វៀតណាម

តើវៀតណាមកំពុងជួបផលវិបាកយ៉ាងណាខ្លះ ក្នុងនាមប្រទេសផលិតសម្លៀកបំពាក់និងស្បែកជើងដ៏ធំសម្រាប់ពិភពលោក?


តើវៀតណាមកំពុងជួបផលវិបាកយ៉ាងណាខ្លះ ក្នុងនាមប្រទេសផលិតសម្លៀកបំពាក់និងស្បែកជើងដ៏ធំសម្រាប់ពិភពលោក? ការសម្រេចចិត្តរបស់មហាអំណាចសេដ្ឋកិច្ចលេខ១លើលោក សហរដ្ឋអាមេរិកក្នុងការហាមឃាត់ការនាំចេញកប្បាសនៅតំបន់ស៊ីនជាំង ប្រទេសចិន បាននិងកំពុងបង្កការលំបាកចម្បងៗមួយចំនួន ចំពោះប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតសម្លៀកបំពាក់ និងស្បែកជើងប៉ាតា សម្រាប់ពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន រើយធឺ។
តើវៀតណាមកំពុងជួបផលវិបាកយ៉ាងណាខ្លះ ក្នុងនាមប្រទេសផលិតសម្លៀកបំពាក់និងស្បែកជើងដ៏ធំសម្រាប់ពិភពលោក?
ដោយ

ច្បាប់ដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិក ដែលបានហាមឃាត់ការនាំចូលវត្ថុធាតុដើមពីតំបន់ស៊ីនជាំង ប្រទេសចិន កំពុងដាក់សម្ពាធទៅលើក្រុមហ៊ុនផលិតសម្លៀកបំពាក់ និងស្បែកជើងរបស់ប្រទេសវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតកម្មដ៏ធំមួយរបស់ពិភពលោក។ ការណ៍នេះ រឹតតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យដែលបានកាត់បន្ថយកម្មករជិត ៩ ម៉ឺននាក់ ចាប់តាំងពីខែតុលារួចមកហើយ ខណៈតម្រូវការក៏បានធ្លាក់ចុះផងដែរ។
សម្ពាធដ៏ធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក តាមរយៈច្បាប់ប្រឆាំងការងារដោយបង្ខំលើជនជាតិអ៊ុយហ្គួរ កើតឡើងព្រមគ្នានឹងការធ្លាក់ចុះនៃតម្រូវការសម្លៀកបំពាក់ពីប្រទេសអ្នកមាន ដែលបានធ្វើឱ្យខូចទិន្នផលឧស្សាហកម្ម និង ការនាំចេញនៅអាស៊ីអាគ្នេយ៍។ តំបន់នេះជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ក្រុមហ៊ុនធំៗ ដូចជា ហ្គែព (Gap), ណៃក (Nike) និង អាឌីដាស (Adidas) ជាដើម។
ក្នុងចំណោមអ្នកនាំចេញសម្លៀកបំពាក់នានា វៀតណាមបានប្រឈមមុខនឹងការរងគ្រោះខ្លាំងបំផុតពីការអនុវត្តច្បាប់ប្រឆាំងការងារដោយបង្ខំលើជនជាតិអ៊ុយហ្គួរ ក្នុងតំបន់ស៊ិនជាំងប្រទេសចិន។ បើក្រឡេកទៅមើលទិន្នន័យគយអាមេរិក គិតត្រឹមថ្ងៃទី ៣ ខែមេសាឆ្នាំនេះ បានបង្ហាញយ៉ាងច្បាស់ថា ក្នុងចំណោមទំនិញជាសម្លៀកបំពាក់និងស្បែកជើង ដែលមានតម្លៃ ១៥ លានដុល្លារ ដែលស្ថិតក្រោមការបង្ខាំងទុកក្រោមការអនុវត្តច្បាប់ប្រឆាំងការងារដោយបង្ខំលើជនជាតិអ៊ុយហ្គួរ គឺច្រើនជាង ៨០% ជាទំនិញមកពីប្រទេសវៀតណាម ហើយមានតែទំនិញ ១៣% ទេ ដែលត្រូវបានអនុញ្ញាតឲ្យនាំចូលទីផ្សារសហរដ្ឋអាមេរិក។
សមាគមឧស្សាហកម្មរបស់អាមេរិកបានឱ្យដឹងថា អ្នកនាំចូលពីសហរដ្ឋអាមេរិកជាច្រើននៅតែមានសុទិដ្ឋិនិយម ប៉ុន្តែខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេនៅតែអាចរអាក់រអួល ដោយសារអ្នកផលិតសម្លៀកបំពាក់របស់វៀតណាមពឹងផ្អែកលើប្រទេសចិនដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម ចំនួនពាក់កណ្ដាលនៃវត្ថុធាតុដើមចាំបាច់ទាំងអស់។
តម្លៃនៃការដឹកជញ្ជូនទំនិញពីប្រទេសវៀតណាមដែលត្រូវបានហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិក មានលើសពី ២ លានដុល្លារ ពោលគឺ ៣ ដង ច្រើនជាងនៃទំនិញដឹកពីប្រទេសចិន ដែលប្រឈមមុខនឹងទណ្ឌកម្មនេះដូចគ្នា។
ទំហំទីផ្សារសម្លៀកបំពាក់និងស្បែកជើងរបស់វៀតណាមនៅក្នុងសហរដ្ឋអាមេរិក មានតម្លៃសរុបប្រមាណជា ២៧ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២។ ដូច្នេះ ឧស្សាហកម្មកាត់ដេរនិង ស្បែកជើងវៀតណាមទំនងជាមានបញ្ហាកាន់តែខ្លាំង ក្នុងការសម្របសម្រួលអនុវត្តទៅតាមលក្ខខណ្ឌតម្រូវនៃច្បាប់ប្រឆាំងការងារដោយបង្ខំលើជនជាតិអ៊ុយហ្គួរនៅក្នុងតំបន់ស៊ិនជាំង ប្រទេសចិន។
លោក សេង លូ ( Sheng Lu) នាយកផ្នែកសិក្សាម៉ូដ និងសំលៀកបំពាក់នៅសាកលវិទ្យាល័យ Delaware បានអះអាងថា ការពឹងផ្អែកខ្លាំងរបស់វៀតណាមលើវត្ថុធាតុដើមពីប្រទេសចិន ជាពិសេសគឺផលិតផលកប្បាស គឺកំពុងតែបង្កហានិភ័យយ៉ាងខ្លាំង ពីព្រោះខេត្តស៊ីនជាំងនៅចិន ជាប្រភពផលិតកប្បាសច្រើនជាងគេរហូតដល់ទៅ ៩០ ភាគរយ នៅក្នុងប្រទេសចិន។
លោក សេង លូ បាននិយាយទៀតថា ប្រទេសវៀតណាមទំនងជាមិនអាចកាត់បន្ថយការពឹងផ្អែកនេះបានទេ ដោយសាររោងចក្រជាច្រើននៅទីនោះ ជាកម្មសិទ្ធិរបស់វិនិយោគិនចិន៕




អត្ថបទបន្ទាប់


កំណើនសេដ្ឋកិច្ចប្រទេសមហាអំណាចលេខ១បានកើនឡើងយឺតជាងការព្យាករ ក្នុងអត្រាជាង ១ ភាគរយ

ព័ត៌មាន
កំណើនសេដ្ឋកិច្ចប្រទេសមហាអំណាចលេខ១បានកើនឡើងយឺតជាងការព្យាករ ក្នុងអត្រាជាង ១ ភាគរយ!! បើផ្អែកទៅលើទិន្នន័យបានបង្ហាញ ឱ្យឃើញថា សេដ្ឋកិច្ចរបស់សហ…

ស័ង្កសីរបស់ ISI បំពាក់បច្ចេកវិទ្យាថ្មី ដែលមានសមត្ថភាពការពារច្រែះខ្ពស់ និងមានការធានា២០ឆ្នាំ

ព័ត៌មាន
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុន កែច្នៃ និងចែកចាយផលិតផល ដែកឈានមុខ និងធំជាគេនៅកម្ពុជា ដោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ