ទីស្ដីការគណៈរដ្ឋមន្ត្រី

តើឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានដាក់ចេញនូវទិសដៅការងារអ្វីខ្លះសម្រាប់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌?


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) នាពេលកន្លងមក និងដាក់ចេញទិសដៅការងារ សម្រាប់អនុវត្តបន្ត សំដៅបង្កើនគុណភាព និងប្រសិទ្ធភាពការងាររបស់អង្គភាពមួយនេះ ស្របតាមស្មារតីកំណែទម្រង់ដើម្បីប្រសិទ្ធភាពការងាររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
តើឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានដាក់ចេញនូវទិសដៅការងារអ្វីខ្លះសម្រាប់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌?
ដោយ

អង្គប្រជុំបានធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធកម្មការងារនាពេលកន្លងមក និងបានធ្វើការពិភាក្សា​លើដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក៏ដូចជាអាទិភាពការងារចំពោះមុខ ដែលជាមុខងារស្នូល របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ក្នុងការពិនិត្យតាមដានការវិវត្ដនៃស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សិក្សាស្រាវជ្រាវបញ្ហាប្រឈម និងពិនិត្យផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ និងលិខិត​បទដ្ឋានគតិយុត្ដ ពាក់ព័ន្ធនឹងវិស័យ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំមួយចំនួនដល់ ក.ស.វ. ដោយរួមទាំង​ការរៀបចំ​ក្រុមការងារ ដោយមានសមាសភាពដែលមានគុណវុឌ្ឍិខ្ពស់ និងការបង្កើនកិច្ចសហការជាមួយស្ថាប័ន​ស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីលើកកម្ពស់គុណភាព ទាំងទម្រង់ និងទាំងជម្រៅខ្លឹមសារ នៃការងារ​រៀបចំ​សេចក្តីព្រាងរបាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏ដូចជាការងារ​សិក្សាស្រាវជ្រាវ​លើប្រធានបទ​ផ្សេងៗ ដើម្បីជាគុណប្រយោជន៍សម្រាប់ការតាក់តែង និងការដាក់​ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍នានា ក៏ដូចជាការកែទ​ម្រង់របស់រាជរដ្ឋាភិបាល។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់ ក.ស.វ. ឱ្យសម្រួចលើការសិក្សាស្រាវជ្រាវអនុវត្ត (Applied Research) ទាំងកម្រិតម៉ាក្រូ កម្រិតវិស័យ និងកម្រិតមីក្រូ លើបញ្ហារចនាសម្ព័ន្ធ ដោយផ្តោតការគិតគូរ​ជាពិសេស​ទៅលើ​បរិយាកាសធុរកិច្ច បញ្ហាជំនាញ​ និងការទាក់ទាញការវិនិយោគបរទេស ហើយត្រូវផ្សព្វផ្សាយលទ្ធផល​នៃការសិក្សា​ស្រាវជ្រាវអនុវត្តខាងលើឱ្យបានទូលំទូលាយ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ប្រចាំការបានជំរុញការរៀបចំ និងអនុវត្តគម្រោងសហគមន៍អ្នកស្រាវជ្រាវ​នៅកម្ពុជាឱ្យបានឆាប់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនផងដែរ ពាក់ព័ន្ធនឹងការរៀបចំដាក់ឱ្យដំណើរការឡើងវិញ នូវគម្រោងវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (Regulatory Impact Assessment-RIA) ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត តាមរយៈការវាយតម្លៃលើផលប៉ះពាល់នៃច្បាប់និងលិខិតបទដ្ឋានគតិយុត្តទាំងនោះ មកលើដំណើរអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ជាពិសេសមកលើធុរកិច្ច ការវិនិយោគ និងជីវភាពប្រចាំថ្ងៃ​របស់ប្រជាជនដោយផ្តោតលើការបន្ថយចំណាយអនុលោមភាព (Compliance Cost) និងបន្ទុកដល់ធុរកិច្ច និងការវិនិយោគ ព្រមទាំងផលប៉ះពាល់អវិជ្ជមានមកលើភាពប្រកួតប្រជែង និងផលិតភាពសេដ្ឋកិច្ច ក៏ដូចជាបរិស្ថាន និងសង្គមទាំង​មូល តាមរយៈការធ្វើស្ថាប័នភាវូបនីយកម្ម នៃការត្រួតពិនិត្យការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៅតាមអង្គភាពនីតិកម្មរបស់ក្រសួង-ស្ថាប័ននានា ហើយទីស្តីគណៈរដ្ឋមន្ត្រី​បំពេញតួនាទីជាអ្នកសម្របសម្រួល និងផ្តល់ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងការគាំទ្រ។

ឯកឧត្តមក៏បានផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងការសម្របសម្រួលជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងអគ្គនាយកដ្ឋាន​ជំនាញនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងការចូលរួមពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្តផ្សេងៗ ។

ឯកឧត្តម វង្សី វិស្សុត ក៏បានផ្តល់ការណែនាំផងដែរដល់ថ្នាក់ដឹកនាំនៃ ក.ស.វ. ដើម្បីពង្រឹងប្រព័ន្ធការងារ និងការប្រើប្រាស់ធនធាន ទាំងធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស តាមរយៈការរៀបចំផែនការអភិវឌ្ឍស្ថាប័ន និងផែនការយុទ្ធសាស្រ្តរបស់ ក.ស.វ.។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបានមានប្រសាសន៏ផ្តល់ការលើកទឹកចិត្ត ឱ្យប្រើប្រាស់ធនធានមនុស្ស​ដែលមានស្រាប់ឱ្យអស់លទ្ធភាព ទន្ទឹមនឹងការកៀគរបញ្ញាវន្តដែលមានជំនាញបច្ចេកទេស​កម្រ និងកម្រិតខ្ពស់ ទាំងពីក្នុង និងក្រៅប្រទេស ដើម្បីឱ្យ ក.ស.វ. អាចបំពេញនូវតួនាទីរបស់ខ្លួនជាធនាគារខួរក្បាលមួយ​របស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនេះ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ​គ្រប់លំដាប់ថ្នាក់នៃ ក.ស.វ. ឱ្យបន្តវប្បធម៌នៃការផ្លាស់ប្តូរ ចែករំលែក មតិយោបល់ ក្រោមស្មារតីវិជ្ជាជីវៈខ្ពស់ បើទោះបីជាពេលខ្លះមានការខ្វែងយោបល់ និងមតិក៏ដោយ ក្នុងគោលដៅបង្កើតវឌ្ឍនភាព និងការរីកចម្រើនជូនស្ថាប័ន និងប្រទេសជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ជប៉ុនកំពុងមានភាពច្របូកច្របល់មែនទេ?

ព័ត៌មាន
លោក ម៉ាសាអាគី ស៊ីរ៉ាកាវ៉ា អតីតទេសាភិបាលធនាគារកណ្តាលជប៉ុន បានលើកឡើងថា គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ជប៉ុនកំពុងមានភាពច្របូកច្របល់ ហើ…

តើមន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញមានការយល់ឃើញបែបណាចំពោះគោលនយោបាយជួយជនក្រីក្ររបស់រដ្ឋាភិបាលអាណត្តិថ្មី?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវ «គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ