ទីក្រុងនៅអាស៊ី

តើទីក្រុងនៅអាស៊ីណាខ្លះ ដែលស្ថិតក្នុងតារាងកំពូលទាំង១០នៃមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក?


តារាងសន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក បានបង្ហាញថា មានទីក្រុងធំៗ៣ នៅតំបន់អាស៊ី បានជាប់ចំណាត់ថ្នាក់នៅក្នុងចំណោមទីក្រុងកំពូលទាំង១០ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅលើពិភពលោក។ តើទីក្រុងនៅអាស៊ីណាខ្លះ ដែលស្ថិតក្នុងតារាងកំពូលទាំង១០នៃមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក?
ទីក្រុងនៅអាស៊ី
ដោយ

ស្របតាមទិដ្ឋភាពវិវត្តន៍យ៉ាងឆាប់រហ័សនៃស្ថានភាពហិរញ្ញវត្ថុសកល ទីក្រុងនានានៅអាស៊ី គឺកាន់តែមានភាពប្រកួតប្រជែងខ្លាំង ដើម្បីបង្កើតខ្លួនជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏រឹងមាំ ដែលជាកន្លែងដ៏ទាក់ទាញ ដែលអាចនាំយកមកជាមួយនូវការវិនិយោគដ៏សំខាន់ពីម្ចាស់អាជីវកម្ម និងការយកចិត្តទុកដាក់កាន់តែខ្លាំងពីអ្នកបង្កើតគោលនយោបាយនានាជាសកល។

តារាងសន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកលរបស់ពិភពលោក ដែលចុះផ្សាយដោយសារព័ត៌មានធំៗបានឲ្យដឹងថា ទីក្រុងសាំងហ្គាពួរ គឺជាប់ចំណាត់ថ្នាក់ទី៣ រីឯទីក្រុងហុងកុង ឈរលំដាប់ទី៤ និងទីក្រុងសៀងហៃ ឈរលំដាប់ទី៧។

ទីក្រុងដែលជាប់លំដាប់កំពូលនៅក្នុងតារាង គឺទីក្រុងញូវយ៉ក ស្ថិតនៅលំដាប់ទី១ ខណៈទីក្រុងឡុងដុនឈរលំដាប់ទី២ រីឯទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ស្ថិតនៅលំដាប់ទី៥ ចំណែកទីក្រុងឡូសអង់ជឺឡេសនៅលំដាប់ទី៦ ខណៈទីក្រុងវ៉ាស៊ីនតោន នៅលំដាប់ទី៨ និងទីក្រុងឈីកាហ្គោ នៅលំដាប់ទី៩ និងទីក្រុងហ្សឺណេវ នៅលំដាប់ទី១០។

សន្ទស្សន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុសកល បានឲ្យដឹងដែរថា នៅក្នុងចំណាត់ថ្នាក់ថ្មីៗនេះទីក្រុងចំនួន៧ នៅអឺរ៉ុប ក៏ស្ថិតក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលទាំង២០ របស់ពិភពលោកផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការសិក្សាបង្ហាញថា កម្រិតប្រាក់ឈ្នួលអប្បបរមានៅជប៉ុន មិនគ្រប់តាមស្តង់ដាអន្តរជាតិ

ព័ត៌មាន
កម្រិតប្រាក់ឈ្នួលរបស់ជប៉ុន ស្ថិតក្នុងក្នុងកម្រិតទាបជាងឆ្ងាយពីប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត។ ប្រាក់ឈ្នួលទាបនេះ បានបង្ហាញពីបញ្ហាប្រឈមក្នុងការទ្រទ្រង…

វៀតណាមកំពុងចរចាលើកលែងទិដ្ឋាការទៅវិញទៅមកជាមួយប្រទេស១៥បន្ថែមទៀត

ព័ត៌មាន
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ អាជ្ញាធរវៀតណាម កំពុងចរចាលើកលែងទិដ្ឋាការទៅវិញទៅមកជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ