បញ្ញាសិប្បនិមិត្ត

ក្រុមហ៊ុន Alibaba អួតក្ដែងៗថា កម្មវិធីបកប្រែបញ្ញាសិប្បនិមិត្តថ្មីរបស់ខ្លួន ល្អជាងក្រុមហ៊ុន Google និង ChatGPT


បណ្ដាញសាខានៅអន្តរជាតិ របស់ក្រុមហ៊ុនខ្នាតយក្ស Alibaba របស់ប្រទេសចិន នៅថ្ងៃទី ១៦ ខែតុលា បានចាប់ផ្តើមដាក់ឱ្យដំណើរការនូវកម្មវិធីបកប្រែជំនាន់ថ្មី ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត ឬហៅថា AI ហើយក្រុមហ៊ុននេះ បានអះអាងក្ដែងៗថា ឧបករណ៍នេះមានសមត្ថភាពល្អប្រសើរជាងផលិតផលរបស់ក្រុមហ៊ុនអាមេរិកក្រុមហ៊ុន Google និងក្រុមហ៊ុន ChatGPT ទៅទៀត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។
បញ្ញាសិប្បនិមិត្ត
ដោយ

សាខាអន្តរជាតិ របស់ក្រុមហ៊ុន Alibaba បានចេញផ្សាយផលិតផលបកប្រែដោយប្រើបច្ចេកវិទ្យា AI ដែលទើបនឹងធ្វើបច្ចុប្បន្នភាពបន្តពីផលិតផល ដែលបានបង្ហាញកាលពីមួយឆ្នាំមុន ហើយក្រុមហ៊ុននេះនិយាយថា ផលិតផលថ្មីនេះមានអ្នកប្រើប្រាស់អាជីវករចំនួន ៥០ ម៉ឺននាក់រួចហើយ។ អ្នកលក់នៅតាមប្រទេសនីមួយៗអាចប្រើឧបករណ៍បកប្រែនេះដើម្បីបង្កើតទំព័រផលិតផលជាភាសានៃទីផ្សារគោលដៅរបស់ពួកគេ។

ក្រុមហ៊ុនចិននេះបាននិយាយថា ភាពល្អប្រសើររបស់ផលិតផលនេះ គឺផ្អែកលើការវាយតម្លៃនៃម៉ូដែលថ្មី Marco MT របស់ក្រុមហ៊ុន Alibaba International តាមរយៈក្របខ័ណ្ឌគោលនៃការបកប្រែទៅតាមបរិបទនៃភាសាគោលនីមួយៗ។

សូមបញ្ជាក់ថា ឧបករណ៍បកប្រែរបស់ក្រុមហ៊ុន Alibaba នេះគឺផ្អែកលើគម្រូផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនដែលគេហៅថា គម្រូគ្យូវិន (Qwen) ហើយផលិតផលនេះបានគាំទ្រ ១៥ ភាសា រួមមាន ភាសាអារ៉ាប់ ចិន ហូឡង់ អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ ប៉ូឡូញ ព័រទុយហ្គាល់ រុស្ស៊ី អេស្ប៉ាញ តួកគី និងអ៊ុយក្រែន៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


វិស័យអចលនទ្រព្យវៀតណាម នៅតែងាយរងគ្រោះដោយសារការលាងលុយកខ្វក់ ខណៈសេដ្ឋីនីអចលនទ្រព្យ

បាយការណ៍ចុងក្រោយរបស់ធនាគាររដ្ឋវៀតណាម បានបង្ហាញថា វិស័យអចលនទ្រព្យរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះ នៅតែងាយរងគ្រោះដោយសារការលាងលុយកខ្វក់ ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ