ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast

តើកត្តាអ្វីជំរុញឱ្យក្រុមហ៊ុនវៀតណាម VinFast ពន្យារពេលបើករោងចក្រតម្លៃ៤ពាន់លានដុល្លាររបស់ខ្លួននៅសហរដ្ឋអាម៉េរិកដល់ឆ្នាំ២០២៨?


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast នឹងពន្យារពេលបើកដំណើរការរោងចក្រតម្លៃ៤ពាន់លានដុល្លាររបស់ខ្លួននៅសហរដ្ឋអាម៉េរិករហូតដល់ឆ្នាំ២០២៨ និងកាត់បន្ថយផែនការចែកចាយរថយន្តចំនួន២ម៉ឺនគ្រឿងក្នុងឆ្នាំ២០២៤ នេះ ស្របពេលទីផ្សាររថយន្តអគ្គិសនីពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast
ដោយ

ក្រុមហ៊ុន VinFast ដែលបង្កើតឡើងដោយកំពូលមហាសេដ្ឋីមានទ្រព្យច្រើនបំផុតរបស់វៀតណាម គឺលោក ហ្វាំ ញ៉ាត វួង (Pham Nhat Vuong) ក្នុងឆ្នាំ២០១៧ និងដែលបានងាកមកផលិតរថយន្តអគ្គិសនីសុទ្ធក្នុងឆ្នាំ២០២២ បាននិយាយថា ខ្លួននឹងចែកចាយរថយន្តឱ្យបានចំនួន៨ម៉ឺនគ្រឿងនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពីផែនការចាស់១០ម៉ឺនគ្រឿង។ ការលក់របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាមមួយនេះ បានកើនឡើង២៤% ឈានដល់ប្រមាណ១ម៉ឺន២ពាន់គ្រឿងក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសទី១។

គិតជារួម ក្រុមហ៊ុន VinFast លក់រថយន្តអគ្គិសនីបានជាង២ម៉ឺន១ពាន់៧០០គ្រឿងក្នុងឆមាសទី១ដើមឆ្នាំ២០២៤ ដោយកើនឡើង៩២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែតួលេខនេះបង្ហាញថា ទើបតែសម្រេចបានប្រមាណ១ភាគ៤ប៉ុណ្ណោះនៃការព្យាករប្រចាំឆ្នាំថ្មីរបស់ក្រុមហ៊ុននេះ។

ក្រុមហ៊ុននេះនៅតែរំពឹងថា នឹងសម្រេចបានកំណើនលក់ដាច់ខ្លាំងនៅក្នុងឆមាសទី២ ឆ្នាំនេះ ដែលជំរុញដោយម៉ូឌែលរថយន្តសម្បូរបែប និងការពង្រីកទីផ្សារនៅក្នុងតំបន់សំខាន់ៗរួមទាំងទីផ្សារថ្មីនៅអាស៊ី និងបណ្ដាទីផ្សារដែលមានស្រាប់ផងដែរ។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុន VinFast បាននិយាយថា ខ្លួននឹងពន្យារពេលបើកដំណើរការរោងចក្រនៅរដ្ឋ North Carolina ដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២៥ រហូតដល់ឆ្នាំ២០២៨៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការបែងចែកប្លុកសេដ្ឋកិច្ចបានក្លាយជាបញ្ហាប្រឈមមួយទៀតសម្រាប់សេដ្ឋកិច្ចកម្ពុជាមែនឬ?

ព័ត៌មាន
ទាំងស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជានៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយបញ្ហាសង្គ្រាម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបា…

តើបញ្ហាលួចកសិផលពិតជាមូលហេតុធ្វើឱ្យអ្នកវិនិយោគមានចិត្តរារែក និងស្ទាក់ស្ទើរក្នុងការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាមែនឬ?

ព័ត៌មាន
អ្នកជំនាញបានអះអាងថា បញ្ហាចោរលួចកសិផលនៅតាមមូលដ្ឋានមួយចំនួនបានក្លាយជាក្តីបារម្ភមួយសម្រាប់កសិករ និងអ្នកវិនិយោគនៅក្នុងវិស័យកសិកម្មនៅកម្ពុជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ