ក្រុមហ៊ុនចិន អេវើក្រេន

ភូមិគ្រឹះប្រណីត២កន្លែងរបស់ប្រធានក្រុមហ៊ុនចិន Evergrande តម្លៃជិត២០០លានដុល្លារត្រូវបានម្ចាស់បំណុលរឹបអូស


ម្ចាស់បំណុលបានរឹបអូសភូមិគ្រឹះដ៏ប្រណីតចំនួន២កន្លែងស្ថិតនៅលើកំពូលភ្នំនៅទីក្រុងហុងកុងដែលជាកម្មសិទ្ធិរបស់លោក ហួយ កា យ៉ាន (Hui Ka Yan) ប្រធានក្រុមហ៊ុនអចលនទ្រព្យចិន ឆាយណា អេវើក្រេន គ្រុប (China Evergrande Group) ហើយនេះគឺជាការបរាជ័យចុងក្រោយបង្អស់ចំពោះមហាសេដ្ឋីអចលនទ្រព្យ ដែលជួបវិបត្តិមួយនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនចិន អេវើក្រេន
ដោយ

ប្រព័ន្ធផ្សព្វផ្សាយក្រុងហុងកុង HK01 បានរាយការណ៍កាលពីថ្ងៃពុធថា ផ្ទះទាំង២នេះគឺស្ថិតនៅទីតាំង The Peak ដែលជាសង្កាត់ដ៏ល្បីល្បាញបំផុតមួយនៅក្នុងទីក្រុងហុងកុង និងមានតម្លៃសរុបជាង១ពាន់៥រយលានដុល្លារហុងកុងប្រហែល១៩២លានដុល្លារអាមេរិក ហើយផ្ទះនេះនឹងត្រូវកាន់កាប់ជាផ្លូវការដោយម្ចាស់បំណុលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

បើតាមឯកសារដែលគេបានដាក់ទៅក្រសួងដែនដីក្រុងហុងកុង ម្ចាស់បំណុល គឺក្រុមហ៊ុនសាជីវកម្ម Orix Asia Capital បានចាត់ចែងអ្នកទទួលយកផ្ទះ ដែលនៅជាប់គ្នាទាំង២នេះរួចរាល់ហើយ ហើយឯកសារនេះបានបង្ហាញទៀតថា លោក ហួយ បានដាក់បញ្ចាំផ្ទះដ៏ប្រណីតទាំង២របស់លោកនេះជាមួយនឹងក្រុមហ៊ុន Orix Asia Capital Ltd នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់កម្ចីទិញផ្ទះចំនួន១៤១លានដុល្លារអាមេរិក។

សូមរំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំមុនផ្ទះមួយកន្លែងទៀតរបស់លោក ហួយ ដែលស្ថិតនៅក្បែរផ្ទះដ៏ប្រណីតទាំង២នេះ ក៏ត្រូវបានរឹបអូសដោយធនាគារសំណង់ចិនផងដែរ។ ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande កំពុងប្រយុទ្ធប្រឆាំងនឹងញត្តិទាមទារសំណងមួយទៀត ដែលគេបានទុកពេលឱ្យដោះស្រាយរហូតដល់ថ្ងៃទី៤ ខែធ្នូ ដើម្បីបង្ហាញពីសំណើររៀបចំរចនាសម្ព័ន្ធបំណុលថ្មីឱ្យបានច្បាស់លាស់ បើមិនដូច្នេះទេក្រុមហ៊ុននេះនឹងប្រឈមមុខនឹងការរំលាយចោលទាំងស្រុងតែម្ដង។

ទ្រព្យសកម្មសំខាន់ៗរបស់ក្រុមហ៊ុននេះនៅក្នុងទីក្រុងហុងកុងរួមមានទីស្នាក់ការកណ្ដាល និងដីឡូតិ៍តាមទីជនបទដ៏ធំទូលាយមួយចំនួនត្រូវបានម្ចាស់បំណុលរឹបអូសកាលពីឆ្នាំមុន បន្ទាប់ពីក្រុមហ៊ុននេះបានជំពាក់បំណុលសាធារណៈដោយសារមានវិបត្តិសាច់ប្រាក់៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី១ តម្លៃជាង២០០លានដុល្លារ នឹងសម្ពោធបុកគ្រឹះសាងសង់នៅខែធ្នូខាងមុខ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា គម្រោងសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី១ តម្លៃជាង២០០លានដុល្លារ ដែល…

ធនាគារពិភពលោកអះអាងជាថ្មីថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញយឺតជាងការរំពឹងទុក

ព័ត៌មាន
ធនាគារពិភពលោក (World Bank) នៅតែអះអាងជាថ្មីចុងក្រោយនេះថា សេដ្ឋកិច្ចរបស់កម្ពុជានឹងបន្តកើនឡើងសម្រាប់ឆ្នាំ២០២៣នេះ ប៉ុន្តែការកើនឡើងនេះមានភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ