គម្រោងផ្លូវជាតិ៥០C

គម្រោងផ្លូវជាតិ៥០C កំពង់ឆ្នាំង-កំពង់ធំ នឹងត្រូវបើកការដ្ឋានសាងសង់ឱ្យបានក្នុងឆ្នាំនេះ


ក្នុងចំណោមគម្រោងជាច្រើនដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ទិសដៅនៅក្នុងឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា គម្រោងស្ថាបនាផ្លូវជាតិ៥០C ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ គឺជាជាគម្រោងអាទិភាពសម្រាប់ឆ្នាំ២០២៤នេះ ដូច្នេះហើយ ឯកឧត្តមជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវធ្វើយ៉ាងណាឱ្យគម្រោងនេះឈានទៅដល់ការចរចាតម្លៃ និងសម្រេចបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ។
គម្រោងផ្លូវជាតិ៥០C
ដោយ

ថ្លែងនាពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់អំពីទិសដៅការងារសំខាន់ៗ និងសកម្មភាពចម្បងៗ ដែលបានកំណត់នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់ក្រសួង។

បើតាមថ្នាក់ដឹកនាំរូបនេះ គម្រោងទាំងនោះរួមមាន គ្រោងអនុវត្តគម្រោងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដែលនឹងត្រូវស្ថាបនាឡើងវិញនាពេលខាងមុខ។

ត្រៀមអនុវត្តគម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៦ (ត្រពាំងធំ-ស្លក្រាម), កំណាត់ផ្លូវជាតិលេខ៧ (រមាត-ត្រពាំងគ្រៀល), ផ្លូវជាតិលេខ៨ (ព្រែកតាមាក់-ក្រែក), ផ្លូវជាតិលេខ៥០សេ (កំពង់ឆ្នាំង-កំពង់ធំ) និងស្ពានឆ្លងកាត់ទន្លេសាប, ផ្លូវជាតិលេខ៥៧ (បាត់ដំបង-អូរព្រះ), ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាដុំ), ផ្លូវជាតិលេខ៦៨ (ក្រឡាញ់-អូរស្មាច់), ផ្លូវវាងក្រុងសៀមរាប ផ្លូវជាតិលេខ៧០បេ (ទន្លេបិទ-ស្រីសន្ធរ-ព្រែកតាមាក់-ក្រុងអរិយក្សត្រ-ល្វាឯម-ពាមរក៍), ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប, ផ្លូវក្រវាត់ក្រុងទី៣ ផ្នែកខាងកើត និងស្ពានឆ្លងទន្លតភ្ជាប់នឹងផ្លូវក្រវាត់ក្រុង និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េជាដើម។

ឯកឧត្តម ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងដែល ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងជាច្រើនដើម្បីសម្រេចក្នុងឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន ចាន់ថុល យល់ឃើញថាក្រសួងគួរតែសម្រេចឱ្យបានការចរចាឱ្យបានចប់សព្វគ្រប់មួយគម្រោងសិន។

ក្នុងន័យនេះ ថ្នាក់ដឹកនាំរូបនេះ អះអាងថា នៅក្នុងឆ្នាំ២០២៤នេះ គឺធ្វើយ៉ាងណាសម្រេចឱ្យបាននូវការចរចាឱ្យបានចប់សព្វគ្រប់ ឬសម្រេចឱ្យបាននូវការបើកការដ្ឋានសាងសង់ផ្លូវ ៥០C តភ្ជាប់ពីពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដ្បិតថាគម្រោងនេះត្រូវបានប្រមុខរាជដ្ឋាភិបាលកម្ពុជាប្រកាសជាគម្រោងអាទិភាពបំផុតក្នុងឆ្នាំនេះ។

បើតាម ឯកឧត្តម ស៊ុន ចាន់ថុល គម្រោងស្ថាបនាផ្លូវ ៥០សេនេះ ក៏ត្រូវបានឯកឧត្តម ប៉ែង ពោធិ៍នា ធ្វើលិខិតទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួចរាល់ហើយដែរដើម្បីដាក់បញ្ចូលជាគម្រោងសម្រាប់ឆ្នាំ២០២៤។

សូមជម្រាបថា តាមផែនការដែលក្រសួងសាធារណការធ្លាប់បានប្រកាស គម្រោងសាងសង់ផ្លូវជាតិលេខ៥០សេនេះ មានប្រវែងប្រមាណ ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពានប្រវែង ៣៣០០ម៉ែត្រ ដែលតភ្ជាប់ពីខេត្តកំពង់ឆ្នាំងជាមួយខេត្តកំពង់ធំឆ្លងកាត់បឹងទន្លេសាប។ និងគម្រោងប្រើប្រាស់ រយៈពេលកសាងប្រមាណ៥ឆ្នាំ និងត្រូវចំណាយថវិកាសរុបប្រមាណ២៥០លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាប្តេជ្ញាចរចាជាមួយក្រុមហ៊ុនចិនឲ្យបានសម្រេច ដើម្បីបើកការដ្ឋានសាងសង់ ព្រែកជីហ្វូណនតេជោ នៅត្រឹមពាក់កណ្ដាលឆ្នាំនេះ

ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល បានអះអាងជាថ្មីថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ នឹងប្រឹងប្រែងចរចាជាមួយនឹងក្រុមហ៊ុនចិនឲ្យបានសម្រេច ដើម្បីឈានទ…

ទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងប្រៃសណីយ៍ សហការរួមគ្នា ជំរុញបរិវត្តកម្ម ឌីជីថល

ព័ត៌មាន
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ