ឥណ្ឌូនេស៊ី-ចិន

តើដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីនៅចិនទទួលបានផ្លែផ្កាអ្វីខ្លះ?


លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីដែលពលរដ្ឋដាក់រហ័សនាមថា ចូកូវី បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិនជាមួយលទ្ធផលដ៏ត្រចះត្រចង់ជាមួយនឹងការទទួលបាននូវកិច្ចសន្យាវិនិយោគទុន ដែលមានតម្លៃសរុប រហូតដល់ទៅ១១,៥ពាន់លានដុល្លារ ។ កិច្ចសន្យាបណ្តាក់ទុនដ៏មហាសាល នេះ ត្រូវបានគេដឹងថា គឺផ្តោតសំខាន់នៅលើគម្រោងឧស្សាហកម្មកញ្ចក់ និងបន្ទះសូឡានៅក្នុងប្រទេសនេះ ។
ឥណ្ឌូនេស៊ីទាក់ទាញគម្រោងវិនិយោគពីចិនតម្លៃ១១,៥ពាន់លានដុល្លារពីចិន
ដោយ

លោក បាលីល ឡាហាដាលៀ (Bahlil Lahadalia) រដ្ឋមន្រ្តីក្រសួងបណ្តាក់ទុន របស់ឥណ្ឌូនេស៊ី បានអះអាងប្រាប់ កាសែត the Jakarta Post ថា នេះគឺជាកិច្ចសន្យា​វិនិយោគទុន ដែលទទួលបានពីក្នុងដំណើរទស្សនកិច្ច​រយៈពេលពីរថ្ងៃ របស់ លោក ចូកូវី នៅក្នុង​ប្រទេសចិន នៅក្នុងទីក្រុង ឆេងឌូ (Chengdu) ប្រទេសចិន កាលពីថ្ងៃទី​២៧ ដល់ថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ​២០២៣ ។

លោកបានអះអាងថា ការប្តេជ្ញាចិត្តលើ​ការវិនិយោគ​ដែលមានតម្លៃសរុប ១១,៥ ពាន់លានដុល្លារនេះ គឺបានមកពីក្រុមហ៊ុនផលិតកញ្ចក់​ដ៏ធំបំផុតមួយ​របស់ពិភពលោក គឺក្រុមហ៊ុន ស៊ីនយី ( Xinyi ) ដើម្បីធ្វើការអភិវឌ្ឍ​រោងចក្រផលិតកញ្ចក់ និងបន្ទះស្រូប​ពន្លឺព្រះអាទិត្យ​នៅក្នុងទឹកដីនៃប្រទេសឥណ្ឌូនេស៊ី។

លោកបានអះអាងថា ក្រុមហ៊ុន ស៊ីនយី បានប្តេជ្ញាចិត្តថា នឹងសាងសង់រោងចក្រ​ផលិតកញ្ចក់​នៅកោះ រ៉េមប៉ាង ( Rempang) នាតំបន់ បាតាំ ( Batam ) ហើយនៅពេលដែលរោងចក្រនេះ​ដំណើរការ នោះ ឥណ្ឌូនេស៊ីនឹងក្លាយជាទីកន្លែងផលិត​កញ្ចក់ធំជាងគេ​ទីពីរ​នៅលើពិភពលោក​បន្ទាប់ពីប្រទេសចិន ។

លោកបានបន្តទៀតថា គោលដៅដែលក្រុមហ៊ុន ស៊ីនយី ចាប់អារម្មណ៍នឹងគម្រោងនៅកោះ រ៉េមប៉ាង គឺដោយសារតែ ទីនោះសំបូរធនធានរ៉ែខ្សាច់​ដែលមានគុណតម្លៃ​ដល់ឧស្សាហកម្ម​កញ្ចក់ និង វត្ថុធាតុដើមរួមផ្សំល្អៗ​​ផ្សេង​ទៀត ។

លោកបានបន្តទៀតថា នៅពេលដែលរោងចក្រនេះដំណើរការនោះ​៩៥​ភាគរយនៃ​ផលិតផល​សម្រេចនឹងត្រូវនាំចេញ​ទៅកាន់ទីផ្សាបរទេស ហើយរំពឹងថា នឹងអាចស្រូបយកការងារធ្វើជូន ពលករសរុប ៣ម៉ឺន៥ពាន់នាក់ ។

លោកបានបន្តទៀតថា ក្រៅពីសំបូរធនធាន និងវត្ថុធាតុ​ដើម​សម្រាប់ឧស្សាហកម្មកញ្ចក់ នៅកោះ​ដែលក្រុមហ៊ុន ស៊ីនយីបោះទីតាំងផលិតនេះ ក៏សំបូរវត្ថុធាតុដើម​សម្រាប់​ផលិតបន្ទះសូឡាផងដែរ ។

ក្រុមហ៊ុនស៊ីនយី មិនមែនជាក្រុមហ៊ុនថ្មី​ដែលនឹងមកបោះទុនវិនិយោគ​នៅឥណ្ឌូនេស៊ី​នោះឡើយ ក្រុមហ៊ុននេះ​បានបណ្តាក់ទុនតម្លៃ ៧០០ លានដុល្លាររួចហើយ នៅក្នុង​ការសាងសង់​​រោងចក្រ​នៅខាងកើតកោះហ្សាវ៉ា ។

មកដល់ពេលនេះ គេដឹងថា ឥណ្ឌូនេស៊ីមាន​ធនធានរ៉ែ​ខ្សាច់ថ្មខៀវ ដែលជាវត្ថុធាតុដើម​សម្រាប់ផលិត​កញ្ចក់ និងបន្ទះសូឡា​រហូតដល់ទៅ ​២៥ ពាន់តោន ជាមួយនឹង​ទុនបម្រុងផ្សេងទៀត​មានបរិមាណ​សរុប ដល់ទៅ ៣៣០ លានតោន ខណៈដែលចិន ត្រូវបាន​គេដឹងថា គឺជាប្រទេស ដែលផលិតកញ្ចប់ និងបន្ទះសូឡា​បានច្រើនបំផុត ។​

គួររំលឹកថា នៅក្នុងដំណើរទស្សនកិច្ច​នៅចិនលើកនេះ លោក ចូកូវី ក៏បានជួបពិភាក្សា​ទ្វេភាគី​ជាមួយនឹង​សមភាគីចិន គឺលោក ស៊ី ជិនភីង ប្រធានាធិបតីចិនផងដែរ ដោយនៅក្នុង​អំឡុងពេល នៃកិច្ច​ពិភាក្សានេះ ភាគីទាំងពីរ កំពុងតែសម្លឹង​ទៅរកការពង្រីក​កិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្រ្តបន្ថែមទៀត៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារជាតិនៃកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចកំណើនជាវិជ្ជមាន ខណៈសេដ្ឋកិច្ចពិភពលោកនិងតំបន់មានកំណើនទាប

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជាកត់សម្គាល់ឃើញថា សេដ្ឋកិច្ចកម្ពុជាបន្តសម្រេចកំណើនជាវិជ្ជមាននៅឆមាសទី១ឆ្នាំ២០២៣ បើទោះបីវិបត្តិសកល ជាពិសេសសង្គ្រាមនៅអ៊ុយក្…

អ្នកជំនាញនយោបាយជាច្រើនជឿថា លោក ថាក់ស៊ីន នឹងមិនវិលចូលស្រុកនៅថ្ងៃទី១០ ខែសីហាឡើយ

ព័ត៌មាន
ខណៈដែលគណបក្សភឿថៃ និងអ្នកគាំទ្រកំពុងតែរៀបចំទទួលការវិលត្រឡប់របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មកប្រទេសវិញបន្ទាប់ពីនិរទេសខ្លួនអស់១៧ ឆ្នាំ នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ