អត្ថបទក្រុមហ៊ុន

ក្រុមសហគ្រិន BNI ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា អំពីសេវាធនាគារសម្រួលដល់ការធ្វើធុរៈកិច្ច


តំណាងសហគ្រិនមកពីសមាគមធុរៈកិច្ច BNI ភ្នំពេញតំបន់២ បានអះអាងថា ដើមទុន និងការចេះគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ គឺជាកត្តាស្នូលដ៏សំខាន់មួយសម្រាប់ធ្វើឲ្យអាជីវកម្មមានការរីកចម្រើនទៅមុខ។ ប៉ុន្ដែ បច្ចុប្បន្ន ម្ចាស់អាជីវកម្មនៅកម្ពុជា ដែលមានការយល់ដឹងជ្រៅជ្រះលើបញ្ហានេះ គឺហាក់នៅមានកម្រិតនៅឡើយ។
ក្រុមសហគ្រិន BNI ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា អំពីសេវាធនាគារសម្រួលដល់ការធ្វើធុរៈកិច្ច
ដោយ

ដោយមើលឃើញពីកត្តាខ្វះខាតនេះ ទើបធនាគារអេស៊ីលីដា រួមជាមួយក្រុមសហគ្រិន BNI ភ្នំពេញតំបន់២ បានបង្កើតកម្មវិធី “សេវាធនាគារសម្រួលដល់ធុរៈកិច្ច” ដើម្បីផ្ដល់ឱកាសឲ្យម្ចាស់អាជីវកម្មបានស្វែងយល់កាន់តែច្បាស់ទាក់ទងនឹងការផ្ដល់ហិរញ្ញប្បទានពីសំណាក់ធនាគារអេស៊ីលីដា រួមទាំងដំណោះស្រាយបញ្ហាហិរញ្ញវត្ថុផ្សេងៗទៀតផងដែរ។

ថ្លែងនៅក្នុងកម្មវិធី “សេវាធនាគារសម្រួលដល់ធុរៈកិច្ច” កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៤ លោក ស៊ី សុភក្ដិ នាយកប្រតិបត្តិ BNI ភ្នំពេញតំបន់២ បានលើកឡើងថា ការរៀបចំឡើងនូវកម្មវិធីនេះឡើង គឺមានគោលបំណងធំៗចំនួនពីរ គឺទីមួយ ចង់ជួយដល់ម្ចាស់អាជីវកម្មពង្រីកអាជីវកម្មកាន់តែខ្លាំងក្លានៅលើទីផ្សារ និងទីពីរ គឺចង់ឲ្យសមាជិក BNI ទាំងអស់បានស្វែងយល់អំពីភាពខ្លាំងរបស់ធនាគារអេស៊ីលីដា ដែលជាធនាគារក្នុងស្រុកគំរូមួយ និងឈានមុខគេនៅកម្ពុជា ដែលបានចាក់ឫសយ៉ាងរឹងមាំលើទីផ្សារ ថែមទាំងបានបង្កើតក្រុមហ៊ុនបត្រសម្ព័ន្ធទាំងនៅក្នុងស្រុក និងក្រៅស្រុកផងដែរ។

លោក ស៊ី សុភក្ដិ បានគូសបញ្ជាក់ថា បញ្ហាដើមទុន គឺជាកត្តាស្នូលដ៏សំខាន់សម្រាប់ជួយឲ្យអាជីវកម្មរីកចម្រើនទៅមុខ ប៉ុន្ដែ តាមការកត់សម្គាល់ឃើញរបស់លោក នៅកម្ពុជា ការទទួលបានដើមទុនសម្រាប់ការពង្រីកអាជីវកម្មហាក់នៅមានកម្រិតនៅឡើយ ខណៈចំណេះដឹងរបស់ម្ចាស់អាជីវកម្មក៏លើការគ្រប់គ្រងហិរញ្ញវត្ថុក៏នៅមិនទាន់មានមានភាពទូលំទូលាយដែរ។ ដូច្នេះ លោករំពឹងថា “សេវាធនាគារសម្រួលដល់ធុរៈកិច្ច” ដែលរៀបចំឡើងដោយធនាគារអេស៊ីលីដា និងសមាគមធុរកិច្ច BNI នឹងជួយឲ្យម្ចាស់អាជីវកម្មអាចស្វែងរកធាតុចូលសំខាន់ៗ ដើម្បីគាំទ្រដល់ការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ពួកគេបាន។

លោកស្រី សុខ សោភា អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការស្ដីទី នៃធនាគារអេស៊ីលីដា ភីអិលស៊ី បានលើកឡើងដែរថា កម្មវិធី សេវាធនាគារសម្រួលដល់ធុរៈកិច្ចនេះ នឹងនាំមកនូវឱកាសដ៏អស្ចារ្យ ក្នុងការទទួលបានដើមទុនចាំបាច់ រួមទាំងដំណោះស្រាយហិរញ្ញវត្ថុ ដែលមានប្រសិទ្ធភាព ដើម្បីជួយដល់ដំណើរការនៃការពង្រីកអាជីវកម្ម។

ជាមួយគ្នានេះ លោកស្រីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ធនាគារអេស៊ីលីដា ក្នុងការគាំទ្រដល់អាជីវកម្មនានា លើសពីសេវាកម្មហិរញ្ញវត្ថុមូលដ្ឋាន ដើម្បីផ្ដល់កិច្ចសម្របសម្រួល ដែលជំរុញដល់កំណើនវិនិយោគ ពង្រឹងសុវត្ថិភាព និងបង្កើនប្រសិទ្ធភាពអាជីវកម្ម។

ធនាគារអេស៊ីលីដា បានចូលរួមយ៉ាងសកម្មក្នុងការផ្ដល់ហិរញ្ញប្បទានដល់ម្ចាស់អាជីវកម្ម រួមទាំងកសិករខ្មែរ ដើម្បីយកប្រើប្រាស់ក្នុងការពង្រីកអាជីវកម្ម ខណៈអ្នកប្រើប្រាស់សេវាធនាគារខ្មែរមួយនេះ បានកើនដល់ជាង ៤លាននាក់ហើយគិតមកទល់បច្ចុប្បន្ន។ នេះបើតាមការអះអាងរបស់លោកស្រី សុខ សោភា ដែលបានបន្ថែម កំណើនអ្នកប្រើប្រាស់សេវាធនាគារនេះ គឺជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីបរិយាប័នហិរញ្ញវត្ថុឈានមុខគេនៅលើទីផ្សារកម្ពុជា។

បច្ចុប្បន្ន ធនាគារអេស៊ីលីដា មានបណ្ដាញសាខា និងទីតាំងសេវាធនាគារស្វ័យប្រវត្តិចំនួន ៤៥១ទីតាំងនៅទូទាំងប្រទេស ហើយធនាគារក្នុងស្រុកមួយនេះ ក៏បានពង្រីកតំបន់ប្រតិបត្តិការទៅកាន់ប្រទេសឡាវ (មាន៣៧សាខា) និងមីយ៉ាន់ម៉ា (១៧សាខា)ផងដែរ។

ធនាគារអេស៊ីលីដា ក៏ជាធនាគារក្នុងស្រុកឈានមុខគេមួយ ដែលមានប្រតិបត្តិការសេវាទូទាត់ឆ្លងដែន ដោយកំពុងអនុវត្តុជាមួយប្រទេសថៃ វៀតណាម និងឡាវ ហើយក៏មានផែនការពង្រីកប្រតិបត្តិការទូទាត់ឆ្លងដែននេះ ទៅកាន់ប្រទេសអាស៊ានផ្សេងទៀត រួមទាំងប្រទេសនៅក្នុងតំបន់អាស៊ី ដូចជាឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូងជាដើម។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ ធនាគារអេស៊ីលីដា មានទ្រព្យសកម្មសរុប ៩,៦១ ពាន់លានដុល្លារអាមេរិក, ប្រាក់បញ្ញើសន្សំមាន ៧,១០ ពាន់លានដុល្លារ និងមានអតិថិជនជាង ៤,១៧ លាននាក់ រីឯអ្នកប្រើប្រាស់ អេស៊ីលីដាម៉ូបាល មានជាង ៣,៤លាននាក់ និងមានដៃគូអាជីវកម្មជាង ៣៥ ម៉ឺននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមចំនួន ៣៨ ទទួលបានកញ្ចប់ជំនួយហិរញ្ញប្បទានសហគ្រិនខ្មែរ ដើម្បីស្តារ និងពង្រីកអាជីវកម្ម

ព័ត៌មាន
[ភ្នំពេញ, ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤] សហគ្រិនខ្មែរ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយហិរញ្ញប្បទានដល់ ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម ក្នុ…

តើស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុមានការប្រែប្រួលយ៉ាងណានៅត្រីមាសទី១ ឆ្នាំ២០២៤នេះ?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា កត់សម្គាល់ឃើញថា នៅត្រីមាសទី១ដើមឆ្នាំ២០២៤នេះ វិស័យធនាគារ និងហិរញ្ញរបស់កម្ពុជា នៅតែអាច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ