វិស័យថាមពលអឺរ៉ុប

កត្តាអ្វីខ្លះនឹងរុញឲ្យវិស័យថាមពលអឺរ៉ុបនឹងកាន់តែយ៉ាប់យ៉ឺននៅឆ្នាំក្រោយ?


ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិហៅកាត់ថា IEA បានអះអាងកាលពីថ្ងៃទី៥តុលាថា តំបន់អឺរ៉ុបអាចប្រឈមមុខនឹងវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរថែមទៀតនៅឆ្នាំ២០២៣ បន្ទាប់ពីតំបន់ដែលកំពុងជួបការលំបាកស្រាប់ហើយនេះ បានចាប់ផ្តើមបង្ហូរឧស្ម័នធម្មជាតិរបស់ខ្លួនចេញពីស្តុកបម្រុងជាដបណ្ដើរៗហើយ ដើម្បីប្រើប្រាស់ទប់ទល់អាកាសធាតុត្រជាក់ក្នុងរដូវរងាឆ្នាំនេះ។
វិស័យថាមពលអឺរ៉ុបនឹងកាន់តែយ៉ាប់យ៉ឺននៅឆ្នាំក្រោយ!

ការព្រមានពីប្រធាន IEA រូបនេះធ្វើឡើងស្របពេលដែលដែលសហភាពអឺរ៉ុបកំពុងស្វែងរកមធ្យោបាយ ដើម្បីបន្ធូរបន្ថយវិបត្តិមួយនេះ នៅចំពេលដែលតម្លៃថាមពលនៅប្លុកនេះ កំពុងហក់ឡើងកាន់តែខ្ពស់ផងដែរ។។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ហ្វាទីត បាយរ៉ូល នាយកប្រតិបត្តិនៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង គូសបញ្ជាក់ថា ជាមួយនឹងការប្រមូលស្តុកហ្គាសស្ទើរតែ៩០% ទៅហើយនៃសមត្ថភាពផ្ទុករបស់ខ្លួន ប្លុកទាំង២៧ប្រទេសនឹងអាចទប់ទល់បានសម្រាប់រដូវរងាខាងមុខនេះ ប៉ុន្តែបញ្ហាខ្លះអាចចោទឡើងនៅក្រោយរដូវរងា ពោលគឺនៅឆ្នាំក្រោយឆ្នាំ២០២៣។

ប្រមុខ IEA រូបនេះកត់សម្គាល់ទៀតថា បញ្ហាប្រឈមជាក់ស្តែងនៅឆ្នាំក្រោយសម្រាប់អឺរ៉ុបអាចកើតឡើងនៅខែកុម្ភៈ ឬខែមីនា ព្រោះពេលនោះស្តុកឧស្ម័ននឹងនៅសល់ត្រឹម ២០%ទៅ៣០%ប៉ុណ្ណោះបន្ទាប់ពីប្រើប្រាស់អស់នៅរដូវរងា។ ដូច្នេះហើយ អំឡុងពេលដើមឆ្នាំក្រោយអឺរ៉ុបត្រូវជួបការលំបាកជាថ្មីម្តងទៀត ក្នុងស្វែងរកហ្គាសមកបំពេញស្តុកបម្រុងឡើងវិញ។ ក្នុងន័យនេះ អឺរ៉ុបជួបការលំបាកនៅរដូវត្រជាក់ឆ្នាំនេះ ហើយនឹងកាន់តែលំបាកជាងនេះទៀតនៅរដូវរងាឆ្នាំក្រោយ។

គណៈកម្មការអ៊ឺរ៉ុប កាលពីដើមសប្តាហ៍នេះបានព្រមានអ្នកប្រើប្រាស់ពីផលប៉ះពាល់លើជីវភាព បង្កឡើងដោយតម្លៃថាមពលខ្ពស់ និងត្រៀមខ្លួនសម្រាប់រដូវរងាចូលមកដល់។ ប្រទេសអាល្លឺម៉ង់ដែលជាសេដ្ឋកិច្ចធំជាងគេបំផុតនៅអឺរ៉ុប បាននិយាយថា ខ្លួននឹងឧបត្ថម្ភធនជិត១៣ពាន់លានដុល្លារ លើការចំណាយថាមពលរបស់ពលរដ្ឋនៅឆ្នាំក្រោយ។

គួរជម្រាបថា ការចំណាយលើតម្លៃថាមពលជាតំណាងឱ្យប្រហែល១០% នៃការចំណាយសរុបរបស់អ្នកប្រើប្រាស់ទូទៅ និងតំណាងឱ្យមួយភាគបីសម្រាប់ក្រុមហ៊ុនឧស្សាហកម្មក្នុងវិស័យដែកថែប និងសារធាតុគីមី។

ចាប់តាំងពីប្រទេសរុស្ស៊ីបានផ្តាច់ការផ្គត់ផ្គង់ឧស្ម័នទៅឱ្យអឺរ៉ុប ជាការឆ្លើយនឹងទណ្ឌកម្មដែលបានដាក់លើខ្លួន សហគមន៍អឺរ៉ុបបាននិងកំពុងប្រុងជើងការប្រមូលប្រភពថាមពលនានា មិនថាឧស្ម័នហ្គាស ឬ ឧស្ម័នធម្មជាតិនោះទេ បញ្ចូលក្នុងស្តុកបម្រុងរបស់ខ្លួន ទុកជាប្រភពថាមពលជំនួសឱ្យថាមពលពីប្រទេសរុស្ស៊ី។ មកទល់ពេលនេះ ប្រទេសនៅអឺរ៉ុបត្រូវគេប៉ានស្មានថា បានបំពេញស្តុកថាមពលរបស់ខ្លួនដល់៩០%រួចហើយ ដើម្បីត្រៀមប្រើប្រាស់ក្នុងរដូវរងា ខាងមុខ។

តម្លៃឧស្ម័នដែលបានកើនឡើងយ៉ាងគំហក់ក្នុងពេលប៉ុន្មានខែបន្ទាប់ពីការលុកលុយចូលប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ បានបន្ថយល្បឿនរបស់វាបន្តិចគិតមកដល់ដើមខែតុលានេះ។ ប៉ុន្តែវាអាចនឹងមានរយៈពេលខ្លីប៉ុណ្ណោះ ដោយសារប្រទេសនានាកំពុងប្រជែងគ្នាទិញឧស្ម័នធម្មជាតិរាវ ឬហៅកាត់ថា LNG ជំនួសវិញ។

ប្រមូលទិញថាមពលផង និងចង់កំណត់តម្លៃរបស់វាកុំឱ្យឡើងថ្លៃផង សហគមន៍អឺរ៉ុបបាននឹកពិចារណាយកគម្រូតាម G7 កំណត់តម្លៃលើឧស្ម័នហ្គាសរបស់រុស្ស៊ី ប៉ុន្តែបំណងនេះហាក់ត្រូវបានសមាជិកអឺរ៉ុបមួយចំនួនមិនយល់ស្រប ព្រោះបារម្ភថា អាចពិបាកស្វែងរកប្រភពផ្គត់ផ្គង់ជាងមុនទៀត៕




អត្ថបទបន្ទាប់


អាមេរិកត្រៀមធ្វើអ្វីខ្លះ ក្រោយអង្គការ OPEC+ សម្រេចកាត់បន្ថយការផលិតប្រេងដល់ទៅ ២លានបារ៉ែលក្នុងមួយថ្ងៃ?

ព័ត៌មាន
នៅទីបំផុត អង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត ហៅថា OPEC+ បានសម្រេចកាត់បន្ថយការផលិតប្រេងដ៏ច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីការផ្ទុះ…

ក្រុមហ៊ុនរដ្ឋចិន CCCG តួអង្គដ៏សំខាន់នៃគម្រោងផ្លូវមួយខ្សែក្រវាត់មួយ កំពុងប្រឈមនឹងហានិភ័យខ្ពស់ និងបំណុលកើនឡើង

ព័ត៌មាន
តួអង្គដ៏សំខាន់មួយ នៅក្នុងគំនិតផ្ដួចផ្ដើមគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវមួយខ្សែក្រវាត់មួយរបស់ចិន គឺក្រុមហ៊ុន China Communications Con…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ