កូវីដ១៩ នៅវៀតណាម

ក្រុមហ៊ុន​ ៧៥% គ្រោង​កាត់​ប្រាក់ខែ​បុគ្គលិក ប្រសិន​បើ​វិបត្តិកូវីដ១៩​អូសបន្លាយពេលយូរ


ការស្ទង់មតិ​មួយ​បាន​រកឃើញថា ៧៥% នៃ​ក្រុមហ៊ុន​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម គ្រោង​នឹង​កាត់​ប្រាក់ខែ​បុគ្គលិក ប្រសិន​បើ​មេរោគរាតត្បាត​កូវីដ១៩​នៅតែ​បន្ត​បង្ក​ផល​ប៉ះពាល់​ដល់​អាជីវកម្ម។
កម្មករ​កំពុង​ផលិត​ម៉ាស​នៅ​រោងចក្រ​មួយ នៅប្រទេស​វៀតណាម។ រូបភាព៖ VN Express
ដោយ

មានក្រុមហ៊ុនតែ ២៥% ប៉ុណ្ណោះ ដែល​និយាយថា ពួកគេ​នឹងមិនកាត់​ប្រាក់ខែ​បុគ្គលិកឡើយ បើ​ទោះបីជា​ស្ថានភាព​អាជីវកម្មធ្លាក់ចុះដុនដាប​ក្ដី។

ការស្ទង់មតិ​ទៅ​លើ​សហគ្រាស​ចំនួន ១៧២ នៅក្នុង​ប្រទេស​វៀតណាម ដែលធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​មុខរបរ ឈ្មោះថា Talentnet ពីចុង​ខែមីនា ដល់​ដើម​ខែ​មេសា បានរកឃើញថា ក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​នីមួយៗ មានគម្រោង​កាត់​ប្រាក់ឈ្នួល ឬ​ប្រាក់​ខែ​ក្នុងកម្រិត​ខុសៗគ្នា។ តួយ៉ាង វិស័យ​ទំនិញ​ប្រើប្រាស់ នឹង​កាត់​ប្រាក់ខែ​បុគ្គលិកតិចជាង ១០% ចំណែក​ឯ​វិស័យ​រោងចក្រ​ និង​​បច្ចេកវិទ្យា​ទំនើប គ្រោង​កាត់ប្រាក់ខែ​បុគ្គលិក ពី ២០ ទៅ ៣០%។ 

ចំពោះ​បុគ្គលិក-និយោជិត​ដែល​បាត់បង់ការងារ​ជាបណ្ដោះអាសន្ន​ដោយសារ​វិបត្តិកូវីដ១៩ ជាង ៥៤%នៃ​ក្រុមហ៊ុន​ដែល​បាន​ស្ទង់មតិ និយាយថា ពួកគេ​បាន​បង់​ប្រាក់ខែ​ឲ្យ ដោយផ្អែក​តាម​ការ​ព្រមព្រៀងគ្នា ប៉ុន្តែ មិនទាបជាង​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា​តំបន់ឡើយ។

ការស្ទង់មតិ​ដដែល បានរកឃើញថា ៥២% នៃ​ក្រុមហ៊ុន​ដែលបានស្ទង់មតិ ព្យាករថា ចំណូលរបស់ខ្លួន​នឹងធ្លាក់ចុះ​ខ្លាំងនៅឆ្នាំនេះ ដោយសារផល​ប៉ះពាល់ពីកូវីដ១៩ ចំណែកឯ​ ២៧% និយាយថា ពួកគេមិនទាន់បាន​ធ្វើការគណនាប៉ាន់ស្មាននៅឡើយ។

វិបត្តិ​ជំងឺ​ឆ្លងរាតត្បាតកូវីដ១៩ បានធ្វើ​ឲ្យ​ប្រជាជន​វៀតណាម​ជិត ៥លាននាក់ បាត់បង់​ការងារធ្វើ គិតត្រឹមពាក់កណ្ដាលខែមេសា ហើយនៅត្រីមាស​ទី១ ឆ្នាំនេះ ក្រុមហ៊ុន​អាជីវកម្ម​ចំនួន ១៨.៦០០ បាន​ផ្អាក​ការងារ។ នេះ​បើ​យោង​តាម​ការិយាល័យ​ស្ថិតិ​ទូទៅរបស់​វៀតណាម។ 

ចំណែក​អង្គការ​ពលកម្ម​អន្តរជាតិ ILO វិញ បាន​និយាយថា ប្រជាជន​វៀតណាម​ដល់ទៅជាង ១០លាននាក់ អាច​នឹង​ទទួលរង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ១៩ ដោយសារ​បាត់បង់ការងារ ឬ​ចំណូលធ្លាក់ចុះ៕

(ប្រភព៖ VN Express)




អត្ថបទបន្ទាប់


ថៃ​នឹងចែក​លុយ​ដល់​គ្រួសារ​កសិករ ១០លានគ្រួសារ ក្នុងមួយគ្រួសារ ជាង ៤៦០ដុល្លារ

ព័ត៌មាន
ជាវិធានការថ្មីមួយទៀតដើម្បីសម្រាល​ផល​ប៉ះពាល់​ពី​មេរោគ​រាតត្បាត​កូវីដ១៩ ប្រទេស​ថៃ​មាន​ផែនការ​ចែក​លុយសុទ្ធ​ដល់​គ្រួសារ​កសិករ ប្រមាណ ១០ល…

ឧកញ៉ា ម៉ុង ឫទ្ធី៖ ស្វាយខ្ញុំ៥ម៉ឺនដើមនៅឆ្នាំនេះ នឹងសល់ទុំជ្រុះចោលប្រហែល ៦០០ តោន

ព័ត៌មាន
នៅរយៈពេលចុងក្រោយនេះ បញ្ហាតម្លៃស្វាយធ្លាក់ថ្លៃ មិនមានអ្នកទិញ បានក្លាយជារឿងក្ដៅមួយ ដោយមានកសិករម្ចាស់ចម្ការស្វាយមួយចំនួនបានផុសត្អូញត្អែរនៅតាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ