មនុស្ស៣៤៥លាននាក់កំពុងធ្លាក់ចូលក្នុងគ្រោះថ្នាក់ ដោយសារបញ្ហាស្បៀង

ប្រធានកម្មវិធីស្បៀងអាហារពិភពលោកថា ការចាកចេញរបស់រុស្ស៊ីពីកិច្ចព្រមព្រៀងស្បៀង កំពុងធ្វើឱ្យមនុស្សជាង៣រយនាក់នាក់ ធ្លាក់ចូលក្នុងភាពគ្រោះថ្នាក់


នៅក្នុងបទសម្ភាសន៍មួយរវាងប្រធានប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក បាបប្រាប់សារព័ត៌មានNikkei Asia ថា ការចាកចេញរបស់រុស្ស៊ីពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅកាលពីជិតមួយខែមុន គឺបាននិងកំពុងធ្វើឱ្យមនុស្សជាង៣៤៥លាននាក់ ប្រឈមមុខនឹងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីនេះ ប្រធានកម្មវិធីស្បៀងរូបនេះលើកទៀតថា ភាពចលាចលផ្នែកនយោបាយ បញ្ហាអាកាសធាតុ អតិផរណា និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក៏ជាកត្តារួមជំរុញឱ្យប្រទេសក្រីក្រ ជាពិសេសនៅអាហ្វ្រិក ធ្លាក់ចូលជ្រៅទៅក្នុងភាពអត់ឃ្លាន និងគ្រោះទុរ្ភិក្សផងដែរ។
មនុស្ស៣៤៥លាននាក់កំពុងធ្លាក់ចូលក្នុងគ្រោះថ្នាក់ ដោយសារបញ្ហាស្បៀង
ដោយ

ក្នុងការផ្តល់បទសម្ភាសន៍ជាមួយ សារព័ត៌មានជប៉ុន Nikkie Asia អំឡុងពេលដំណើរទស្សនកិច្ចនៅកោះហ្វីជី និងអូស្ត្រាលី លោកស្រីCindy McCain ប្រធានប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក បាននិយាយចោទប្រកាន់រុស្ស៊ីថា«កំពុងប្រើប្រាស់ស្បៀងជាអាវុធសម្រាប់សង្គ្រាម»។ លោកស្រីថា ជាលទ្ធផលក្រោយការចាកចេញរបស់រុស្ស៊ីមិនត្រឹមតែបង្ហាញពីការខ្វះខាតស្បៀងនៅលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងបណ្តាលឱ្យមានកង្វះអាហារូបត្ថម្ភ និងភាពអត់ឃ្លានពេញសាកលលោក។
បើយោងតាមកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងចំណោមចំនួនប្រជាជន៣៤៥លាននាក់ ដែលខ្វះខាតស្បៀង មាន៤០លាននាក់បាត់ទៅហើយ កំពុងធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន។

ជំងឺរាតត្បាតកូវីដ១៩ និងសង្គ្រាមអ៊ុយក្រែន គឺជាកត្តាចម្បងដែលធ្វើឲ្យតម្លៃស្បៀងអាហារកើនឡើង។ យោងតាមសន្ទស្សន៍តម្លៃស្បៀងអាហារចេញោដោយអង្គការស្បៀងអាហារ និងកសិកម្ម បានកត់សម្គាល់ឃើញថា តម្លៃទំនិញម្ហូបអាហារបានកើនឡើង៣២%ពីឆ្នាំ២០២០ដល់ខែកក្កដាឆ្នាំ២០២៣នេះ។
ក្រៅពីនេះ លោកស្រី Cindy McCain បានគូសបញ្ជាក់ទៀតថា ភាពចលាចរនយោបាយ និងបញ្ហាអាកាសធាតុក៏ជាកត្តាដែលរួមចំណែកដ៏សំខាន់ដែរ។ រដ្ឋប្រហារនៅនីហ្សេកំពុងធ្វើឱ្យមានអស្ថិរភាព ទាញទៅរកគ្រោះមហន្តរាយ និងអាចបណ្តាលឱ្យតំបន់អាហ្វ្រិកទាំងមូលធ្លាក់ចូលក្នុងវិបត្តិក៏ថាបាន។ មួយវិញទៀត បម្រែបម្រួលអាកាសធាតុក៏ជាក្តីកង្វល់មួយទៀត ដែលជាការផ្តោតសំខាន់នៃដំណើររបស់ លោកស្រីទៅកាន់ហ្វីជីផងដែរ។ បណ្តាប្រទេសកោះប៉ាស៊ីហ្វិកគឺស្ថិតនៅជួរមុខ ដែលរងផលប៉ះពាល់ដោយការកើនឡើងកម្រិតទឹកសមុទ្រ ការកើនកម្តៅមហាសមុទ្រ និងបាតុភូតអាកាសធាតុដែលតែងគំរាមកំហែងដល់ដំណាំ និងការចាប់ត្រី។
ទោះបីជាកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ មិនផ្តល់ជំនួយស្បៀងអាហារនៅដល់បណ្តាប្រទេសប៉ាស៊ីហ្វិកមែន តែលោកស្រី Cindy McCain ប្រធានកម្មវិធីនេះថា យើងកំពុងជួយពួកគេឱ្យបង្កើតភាពធន់ និងជួយរដ្ឋាភិបាលមានវិធីខ្លួនពីពឹងខ្លួនពេលមានគ្រោះអាសន្ន។ ក្នុងពេលជាមួយគ្នាលោកស្រីក៏បានបង្ហើបឱ្យដឹងទៀតថា ការប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយក៏កំពុងក្លាយក្តីបង្វល់មួយដែរ។ ទាំងប្រទេសលោកខាងលិច និងប្រទេសចិន ក៏ដូចជាប្រទេសជាច្រើនទៀត កំពុងផ្តល់ជំនួយដល់កោះនៅប៉ាស៊ីហ្វិកនេះ៕




អត្ថបទបន្ទាប់


អាស៊ាននឹងបន្តដំណើរការទៅមុនដោយគ្មានវត្តមានមេដឹកនាំនយោបាយមីយ៉ាន់ម៉ារាប់ឆ្នាំទៅមុខ

ព័ត៌មាន
អវត្តមាននៃមេដឹកនាំមីយ៉ានម៉ានៅកិច្ចប្រជុំកំពូលអាស៊ានបានកើតមាន តាំងពីឆ្នាំ ២០២១ ហើយរហូតដល់ឆ្នាំ២០២៦ ក៏កិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសនេ…

ការហាមឃាត់ការនាំចេញអង្កររបស់ប្រទេសឥណ្ឌាកំពុងបង្កឱ្យមានការរង្គោះរង្គើដល់ទីផ្សារស្រូវអង្ករនៅប្រទេសថៃ

ព័ត៌មាន
ការជួញដូរអង្ករនៅប្រទេសថៃដែលជាអ្នកនាំចេញអង្ករដ៏ធំបំផុតទី២របស់ពិភពលោកបន្ទាប់ពីប្រទេសឥណ្ឌានោះកំពុងតែមានភាពវឹកវរហើយខណៈដែលការហាមឃាត់នាំច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ