កិច្ចព្រមព្រៀងCPTPP

ការនាំចេញរបស់វៀតណាមត្រូវបានជំរុញមួយផ្នែកដោយកិច្ចព្រមព្រៀង CPTPP


កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CP TPP បានជួយរុញកំណើននាំចេញរបស់វៀតណាម បើទោះបីជាមានបញ្ហាកូវីដ-១៩ក៏ដោយ។ ជាក់ស្ដែង នៅឆ្នាំ២០២០ កន្លងទៅ ការនាំចេញរបស់វៀតណាមតាមរយៈកិច្ចព្រមព្រៀង CP TPP សម្រេចបាន ៣៤ពាន់លានដុល្លារអាមេរិក ដែលមានប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ដែរ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មានវៀតណាម VNA។
ការនាំចេញផ្លែ​ស្រកានាគរបស់វៀតណាម រូបភាព៖ VNA
ដោយ

ការ​នាំ​ចេញ​របស់​វៀតណាម​តាម​រយៈ កិច្ចព្រមព្រៀង​វឌ្ឍនភាព និង​គ្រប់​ជ្រុងជ្រោយ សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក ត្រូវ​បាន​គេ​ដឹង​ថា​មាន​ប្រហែល​១២%​នៃ​ការ​នាំ​ចេញ​សរុប​របស់​វៀតណាម​នៅ​ឆ្នាំ​២០២០ ហើយ​ក្នុង​នោះ ផលិតផល ដែល​បាន​នាំ​ចេញ​តាម​រយៈ​កិច្ចព្រមព្រៀង​នេះ មាន​ភាគច្រើន​ជា ផលិតផល​ស្បែកជើង កាត់ដេរ ឈើ និង​ផល​ផ​លិ​ផល​ធ្វើ​ពី​ឈើ​។

កិច្ចព្រមព្រៀង​វឌ្ឍនភាព និង​គ្រប់​ជ្រុងជ្រោយ សម្រាប់​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ខែមីនា ឆ្នាំ​២០១៨ ហើយ​សម្រាប់​ប្រទេស​វៀតណាម​បាន​ចូល​ជា​ធរមាន​នៅ​ក្នុង​ខែមករា​ឆ្នាំ​២០១៩​។ សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ មាន​ចំនួន​១១​ប្រទេស រួម​មាន អូស្ត្រាលី​, ប្រុយ​ណេ​, កា​ណា​ដា​, ឈី​លី​, ជប៉ុន​, ម៉ា​ឡេ​ស៊ី​, ម៉ិចស៊ីកូ​, នូ​វែ​សេ​ឡង់​, ប៉េ​រូ​, សិង្ហ​បុរី និង​វៀតណាម​។

កិច្ចព្រមព្រៀង​នេះ​ទៀត​សោត ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​កិច្ចព្រមព្រៀង​មួយ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​វឌ្ឍនភាព​សេដ្ឋកិច្ច ដោយសារ​តែ​វា​នឹង​មានការ​បើកចំហ​ទីផ្សារ ក៏​ដូច​ជា​ការ​អនុគ្រោះ​ពន្ធ​ដល់​ជាង ៩០% សម្រាប់​ប្រទេស​ជា​សមាជិក​ទាំង​១១​ក្នុង​ការ​នាំ​ចេញ​ទំនិញ ខណៈ​ដែល​សរុប​ទំហំ GDP នៃ​ប្រទេស​ជា​សមាជិក​ទាំងអស់​មាន​ប្រមាណ​ជាង ៤០% នៃ​សេដ្ឋកិច្ច​សកល ឬ​ស្មើនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ ១០​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក និង​គ្រប់​ដណ្តប់​លើ​ប្រជាជន​សរុប​ជិត ៥០០​លាន​នាក់​៕

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអន្តរជាតិធំៗ២រួមគ្នាផ្ដល់ថវិកា៣០០លានដុល្លារសម្រាប់ជំរុញការផលិត និងផ្គត់ផ្គង់វ៉ាក់សាំងនៅអាស៊ី

ព័ត៌មាន
ក្រោយពីមើលឃើញថា តម្រូវការវ៉ាក់សាំងមានការកើនឡើងខ្លាំង និង ការផ្តត់ផ្គង់នៅមានការខ្វះខាតច្រើន ធនាគារអន្តរជាតិដ៏ធំរបស់ចក្រភពអង់គ្លេស HSBC …

សេដ្ឋកិច្ចថៃឆ្នាំ២០២១អាចនឹងមានទាបជាងការព្យាករ

ព័ត៌មាន
សេដ្ឋកិច្ចថៃនៅឆ្នាំ២០២១នេះ ត្រូវបានធនាគារកណ្តាលរបស់ខ្លួន ធ្វើការព្យាករថា នឹងអាចមានកំណើនទាបជាងអ្វីដែលបានព្យាករទុក។ កំណើនទាបជាងការព្យាករ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ