អត្ថបទក្រុមហ៊ុន

ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមចំនួន ៣៨ ទទួលបានកញ្ចប់ជំនួយហិរញ្ញប្បទានសហគ្រិនខ្មែរ ដើម្បីស្តារ និងពង្រីកអាជីវកម្ម


[ភ្នំពេញ, ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤] សហគ្រិនខ្មែរ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុងន័យគាំទ្រសហគ្រាសស្ដារលទ្ធភាព, ពង្រឹងប្រតិបត្ដិការអាជីវកម្ម និងបង្កើនសក្ដានុពលនាំចេញ។ កម្មវិធីនេះបានប្រព្រឹត្ដទៅនៅអគារមជ្ឍមណ្ឌលអភិវឌ្ឍធុរកិច្ច ក្រោមអធិបតីភាព របស់ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ។
ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមចំនួន ៣៨ ទទួលបានកញ្ចប់ជំនួយហិរញ្ញប្បទានសហគ្រិនខ្មែរ ដើម្បីស្តារ និងពង្រីកអាជីវកម្ម
ដោយ

សហគ្រិនខ្មែរ បានសម្រាំង និងជ្រើសរើសបានធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមចំនួន ៣៨ សម្រាប់កម្មវិធី កញ្ចប់ជំនួយសហគ្រិនខ្មែរ ដែលមានគោលបំណងផ្តល់ថវិកាជូនសហគ្រាសធុនតូច និង​មធ្យម ដើម្បីគាំទ្រការស្តារ ​អាជីវកម្ម និងការរក្សាលំនឹងក្នុងការចាប់យកឱកាសថ្មីដើម្បីពង្រីកអាជីវកម្ម​ទៅ​តាមវិស័យរៀងៗខ្លួន។

ឯកឧត្ដម​ ហែម វណ្ណឌី បានមានប្រសាសន៍ថា៖ “សហគ្រិនខ្មែរ ដែលជាបរធនបាលរបស់រាជ​រដ្ឋាភិបាល​បានកសាង​ សមិទ្ធផលជោគជ័យមួយចំនួន ហើយនឹងបន្តបេសកកម្មរបស់ខ្លួនដើម្បីពង្រឹងប្រព័ន្ធអេកូឡូ​ស៊ី​សហគ្រិន​ភាព​បន្ថែម ទៀតដោយផ្តោតជាពិសេសលើការថែបំប៉នសហគ្រាសធុនតូច និងមធ្យម និង​ធុរកិច្ចថ្មី។ តាមរយៈវិធីសាស្រ្តដ៏ ទូលំទូលាយដែលរួមមានទាំងការផ្តល់ជំនួយបច្ចេកទេស និងយន្តការ​ហិរញ្ញប្បទានដ៏រឹងមាំ សហគ្រិនខ្មែរមានបំណង ផ្តល់ភាពអង់អាចដល់ សហគ្រាសទាំងនេះ​ដើម្បីលើក​កម្ពស់​ភាពប្រកួតប្រជែងក្នុងតំបន់និងពិភពលោក របស់ពួកគេ និងរួមចំណែកដល់ការបង្កើតការងារ និង​កំណើនសេដ្ឋកិច្ចនៅកម្ពុជា។”

ចាប់តាំងពី​ឆ្នាំ២០២០មក សហគ្រិនខ្មែរ បាននឹងកំពុងអនុវត្ដកម្មវិធីជាច្រើន ​ដើម្បីផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ដោយ​ ផ្ទាល់​ដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យមរាប់រយមកពីបណ្ដាខេត្ដ-ក្រុងទូទាំងប្រទេស​កម្ពុជា។ ការគាំទ្រ​ របស់សហគ្រិនខ្មែរដល់សហគ្រាសក្នុងស្រុកដូចជា ការបណ្តុះពន្លកសហគ្រិន​កម្រិត​វិទ្យា​ល័យ​ដើម្បីចាក់​ឫសវប្បធម៌ សហគ្រិនភាព ការផ្តល់វគ្គបណ្តុះបណ្តាលទៅកាន់ធុរកិច្ចបង្កើតថ្មី ការបង្កើត​វេទិកាប្រកួតប្រជែងគំរូ​អាជីវ​កម្ម ការភ្ជាប់ ទំនាក់ទំនងសហគ្រិនជាមួយវិនិយោគិន និងការផ្តល់​ហិរញ្ញប្ប​ទាន​តាមរយៈកម្មវិធីនានា។

ថ្លែងក្នុងកម្មវិធី​ប្រគល់កញ្ចប់​ជំនួយហិរញ្ញប្បទាននេះ​ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយកប្រតិ​បត្តិនៃសហគ្រិនខ្មែរបានលើកឡើងថា៖ “តបតាមការណែនាំរបស់ក្រុមប្រឹក្សាបរធនបាល សហគ្រិនខ្មែរនឹង​បន្ត​ការ​គាំទ្រ​របស់ខ្លួនតាមរយៈការបង្កើតនូវកម្មវិធីដែលមានអត្ថប្រយោជន៍បន្ថែមទៀត ដែលហៅថា កញ្ចប់ជំនួយសហគ្រិនខ្មែរ ++ ដល់សហគ្រិន​ដែលធ្លាប់បានឆ្លងកាត់ និងទទួលភាពជោគជ័យជាមួយ​សហគ្រិនខ្មែរ
កន្លងមក។ កិច្ចការនេះត្រូវបានធ្វើ​ឡើង​ដើម្បីពង្រឹង​សមត្ថភាពសហគ្រិននិងបង្កើនលទ្ធភាពឈរជើងនៅលើ​ទីផ្សារបាន
ទូលំទូលាយព្រមទាំងបង្កើននូវប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់ពួកគាត់។”

សម្រាប់សហគ្រិនដែលមានបំណងចូលរួមក្នុងកម្មវិធីខាងលើ សូមចុះឈ្មោះបង្ហាញចំណាប់អារម្មណ៍​តាម​តំណភ្ជាប់ ខាងក្រោម៖ កញ្ចប់ជំនួយសហគ្រិនខ្មែរ ++

អំពីសហគ្រិនខ្មែរ
សហគ្រិនខ្មែរដែលជាស្ថាប័នរាជរដ្ឋាភិបាលដែលមានគោលបំណងកៀរគរវិនិយោគ និងគ្រប់គ្រងធនធាន​ដើម្បីគាំទ្រ ដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រស់រវើកនៅកម្ពុជា ដោយជំរុញសកម្មភាព​សហគ្រិន​ទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែមនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយ​ជា​វេទិកាថ្នាលជាតិសម្រាប់ការ លើកកម្ពស់សកម្មភាពសហគ្រិន ក្នុងវិស័យអាទិភាពចំនួនបួន៖ វិស័យ​បច្ចេក​វិទ្យា​ផ្តោតលើបច្ចេកវិទ្យាក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោតលើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹក​ជញ្ជូនវិស័យកសិកម្មផ្តោតលើផលិតផលកែច្នៃសម្រាប់ការ ប្រើប្រាស់ក្នុងស្រុកនិងការនាំចេញ និងវិស័យ​កម្មន្តសាលផ្តោតសំខាន់ទៅលើផលិតកម្មជំនួសការនាំចូល និងបណ្តុំ ឧស្សាហកម្មសហគ្រាសធុនតូច និង​មធ្យម។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារអាស៊ីប៉ាស៊ីហ្វិកធ្លាក់ចុះយ៉ាងខ្លាំង ចំពេលមានការព្រួយបារម្ភថា ធនាគារកណ្តាលអាម៉េរិកអាចនឹងលែងកាត់បន្ថយអត្រាការប្រាក់

ព័ត៌មាន
ទីផ្សារអាស៊ី-ប៉ាស៊ីហ្វិក បានដាំក្បាលចុះយ៉ាងខ្លាំងនៅថ្ងៃសុក្រនេះ ដោយសន្ទស្សន៍ផ្សារហ៊ុន Nikkei 225 របស់ប្រទេសជប៉ុន បានធ្លាក់ចុះខ្លាំងជាងគេ…

ក្រុមសហគ្រិន BNI ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា អំពីសេវាធនាគារសម្រួលដល់ការធ្វើធុរៈកិច្ច

ព័ត៌មាន
តំណាងសហគ្រិនមកពីសមាគមធុរៈកិច្ច BNI ភ្នំពេញតំបន់២ បានអះអាងថា ដើមទុន និងការចេះគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ គឺជាកត្តាស្នូលដ៏សំខាន់មួយសម្រាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ