វិស័យធនាគារ

តើហេតុអ្វីធនាគារជាតិនៃកម្ពុជា ជំរុញលើកទឹកចិត្តឲ្យមានការរួមបញ្ចូលគ្នានូវធុរកិច្ចក្នុងវិស័យធនាគារ?


តើហេតុអ្វីធនាគារជាតិនៃកម្ពុជា ជំរុញលើកទឹកចិត្តឲ្យមានការរួមបញ្ចូលគ្នានូវធុរកិច្ចក្នុងវិស័យធនាគារ?ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានជំរុញលើកទឹកចិត្តឲ្យមានការរួមបញ្ចូលគ្នានូវធុរកិច្ចក្នុងវិស័យធនាគារឲ្យបានកាន់ច្រើន បន្ទាប់ពីមានការរួមបញ្ចូលគ្នារវាង ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយ ដែលបង្កើតបានជាធនាគារពាណិជ្ជថ្មីដ៏ធំមួយនៅកម្ពុជា កាលពីពេលថ្មីៗនេះ។
វិស័យធនាគារ
ដោយ

ថ្នាក់ដឹកនាំធនាគារជាតិ ក៏ដូចជាអ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ បានអះអាងថា ការរួមបញ្ចូលគ្នានូវធុរកិច្ចនៅក្នុងប្រព័ន្ធធនាគារ នឹងជួយពង្រឹងស្ថិរភាព និងភាពធន់របស់គ្រឹះស្ថាន តាមរយៈការកើនឡើងនូវទ្រព្យសកម្ម និងប្រាក់បញ្ជើ ការបង្កើនលទ្ធភាពទទួលបាននូវប្រភពហិរញ្ញវត្ថុ ដែលមានភាពងាយស្រួល និងចម្រុះជាងមុន ការកាត់បន្ថយចំណាយ ការពង្រីកទីផ្សារ និងពិពិធកម្មផលិតផល និងសេវាកម្ម កាន់តែសម្បូរបែបសម្រាប់អតិថិជន ជាពិសេសសម្រាប់សហគ្រាសធុន និងមធ្យម ដែលគាំទ្រដល់កំណើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ។

លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ បានកត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោយនេះ វិស័យ​ធនាគារ និង មីក្រូហិរញ្ញវត្ថុ មានការរីកចម្រើន ដែលធ្វើឲ្យចំនួនធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា កាន់តែមានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ អ្នកជំនាញហិរញ្ញវត្ថុរូបនេះ បានបង្ហាញការគាំទ្រចំពោះការច្របាច់បញ្ចូលគ្នារវាងធុរកិច្ចក្នុងវិស័យធនាគារ ពីព្រោះវានឹងជួយធ្វើឲ្យការផ្ដល់សេវាកម្មនៅធនាគារ កាន់តែទូលាយ និងមានប្រសិទ្ធភាពជាងមុន ពិសេសកាន់តែមានភាពប្រកួតប្រជែង។

បើតាម លោក ង៉ែត ជូ ការច្របាច់បញ្ចូលរវាងធុរកិច្ចក្នុងវិស័យធនាគារ មិនត្រឹមតែជួយជំរុញ និងបង្កើនឱកាសទីផ្សារសម្រាប់វិស័យនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជ្រោមជ្រែងដល់គ្រឹះស្ថានហិរញ្ញវត្ថុតូចៗមួយចំនួន ដែលគ្មានលទ្ធភាពប្រកួតប្រជែងអាចចូលរួមប្រកួតប្រជែង ថែមទៀតផង។

អ្នកជំនាញរូបនេះគូសបញ្ជាក់ថា ​​ការរួមបញ្ចូលគ្នានូវធុរកិច្ចនៅក្នុងប្រព័ន្ធធនាគារ នឹងជួយពង្រឹងស្ថិរភាព និងភាពធន់របស់គ្រឹះស្ថាន តាមរយៈការកើនឡើងនូវទ្រព្យសកម្ម និងប្រាក់បញ្ជើ ការបង្កើនលទ្ធភាពទទួលបាននូវប្រភពហិរញ្ញវត្ថុ ដែលមានភាពងាយស្រួល និងចម្រុះជាងមុន។

​ទន្ទឹមនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ការរួមបញ្ចូលគ្នានូវធុរកិច្ចនៅក្នុងប្រព័ន្ធធនាគារ ក៏ផ្ដល់ផលអវិជ្ជមាន មួយចំនួនផងដែរ រួមមាន ការជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ ការគ្រប់គ្រងលើប្រព័ន្ធបច្ចេកវិទ្យា និងប្រតិបត្តិការការងារ ជាដើម។

ក៏ប៉ុន្តែ ជាការកត់សម្គាល់របស់អ្នកជំនាញផ្នែកហិរញ្ញវត្ថុរូបនេះ ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងមានវត្តមាន នៅកម្ពុជា បច្ចុប្បន្ន ភាគច្រើនសុទ្ធតែកើតចេញពីកម្មវិធីឥណទានរបស់អង្គការក្រៅរដ្ឋាភិបាល ដែលម្ចាស់ភាគច្រើន គឺជាជនជាតិបរទេស។ ត្រង់ចំណុចនេះ លោក ង៉ែត ជូ បានគូសបញ្ជាក់ទៀតថា ចំពោះការផ្លាស់ប្ដូរម្ចាស់ភាគហ៊ុន នៅពេលមានការរួមបញ្ចូលនូវធុរកិច្ចនៅក្នុងវិស័យធនាគារ ហាក់មិនសូវក្លាយជាបញ្ហាប្រឈមខ្លាំងគួរឲ្យព្រួយបារម្ភនោះទេ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការរួមបញ្ចូលគ្នារវាងធនាគារ គូកមីន កម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដោយបង្កើតបានជាធនាគារពាណិជ្ជថ្មីដ៏ធំមួយឈ្មោះថា«ធនាគារ ខេប៊ី ប្រាសាក់ ម.ក» ដែលនឹងជួយពង្រឹងស្ថិរភាព និងភាពធន់របស់គ្រឹះស្ថាន ថែមមួយកម្រិតទៀត។

លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា គូសបញ្ជាក់ថា ការរួមបញ្ចូលគ្នារវាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ នឹងជួយពង្រឹងស្ថិរភាព និងភាពធន់របស់គ្រឹះស្ថាន តាមរយៈការកើនឡើងនូវទ្រព្យសកម្ម និងប្រាក់បញ្ញើ ការបង្កើនលទ្ធភាពទទួលបានប្រភពហិរញ្ញវត្ថុ ដែលមានភាពងាយស្រួលនិងចម្រុះជាងមុន ការកាត់បន្ថយចំណាយ ការពង្រីកទីផ្សារ និងពិពិធកម្មផលិតផល និងសេវាកាន់តែសម្បូរបែបសម្រាប់អតិថិជន ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលការណ៍នេះនឹងគាំទ្រដល់កំណើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ផងដែរ។

លោកជំទាវ ជា សិរី ថា ការរួមបញ្ចូលនៃធុរកិច្ចក្នុងវិស័យធនាគារ នឹងផ្ដល់លទ្ធភាពប្រមូលផ្ដុំនូវធនធានមនុស្សដែលមានជំនាញកាន់តែប្រសើរ និងពង្រីកធនធានហិរញ្ញវត្ថុកាន់តែធំ និងរឹងមាំ ព្រមទាំងបង្កើននូវប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ដែលជាគ្រឹះសម្រាប់ពង្រឹងភាពធន់របស់គ្រឹះស្ថាន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ធានាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឲ្យមានការរួមបញ្ចូលគ្នានូវធុរកិច្ចក្នុងវិស័យធនាគារឲ្យបានកាន់ច្រើនថែមទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំ CDC ចង់ឃើញក្រុមហ៊ុន និងវិនិយោគិនអាម៉េរិកមកវិនិយោគនៅកម្ពុជាកាន់តែច្រើន

ព័ត៌មាន
ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ពីជំហរថា កម្ពុជានៅតែប្រកាន់ភ្ជាប់នូវគោលនយោបាយលើកទឹកចិត្តស្មើគ្នាដល់បណ្ដាអ្នកវិនិយោគគ្រ…

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជាកើនឡើងយ៉ាងគំហុក ក្រោយការដឹកជញ្ជូនតាមផ្លូវទឹករងការរំខាន

ព័ត៌មាន
ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានអះអាងថា ក្រោយតម្លៃដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបហក់ឡើងទ្វេដង និងចំណាយពេលយូរជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ