អត្ថបទពាណិជ្ជកម្ម

ក្រុមហ៊ុន Vietjet និង Emirates ចាប់ដៃគូពង្រីកការតភ្ជាប់ជើងហោះហើរអន្តរជាតិ ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍


ភ្នំពេញ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet និង Emirates បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើនការតភ្ជាប់ និងផ្តល់នូវជម្រើសការធ្វើដំណើរកាន់តែច្រើនរវាងទីក្រុងសំខាន់ៗក្នុងប្រទេសវៀតណាម និងទីក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម និងគោលដៅជាច្រើនទៀត។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីវៀតណាមឯកឧត្ដម ផាម មិញជិញ ក្នុងវេទិកាធុរកិច្ចវៀតណាម-អេមីរ៉ាតអារ៉ាប់រួម។
ឥឡូវនេះ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីបណ្តាញដែលកំពុងពង្រីកឥតឈប់ឈររបស់ក្រុមហ៊ុន Vietjet ដើម្បីហោះហើរទៅកាន់គោលដៅជាច្រើនទៀត
ដោយ
អំពី VietJet Air

កិច្ចព្រមព្រៀងនេះ មានគោលបំណងពង្រឹងទំនាក់ទំនងទេស​ចរណ៍ និងពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ ដោយបើកឱកាសសេដ្ឋកិច្ច និងពាណិជ្ជកម្មជាច្រើន។

កិច្ចព្រមព្រៀងរវាង​ប្រទេស​ទាំងពីរ​ នឹងពង្រឹងការតភ្ជាប់របស់ក្រុមហ៊ុន​អាកាសចរណ៍​ Emirates ទៅកាន់គោលដៅពេញនិយមនៅក្នុងបណ្តាញហោះហើរក្នុងស្រុក និងក្នុងតំបន់របស់ Vietjet តាមរយៈទីក្រុងហាណូយ ហូជីមិញ និងទីក្រុង ដាណាង​ ខណៈពេលដែលផ្តល់ជូនអតិថិជនរបស់​ Vietjet បង្កើនលទ្ធភាពធ្វើដំណើរតាមបណ្តាញហោះហើរសកលរបស់ក្រុមហ៊ុន​ Emirates តាមរយៈមជ្ឈមណ្ឌលឌូបៃ​ជាមួយនឹងគោលការណ៍ធ្វើដំណើរ និងសេវាកម្មប្រកបដោយភាពរលូន។ ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ ក៏ស្វែងរកឱកាសសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ និងការវិវត្តន៍នៃឌីជីថលក្នុងឧស្សាហកម្មអាកាសចរណ៍ផងដែរ។

លោក Adnan Kazim អគ្គនាយករង​ និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ Emirates មាន​ប្រសាសន៍​ថា៖ «វៀតណាម គឺជាទីផ្សារដែលបង្ហាញពីឱកាសយ៉ាងធំធេងក្នុងការជំរុញទេសចរណ៍ និងពាណិជ្ជកម្ម។ យើងបន្ដ​បង្កើន​​សក្ដានុពល​របស់​យើង​នៅក្នុងប្រទេសវៀតណាមជាមួយក្រុមហ៊ុន Vietjet និងស្វែងរកឱកាសបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពនៃភាពជាដៃគូរបស់យើងនាពេលអនាគត»។

លោក Dinh Viet Phuong នាយកប្រតិបត្តិក្រុមហ៊ុន Vietjet បានមា​ន​ប្រសាសន៍​ថា៖ «យើងសូមអរគុណ Emirates សម្រាប់ការជឿទុកចិត្តក្នុងភាពជាដៃគូជាមួយ Vietjet ដើម្បីពង្រឹងបណ្តាញហោះហើរ និងលើកកម្ពស់ការតភ្ជាប់អ្នកដំណើរ។ ជាមួយនឹងសេវាកម្មលំដាប់កំពូលរបស់ Emirates អ្នកដំណើរ Vietjet អាចធ្វើដំណើរទៅកាន់គោលដៅជាច្រើននៅទូទាំងពិភពលោកក្នុងតម្លៃសំបុត្រសមរម្យ ដែលនេះនឹងជំរុញគាំទ្រកំណើនសេដ្ឋកិច្ច និងវប្បធម៌រវាងវៀតណាម និងអេមីរ៉ាតអារ៉ាប់រួម។

Vietjet ​ជាក្រុមហ៊ុនអាកាសចរណ៍ឈាន​មុខ​នៅ​វៀតណាម កំពុងពង្រីកបណ្តាញហោះហើររបស់ខ្លួនយ៉ាងសកម្ម និងដៃគូអន្តរជាតិ ដើម្បីបំពេញតម្រូវការអ្នកដំណើរ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៥​ គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំបំផុត និងមានការទទួលស្គាល់បំផុតមួយរបស់ពិភពលោក ដោយបម្រើសេវាដល់គោលដៅជាង ១៤០​ នៅទូទាំងទ្វីបចំនួន ៦។

កិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Vietjet ជាមួយក្រុមហ៊ុន​ Emirates ​ត្រូ​វ​បាន​ធ្វើ​ឡើងនៅពេលដែលក្រុមហ៊ុន Vietjet បង្កើនជើង​ហោះហើររវាងទីក្រុងសៀមរាបប្រទេសកម្ពុជា និងទីក្រុងហាណូយ ​រដ្ឋធានីរបស់ប្រទេសវៀតណាម។ ចាប់ពីចុងសប្តាហ៍មុននេះ (ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤) ក្រុមហ៊ុន Vietjet បានចាប់ផ្តើមប្រតិបត្តិការប្រចាំថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយ កើនឡើងពីជើងហោះហើរចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដោយផ្តល់ឱ្យអ្នកធ្វើដំណើរពីប្រទេសកម្ពុជានូវជម្រើសហោះហើរកាន់តែងាយស្រួល និងតម្លៃសមរម្យ។

កិច្ចព្រមព្រៀងចុងក្រោយនេះ មានន័យថា អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាឥឡូវនេះ អាចទាញយកអត្ថប្រយោជន៍ពីបណ្តាញពង្រីកឥតឈប់ឈររបស់ Vietjet (តាមរយៈប្រទេសវៀតណាម) សម្រាប់ជើងហោះហើរទៅកាន់គោលដៅជាច្រើនទៀតនៅទូទាំងពិភពលោក។




អត្ថបទបន្ទាប់


ធ្វើដំណើរជុំវិញពិភពលោក មានតែ «អេស៊ីទាន់ចិត្ត» អាចទូទាត់ប្រាក់បានយ៉ាងងាយស្រួល តាមរយៈការស្កេន QR របស់ Mastercard ឬ VISA

ការធ្វើដំណើរនៅទូទាំងពិភពលោករបស់លោកអ្នកកាន់តែងាយស្រួល ជាមួយនឹងការប្រើប្រាស់ អេស៊ីទាន់ចិត្ត របស់ធនាគារ អេស៊ីលីដា។ លោកអ្នកអាចប្រើប្រាស់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ