បុណ្យទន្លេ

ក្រសួងទេសចរណ៍រំពឹងបុណ្យទន្លេ និងពិធីប្រកាសឆ្នាំទស្សនាសៀមរាប អាចទាក់ទាញភ្ញៀវទេសចរបាន១លាននាក់


ពិធីបុណ្យទន្លេលើកទី៨ និងពិធីប្រកាសឆ្នាំទស្សនាសៀមរាបក្នុងឆ្នាំនេះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ក្រោមប្រធានបទទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ។ ការរៀបចំពិធីបុណ្យទន្លេ ដោយភ្ជាប់ជាមួយពិធីប្រកាសឆ្នាំទស្សនាសៀមរាបនេះ ត្រូវបានមន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ អះអាងថា មានការរៀបចំទម្រង់នៃការសម្ដែងសិល្បៈ និងការតាំងបង្ហាញផលិតផលរបស់ខ្មែរជាច្រើនប្រភេទ។
បុណ្យទន្លេ
ដោយ

ការណ៍នេះនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងផលិតផលខ្មែរទៅកាន់ពិភពលោក ខណៈក្រសួងទេសចរណ៍រំពឹងថា កម្មវិធីនេះនឹងអាចទាក់ទាញអ្នកទេសចរមកលេងកម្សាន្តក្នុងខេត្តសៀមរាបប្រមាណ១លាននាក់។

ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ពិធីបុណ្យទន្លេលើកទី៨ ក្នុងខេត្តសៀមរាប ឆ្នាំនេះនឹងមានការចូលរួមបើកកម្មវិធីពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។

ភ្ជាប់ជាមួយពិធីបុណ្យទន្លេលើកទី៨នេះ កម្ពុជាក៏នឹងរៀបចំពិធីប្រកាសអបអរសាទរឆ្នាំទស្សនាខេត្តសៀមរាប ដោយបង្កើតព្រឹត្តិការណ៍កម្សាន្តជាច្រើន និងការតាំងពិព័រណ៍ផលិតផលខ្មែរទូទៅប្រមាណ៥០០ស្តង់ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងលើកស្ទួយផលិតផលក្នុងស្រុក។

បើតាមមន្រ្តីជាន់ខ្ពស់រូបនេះពិធីបុណ្យទន្លេឆ្នាំនេះ ត្រូវបានរៀបចំឡើងលក្ខណៈអន្តរជាតិ ដោយសហការជាមួយបណ្ដាប្រទេសជាប់ដងទន្លេមេគង្គ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បណ្ដាប្រទេសតាមដងទន្លេមេគង្គក្នុងគោលបំណងជំរុញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។

ពិធីបុណ្យទន្លេលើកទី៨ និងពិធីប្រកាសឆ្នាំទស្សនាសៀមរាបនេះ ត្រូវបានក្រសួងទេសចរណ៍ រំពឹងថា អាចនឹងទាក់ទាញភ្ញៀវទេសចរមកចូលរួមកម្សាន្តប្រមាណ១លាននាក់ ក្នុងនោះបន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារនានាអាចនឹងត្រូវកក់អស់។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម សូ ម៉ារ៉ា។

សូមរំលឹកថា ពិធីបុណ្យទន្លេត្រូវបានរៀបចំធ្វើមុនគេនៅខេត្តក្រចេះកាលពីឆ្នាំ២០១៥ បន្ទាប់មករៀបចំនៅខេត្តកំពង់ចាម ស្ទឹងត្រែង កណ្ដាល កំពង់ឆ្នាំង បាត់ដំបង និងខេត្តកំពង់ធំ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងចាប់ផ្តើមសេវាដឹកអ្នកដំណើរប្រចាំថ្ងៃឡើងវិញ មកកាន់ទីក្រុងភ្នំពេញតាមរយៈប្រទេសសិង្ហបុរី

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលជាក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិធំជាងគេនឹងនាំយកសេវាដឹកភ្ញៀវធ្វើដំណើរប្រចាំថ្ងៃរបស់ខ្លួនឡើងវិញមកកាន់រាជធ…

ក្រសួងកសិកម្មថា ឧករណ៍នេសាទដែលមានរាងដូចព្រួញ ជាឧបករណ៍នេសាទស្របច្បាប់ ដែលកសិករដាក់នេសាទ ដើម្បីចិញ្ចឹមជីវិត

ព័ត៌មាន
បន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងផុលផុសអំពីការដាក់របាំងសាច់អួន និងលបក្នុងបឹងទន្លេសាប និងមានការចោទប្រកាន់ថា អាជ្ញាធរពាក់ព័ន្ធបណ្តាយឱ្យមានកា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ