សេដ្ឋកិច្ច​វៀតណាម

វៀតណាម​វិនិយោគ​រាប់​​ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា​និង​ឡាវ


ប្រទេស​វៀតណាម​បាន​ពង្រីក​សក្តានុពល​ក៏​ដូច​ជា​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​​វិនិយោគ​យ៉ាង​សម្បើម​នៅ​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូចិន គឺ​កម្ពុជា និង​ឡាវ។ ប្រទេស​ទាំង​ពីរ​នេះ​គឺ​ជា​គោលដៅ​ទីផ្សារ​វិនិយោគ​ដ៍​ធំ​ជាង​គេ​របស់​ប្រទេស​វៀតណាម។
តួលេខ​ឆ្នាំ​២០១៦ បង្ហាញថា វៀតណាម​ដាក់​ទុន​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ។
ដោយ

យោង​តាម​របាយការណ៍​ឆ្នាំ​២០១៦ ពី​ទីភ្នាក់ងារ​ជាតិ​​វិនិយោគ​បរទេស​របស់​វៀតណាម បាន​បង្ហាញ​ថា វៀតណាម​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​មាន​ទឹក ​ប្រាក់​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​មាន​គម្រោង​វិនិយោគ​ចំនួន ១៧១​គម្រោង។

ទន្ទឹម​នឹង​នេះ​ដែរ វៀតណាម​ក៏​មាន​ទីផ្សារ​ដ៏​ធំ​លើ​ការ​វិនិយោគ​ជាមួយ​ប្រទេស​ឡាវ​ដែរ ដោយ​មាន​ទំហំ​ទឹក​ប្រាក់​ជិត ៤​ពាន់​លាន​ដុល្លារ ជាមួយ​គម្រោង​វិនិយោគ ២៥៩​គម្រោង។ 

ការ​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម ភាគ​ច្រើន​គឺ​ផ្តោត​លើ​ការ​ជីក​យក​រ៉ែ វិស័យ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​វិស័យ​ទាំង​អស់​នេះ​ហើយ គឺ​ជា​វិស័យ​ដ៏​មាន​សារ​សំខាន់​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ។

បន្ទាប់​ពី​វិស័យ​សំខាន់​ខាង​លើ វៀតណាម​ក៏​បង្កើន​ការ​វិនិយោគ​នៅក្នុង​តំបន់​ឥណ្ឌូចិន កម្ពុជា ឡាវ  មាន​ដូចជា បណ្ដាញ​ទូរគមនាគមន៍ ការ​បង្កើត​ថាមពល ​អចលន​ទ្រព្យ សេវា​ហិរញ្ញវត្ថុ​ជាដើម។

យោង​តាម​របាយការណ៍​ពី​ទីភ្នាក់ងារ​ជាតិ​វិនិយោគ​បរទេស​ដដែល បង្ហាញ​ថា ទំហំ​ទឹក​ប្រាក់​វិនិយោគ​ទៅ​ក្រៅ​ប្រទេស​របស់​វៀតណាម ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​កើន​ឡើង​ដល់ ២០​ពាន់​លាន​ដុល្លារ​លើ​គម្រោង​សរុប ៩៦២​គម្រោង គិត​ត្រឹម​ឆ្នាំ​២០១៦។

លោក​បណ្ឌិត Nguyen Duc Thanh ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​និង​គោលនយោបាយ​វៀតណាម ពន្យល់​ថា ការ​កើន​ឡើង​នូវ​វិនិយោគ​​មក​​ពី​​ប្រទេស​​វៀតណាម ទំនង​ជា​ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​មាន​ការ​ប្រែប្រួល ដោយ​វិនិយោគិន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ភាគច្រើន​ក្នុង​វិស័យ​កសិ​ឧស្សាហកម្ម ខណៈ​វិស័យ​នេះ​កំពុង​មាន​ការ​ធ្លាក់​ចុះ ដូចជា ការ​ធ្លាក់​តម្លៃ​ផលិតផល​កៅស៊ូ​ជា​ដើម៕  




អត្ថបទបន្ទាប់


ក្រុមហ៊ុន​បារាំង​​នឹង​ជួយ​ថែទាំ​និង​ជួសជុល​​យន្តហោះ​នៅ​ស្រុក​ខ្មែរ

ព័ត៌មាន
ក្រុមហ៊ុន​បារាំង Air France Industries KLM បាន​ឈ្នះ​ការ​ដេញ​ថ្លៃ​ទៅ​លើ​កិច្ច​ព្រមព្រៀង​រយៈពេល​វែង ក្នុង​ដំណើរ​ការ​ជួស​ជុល ថែ​រក្សា ន…

ហេតុអ្វី​បាន​ជា​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​អត្រា​ការ​ប្រាក់​ខ្ពស់?

ព័ត៌មាន
ជា​ធម្មតា ការ​កំណត់​ការ​ប្រាក់​មិន​ខុស​ពី​ការ​កំណត់​តម្លៃ​ទំនិញ​នោះ​ទេ។ ប្រសិន​បើ​ទិញ​​មក​ថ្លៃ តម្លៃ​លក់​ក៍​ត្រូវ​តែ​ថ្លៃ​ដែរ។ ឧទាហរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ