វិស័យពាណិជ្ជកម្ម

ប្រធានអង្គការពាណិជ្ជកម្មពិភពលោក ព្រមានថា ពាណិជ្ជកម្មពិភពលោកកំពុងឈានទៅរកការបែកបាក់គួរឱ្យបារម្ភ


ប្រធានអង្គការពាណិជ្ជកម្មពិភពលោក(WTO) ដែលមានការិយាល័យកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានព្រមានថា ពាណិជ្ជកម្មពិភពលោកបច្ចុប្បន្នកំពុងស្ថិតក្នុងគ្រាដ៏លំបាក ពោលគឺកំពុងឈានទៅរកការបែកបាក់គួរឱ្យព្រួយបារម្ភ ដោយសារតែការកើនឡើងនូវគោលនយោបាយគាំពារនិយម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
វិស័យពាណិជ្ជកម្ម
ដោយ

លោកស្រី អិនហ្គោហ្ស៊ី អូកុនចូ-អ៊ីវាឡា (Ngozi Okonjo-Iweala) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានទម្លាយឱ្យដឹង និងទទួលស្គាល់ការពិតប្រាប់សារព័ត៌មាន BBC គួរឱ្យភ្ញាក់ផ្អើលថា ពិភពលោកពេលនេះកំពុងជួបប្រទះនូវការកើនឡើងគោលនយោបាយគាំពារនិយម ដែលគោលនយោបាយខ្លះបានធ្វើឱ្យខូចវិធានរបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយគោលនយោបាយខ្លះទៀតកំពុងនាំទៅ​​រកការបែកបាក់គួរឱ្យបារម្ភ។

ក្នុងនាមស្ថាប័នអង្គការពាណិជ្ជកម្មពិភពលោក លោ​​កស្រី មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ ព្រោះពាណិជ្ជកម្មពិភពលោកជាផ្នែកមួយដ៏សំខាន់នៅក្នុងការកសាងភាពធន់ទ្រាំ​នៅក្នុងប្រទេសនានា និងគាំទ្រដល់កំ​ណើនសេដ្ឋកិច្ច​នៃប្រទេសទាំងនោះ។

ការបែកបាក់ទាំងនេះបានកើតមានឡើងស្របពេលសហភាពអឺរ៉ុបដំឡើងពន្ធបណ្តោះអាសន្នរហូតដល់ទៅ៣៧,៤% លើការនាំចូលរថយន្តអគ្គិសនីរបស់ចិន។ ការដំឡើងពន្ធរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនីចិន ​ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក កាលពីខែឧសភា បានដាក់ចេញការដំឡើងពន្ធ១០០%លើរថយន្តអគ្គិសនីចិន។

ទាំងទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៊ិក និងក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់រដ្ឋាភិបាលចិនថា បានផ្ដល់ការឧបត្ថម្ភធនដោយមិនត្រឹមត្រូវដល់វិស័យរថយន្តអគ្គិសនីរបស់ខ្លួន ដែលអនុញ្ញាតឱ្យបណ្ដាក្រុមហ៊ុនចិននានានាំចេញរថយន្ត និងលក់ចេញក្នុងតម្លៃទាបជាងទីផ្សារខ្លាំង និងគំរាមកំហែងដល់វិស័យការងារនៅលោកខាងលិច។

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ក៏បានដំឡើងពន្ធនាំចូលលើផលិតផលចិន ជាច្រើនផ្សេងទៀតផងដែរ ដូចជាអាគុយរថយន្តអគ្គិសនី និងសារធាតុរ៉ែ ដែលប្រើប្រាស់នៅក្នុងការផលិតអាគុយរថយន្តអគ្គិសនី ប្រើប្រាស់នៅក្នុងការផលិតបន្ទះសូឡា និងបន្ទះឈីបផងដែរ។

ទន្ទឹមនឹងនេះ សហរដ្ឋអាម៉េរិក ក៏កំពុងចាក់បញ្ចូលទុនរដ្ឋាភិបាលច្រើនពាន់លានដុល្លារ ទៅក្នុងបច្ចេកវិទ្យាបៃតងផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីចិន។ ស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបលោក វ៉ាល់ឌីស ដូមប្រូវស្គីស (Valdis Dombrovskis) បានប្រាប់សារព័ត៌មាន BBC ថា អឺរ៉ុបមិនចង់បិទទីផ្សាររថយន្តអគ្គិសនីនោះទេ។ លោកបានគូសបញ្ជាក់ថា អឺរ៉ុប ស្វាគមន៍ការនាំចូល និងស្វាគមន៍ការប្រកួតប្រជែង ប៉ុន្តែការប្រកួតប្រជែងនោះត្រូវតែមានភាពត្រឹមត្រូវយុត្តិធម៌៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃរំពឹងរកចំណូលពីវិស័យទេសចរណ៍បានជាង៩៣ពាន់លានដុល្លារនៅឆ្នាំក្រោយ

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងកំណត់គោលដៅកំណើនប្រាក់ចំណូលឱ្យបានជាង ៧% ឬជាង៩៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ ខណៈដែលប្រតិបត្តិករឯកជនស្នើសុំ…

ជប៉ុន ដាក់គោលដៅក្លាយជាប្រទេសឈានមុខគេលើវិស័យបន្ទះឈីបទំនើបនៅក្នុងតំបន់ តើអាចទៅរួចទេ?

ព័ត៌មាន
ក្រុមហ៊ុនផលិតបន្ទះឈីបធំៗរបស់ជប៉ុន រួមមានទាំងក្រុមហ៊ុន Sony Group និងក្រុមហ៊ុន Mitsubishi Electric ផង គ្រោងបោះទុនវិនិយោគក្នុងទំហំទឹ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ