អង្គការ OPEC

អង្គការ OPEC ៖ តម្រូវការប្រេងនៅឆ្នាំ២០២២ នឹងកើនច្រើនជាងមុនពេលមានជំងឺកូវីដ-១៩រាតត្បាត


អង្គការប្រទេសនាំចេញប្រេង OPEC បានព្យាករណ៍ថា នៅក្នុងឆ្នាំ ២០២២ខាងមុខ ទីផ្សារសកលលោក នឹងត្រូវការប្រើប្រាស់ប្រេងកាន់តែច្រើន ពោលគឺច្រើនជាង តម្រូវការមុនពេលផ្ទុះឡើងនូវមេរោគកូវីដ១៩ទៅទៀត ដោយផ្អែកទៅលើ ភាពប្រសើរឡើងនៃការចាក់វ៉ាក់សាំង និង ទំនុកចិត្តរបស់សាធារណជនទៅលើរដ្ឋាភិបាលដែលគ្រប់គ្រងស្ថានការណ៍កូវីដ១៩។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។
អង្គការ OPEC បង្កើនការព្យាករពីកំណើនតម្រូវការប្រេងនៅឆ្នាំ២០២១
ដោយ

នៅ​ក្នុង​របាយការណ៍​ទីផ្សារ​ប្រចាំខែ​របស់ អង្គការ OPEC បាន​តម្លើង​ការ​ព្យាករណ៍​អំពី តម្រូវការ​ប្រេង​ឆៅ នៅ​លើ​ទីផ្សារ​សកលលោក ថា​អាច​នឹង​កើនឡើង​ដល់ ១០០​លាន ៨​សែន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ សម្រាប់​ឆ្នាំ ២០២២​ខាង​មុខ ដែល​ខ្ពស់​ជាង តម្រូវការ​ប្រេង​ក្នុង​ឆ្នាំ ២០១៩ ជា​ពេល​ចាប់ផ្តើម​នៃ​វិបត្តិ​មេរោគ​កូ​វី​ដ​១៩​។

អង្គការ OPEC ធ្លាប់​បាន​ព្យាករណ៍​ថា តម្រូវការ​ប្រើប្រាស់​ប្រេង​ច្រើន​យ៉ាងដូច​នេះ គឺ​កើត​មាន​ឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២២​ខាង​មុខ ក៏​ប៉ុន្តែ​ការ​ព្យាករណ៍​ថ្មី​នេះ រំពឹង​ថា តម្រូវការ​ប្រេង​ដល់​ទៅ ១០០​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ នឹង​កើត​មាន​ឡើង​ពេញ​មួយ​ឆ្នាំ ២០២២​តែ​ម្តង ដែល​ធ្វើ​ឲ្យ អ្នកវិភាគ​ជា​ច្រើន ភ្ញាក់ផ្អើល ស្ថាន​តែ​មានការ​ព្យាករណ៍​ទម្លាក់​។

ការ​ព្យាករណ៍ សម្រាប់​ឆ្នាំ ២០២២​នេះ ក៏​ផ្អែក​ទៅ​លើ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ រដ្ឋាភិបាល និង​ក្រុមហ៊ុន​ជា​ច្រើន ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល ដើម្បី​សម្រេច​គោលដៅ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ដល់​សូន្យ​។

ក្រៅពី​តម្រូវការ​ប្រើប្រាស់​ប្រេង អង្គការ OPEC ក៏​បាន​ប៉ាន់​ប្រមាណ​អំពី ទីផ្សារ​ប្រេង​ឆៅ​ដ៏​ចង្អៀត នា​ពេល​ខាង​មុខ បើ​ទោះបីជា​មាន ការ​កាត់​បន្ថយ​ប្រេង ២​សែន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​របស់​អា​មេ​រិ​ក និង​ការ​ផ្គត់ផ្គង់​ក្នុង​កម្រិត​ថេរ​របស់ ដៃគូ​ប្រកួតប្រជែង​ក៏​ដោយ​។

ទោះបីជា ពិភពលោក ជួប​ប្រទះ​នឹង​បញ្ហា​មេរោគ​កូ​វី​ដ​១៩ ប្រភេទ​ថ្មី​ក៏​ដោយ អង្គការ OPEC រំពឹង​ថា ឥទ្ធិពល​នៃ​មេរោគ​ថ្មី​នេះ នឹង​ប៉ះពាល់​ទីផ្សារ​ប្រេង ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២១​នេះ​ប៉ុណ្ណោះ ដោយ​មាន​ត្រឹមតែ ៩៩​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ហើយ​តម្រូវការ​ប្រេង​ឆៅ នឹង​កើនឡើង​វិញ​ដល់ ១០០​លាន​បារ៉ែល នៅ​ក្នុង​ឆ្នាំ ២០២២​។

សម្រាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ តម្រូវការ​ប្រេង អាច​នឹង​កើនឡើង​ទ្វេ​ដង ពោល​គឺ ៦​សែន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ហើយ​ការ​ប្រើប្រាស់​ប្រេង​នៅ​ក្នុង​ប្រទេស​អ្នកមាន នៅ​តែ​កាន់កាប់​ចំណែក​ទីផ្សារ​ធំ​ដដែល​។

ជាក់ស្តែង គិត​ត្រឹម​ថ្ងៃ​ទី ១៥ ខែកញ្ញា​នេះ ឆ្នាំ​២០២១ ទីផ្សារ​ប្រេង​ឆៅ​អា​មេ​រិ​ក West Texas Intermediate មាន​តម្លៃ​ជាង ៧០​ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈ​ទីផ្សារ​ប្រេង​ឆៅ Brent របស់​អង់គ្លេស មាន​តម្លៃ ៧៣​ដុល្លារ ក្នុង​មួយ​បារ៉ែល ដែល​ស្ថិត​ក្នុង​កម្រិត​មួយ​ថេរ ធៀប​នឹង​ដើមខែ​កញ្ញា​នេះ​។

ជា​ចុង​ក្រោយ អ្នកជំនាញ​នៅ​ក្នុង​វិស័យ​ថាមពល​នេះ បាន​លើក​ឡើង​ថា បញ្ហា​ដែល​មិន​ទាន់​ច្បាស់លាស់​នា​ពេល​នេះ គឺថា តម្រូវការ​ប្រេង​ឆៅ​នៅ​លើ​ទីផ្សារ​សកលលោក អាច​នឹង​កើនឡើង​ឆាប់រហ័ស​ដូច​ការ​ព្យាករណ៍​របស់ OPEC និង​ទីផ្សារ​ដែរ​ឬទេ ព្រោះ​បញ្ហា​មេរោគ​កូ​វី​ដ​១៩ ដែល​ឈាន​ទៅ​ដល់​ការ​បិទ​ខ្ទប់ នៅ​តែ​បន្ត​ជុំវិញ​សកលលោក​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វ៉ាក់សាំងកូវីដ-១៩ផលិតក្នុងស្រុកវៀតណាម អាចនឹងទទួលបានអាជ្ញាបណ្ណ្យប្រើប្រាស់នៅមុនដំណាច់ឆ្នាំ ២០២១

ព័ត៌មាន
នៅទីបំផុតវ៉ាក់សាំងកូវីដ១៩ ផលិតនៅវៀតណាម ធ្វើបានហើយ ! តំណាងមកពីក្រសួងសុខាភិបាលវៀតណាម បានបង្ហើបឲ្យដឹងថា យ៉ាងហោចណាស់ មានវ៉ាក់សាំងកូវ…

ថៃត្រៀមយុទ្ធសាស្ត្រទាក់ទាញជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើនឲ្យចូលមករស់នៅក្នុងប្រទេសខ្លួន

ព័ត៌មាន
គណៈរដ្ឋមន្ត្រីថៃបានអនុម័តវិធានការជំរុញសេដ្ឋកិច្ច និងវិនិយោគ ដើម្បីទាក់ទាញជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើន ឲ្យចូលមកស្នាក់នៅប្រទេសថៃក្នុងរយៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ