ការតែងតាំងមុខតំណែងថ្មីរបស់លោក Wang ជាឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅកម្ពុជានេះ ត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិននៅក្នុងកិច្ចប្រជុំមួយដែលនាំដោយលោក Luo Zhaohui ប្រធានទីភ្នាក់ងារនេះកាលពីថ្ងៃអង្គារសប្តាហ៍នេះ។
លោក Wang Wenbin បានបម្រើការជាអ្នកនាំពាក្យទី៣២របស់ក្រសួងការបរទេសចិន ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២៤។ បុរសអាយុ៥៣ឆ្នាំរូបនេះ បានបម្រើការក្នុងបេសកកម្មការទូតអស់រយៈពេលជាង៣០ឆ្នាំ ជាពិសេសផ្នែកផែនការគោលនយោបាយ និងកិច្ចការផ្សេងៗនៅតាមបណ្តាប្រទេសអាហ្វ្រិក។ លោក Wang ក៏ធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសទុយនេស៊ីផងដែរ៕
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។