសកម្ពុជា នឹងទទួលបន្ទុកការងារក្នុងការជ្រើសរើសទីតាំងសាលារៀន ការសាងសង់ និងការផ្តល់ការងារដល់បុគ្គលិកផ្នែកអប់រំដូចជាគ្រូបង្រៀនជាដើម។

លោក Kay Woo នាយកប្រតិបត្តិក្រុមហ៊ុន MVL បានមានប្រសាសន៍ថា៖ “យើងមកដាក់ទុនវិនិយោគនៅកម្ពុជា គឺមិនមែនតែដើម្បីរកស៊ីប៉ុណ្ណោះទេ។ តាំងពីចាប់ផ្តើមមក យើងតែងតែប្តេជ្ញាក្នុងការគាំទ្រ ដល់ជីវភាពរស់នៅ របស់អ្នកបើកបរ រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ ក៏ដូចជាប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។ តាមរយៈ ផលប៉ះពាល់នៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន ធ្វើឲ្យយើងមើលឃើញកាន់តែខ្លាំង និងបន្ទាន់នូវតម្រូវការ ក្នុងការចូលរួម អភិវឌ្ឍកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ តាមរយៈការបង្កើតកម្មវិធីសិក្សាបែបឌីជីថលឲ្យបានត្រឹមត្រូវ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែល្អ។ យើងជឿជាក់ថាយើងមិនត្រឹមតែអាចជួយកាត់បន្ថយ ការលំបាកដែលប្រព័ន្ធអប់រំកំពុង ជួបប្រទះ នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ តែក៏អាចបង្កើតមូលដ្ឋានគ្រឹះឲ្យកាន់តែរឹងមាំ ដល់ការអប់រំរបស់កុមារនៅកម្ពុជា នាពេលអនាគត។” 

បច្ចប្បន្ននេះ MVL កំពុងតែទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក្នុងការបង្កើតកម្មវិធីកក់ការធ្វើដំណើរ និងដឹកជញ្ជូន តាមទូរស័ព្ទដៃ នៅតំបន់អាស៊ីអាគ្នេយ៍ដោយមានអ្នកប្រើប្រាស់សរុបចំនួន ១.១១ លាននាក់ ព្រមទាំងមានការកក់ប្រើប្រាស់សរុបរហូតដល់ទៅ ៤.១៥ លានដង។ នៅចុងឆ្នាំនេះ បន្ទាប់ពីកសាងស្ថានីយ៍សាកអាគុយ និងរោងចក្រតំឡើង យាន្តជំនិះអគ្គីសនីរួចរាល់ នៅក្នុងប្រទេសកម្ពុជា MVL ក៏ត្រៀមលក់យានជំនិះអគ្គីសនី (EV) ទៅកាន់ទីផ្សារក្នុងស្រុក តាមរយៈក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា Onion Mobility ៕




អត្ថបទបន្ទាប់


ធនាគារធំៗនៅហុងកុង កំពុងឈឺក្បាលកាន់តែខ្លាំង ក្រោយចិនមានផែនការពង្រីកច្បាប់ប្រឆាំងទណ្ឌកម្មថ្មី

ព័ត៌មាន
គម្រោងពង្រីកច្បាប់ប្រឆាំងទណ្ឌកម្មរបស់ចិនសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុងហុងកុង គឺជាបន្ទុកអនុលោមភាពថ្មីមួយបន្ថែមទៀតសម្រាប់ធនាគារអន្តរជាតិនៅក្នុ…

ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបានរាជរដ្ឋាភិបាល អនុម័តឲ្យប្រើប្រាស់ជាផ្លូវការហើយ!

ព័ត៌មាន
ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ២០២១-២០៣៥ត្រូវបានរាជរដ្ឋាភិបាលអនុម័តឲ្យប្រើជាផ្លូវការហើយ កាលពីថ្ងៃទី ១២ ខែសីហា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ