វិនិយោគ

ថ្នាក់ដឹកនាំ CDC ចង់ឃើញក្រុមហ៊ុន និងវិនិយោគិនអាម៉េរិកមកវិនិយោគនៅកម្ពុជាកាន់តែច្រើន


ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ពីជំហរថា កម្ពុជានៅតែប្រកាន់ភ្ជាប់នូវគោលនយោបាយលើកទឹកចិត្តស្មើគ្នាដល់បណ្ដាអ្នកវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់។ ជាមួយគ្នានេះកម្ពុជាចង់ឃើញក្រុមហ៊ុន និងវិនិយោគិនរបស់សហរដ្ឋអាម៉េមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
វិនិយោគ
ដោយ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់ភ្ជាប់នូវគោលជំហរច្បាស់លាស់ក្នុងការស្វាគមន៍ក្រុមហ៊ុន និងវិនិយោគិនបរទេស ដែលមកបណ្តាក់ទុននៅកម្ពុជា។ ទន្ទឹមនេះ ឯកឧត្តម ចង់ឃើញអ្នកវិនិយោគមកពីសហរដ្ឋអាម៉េរិកមកបណ្ដាក់ទុនឱ្យបានច្រើននៅកម្ពុជា ខណៈបច្ចុប្បន្នកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានម៉ាក្រូសេដ្ឋកិច្ចល្អ មានយុវជនវ័យក្មេងច្រើន និងមានទីតាំងប្រកបដោយសក្ដានុពលខ្ពស់។ បើតាមថ្នាក់ដឹកនាំរូបនេះ រាជរដ្ឋាភិបាលកម្ពុជាមានផែនការមេជាច្រើន ដើម្បីជួយសម្រួលកិច្ចការនានាដល់អ្នកវិនិយោគបរទេស ដែលមកវិនិយោគនៅកម្ពុជា។

តាមរយៈគោលនយោបាយសេដ្ឋកិច្ចនេះ ឯកឧត្តម ស៊ុន ចាន់ថុល រំពឹងថា កម្ពុជានឹងទទួលបានការចាប់អារម្មណ៍ជាបន្តបន្ទាប់ពីអ្នកវិនិយោគបរទេស ពិសេសក្រុមអ្នកវិនិយោគអាម៉េរិកតែម្ដង។ ជាក់ស្ដែងថ្នាក់ដឹកនាំក្រុមហ៊ុន Jones Group International របស់អាម៉េរិក បានមកជួបពិភាក្សាការងារ និងស្វែងយល់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមានគោលនយោបាយលើកទឹកចិត្ត ដោយគ្មានការរើសអើងណាមួយនោះទេ។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅមួយរយៈចុងក្រោយនេះ មានបណ្ដាក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាម៉េរិកចំនួន១៧ ដែលវិនិយោគលើផ្នែកចំណីអាហារ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ សេវាកម្មដឹកជញ្ជូន សុខាភិបាល បច្ចេកវិទ្យា និងក្រុមហ៊ុនរថយន្តជាដើម បានចាប់អារម្មណ៍ចំពោះគោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងកសិកម្មថា ឧករណ៍នេសាទដែលមានរាងដូចព្រួញ ជាឧបករណ៍នេសាទស្របច្បាប់ ដែលកសិករដាក់នេសាទ ដើម្បីចិញ្ចឹមជីវិត

ព័ត៌មាន
បន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងផុលផុសអំពីការដាក់របាំងសាច់អួន និងលបក្នុងបឹងទន្លេសាប និងមានការចោទប្រកាន់ថា អាជ្ញាធរពាក់ព័ន្ធបណ្តាយឱ្យមានកា…

តើហេតុអ្វីធនាគារជាតិនៃកម្ពុជា ជំរុញលើកទឹកចិត្តឲ្យមានការរួមបញ្ចូលគ្នានូវធុរកិច្ចក្នុងវិស័យធនាគារ?

ព័ត៌មាន
តើហេតុអ្វីធនាគារជាតិនៃកម្ពុជា ជំរុញលើកទឹកចិត្តឲ្យមានការរួមបញ្ចូលគ្នានូវធុរកិច្ចក្នុងវិស័យធនាគារ?ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ