ព័ត៌មាន

ព័ត៌មាន​អំពី​សេដ្ឋកិច្ច និង​សង្គម អម​ដោយ​រូបភាព​ល្អៗ​និង​មាន​អត្ថន័យ ព្រមទាំង​វីដេអូ​គ្លីប។ ​ប្រធាន​បទ​នៃ​ដំណឹង និង​អត្ថបទ​ស៊ីជម្រៅ ត្រូវ​បាន​សម្រិត​សម្រាំង​ផ្ដោត​ទៅ​លើ​អ្វីៗ​ដែល​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់​នៅ និង​ធុរកិច្ច​របស់​លោក​អ្នក។

ហាងឆេងមាសនៅទ្រឹង ក្រោយធនាគារកណ្ដាលអាម៉េរិក រក្សាអត្រាការប្រាក់ឱ្យនៅថេរដោយគ្មានការផ្លាស់ប្ដូរ

ដោយ​ ​ ខេមបូណូមីស
ហាងឆេងមាសមានសភាពនៅទ្រឹងនៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា សប្តាហ៍នេះ បន្ទាប់ពីធនាគារកណ្តាលអាម៉េរិក បានរក្សាអត្រាការប្រាក់ថេរដោយគ្មានការផ្លាស់ប្ដូរ ហើយនេះជាសញ្ញាបង្ហាញថា ធនាគារកណ្ដាលអាម៉េរិក ទីបំផុតនៅតែអាចឈានដល់ការបញ្ចុះអត្រាការប្រាក់នៅពេលខាងមុខ ខណៈដែលបណ្ដាវិនិយោគិនផ្ដោតការយកចិត្តទុកដាក់លើទិន្នន័យស្ដីពីស្ថានភាពទីផ្សារការងារនៅក្នុងសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។