គម្រោងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ

គម្រោងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី១ តម្លៃជាង២០០លានដុល្លារ នឹងសម្ពោធបុកគ្រឹះសាងសង់នៅខែធ្នូខាងមុខ


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមានប្រសាសន៍ថា គម្រោងសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី១ តម្លៃជាង២០០លានដុល្លារ ដែលបានពន្យារពេលសាងសង់ជាច្រើនលើកច្រើនសារកន្លងមក នឹងសម្ពោធបុកគ្រឹះសាងសង់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ ក្រោយគម្រោងសាងសង់កំពង់ផែទឹកជ្រៅជំហានទី១នេះដាក់ឱ្យដំណើរការ សម្តេចនាយករដ្ឋមន្ត្រីជឿជាក់ថា វានឹងក្លាយទៅជាកំពង់ផែមួយដែលមានសក្កានុពលដើម្បីបម្រើដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
3
ដោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានលក្ខណៈពិសេសនៅចំចំណុចកណ្តាលនៃការឆ្លងកាត់របស់នាវាដឹកទំនិញនៃប្រទេសនានាក្នុងតំបន់។ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត រាជរដ្ឋាភិបាលបាននឹងកំពុងពន្លឿនការអភិវឌ្ឍពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបន្ថែមទៀត ។ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាន៍ថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ គម្រោងសាងសង់កំពង់ផែទឹកជ្រៅក្រុងព្រះសីហនុជំហានទី១ នឹងសម្ពោធបុកគ្រឹះសាងសង់ជាផ្លូវការហើយ។ សម្តេច ហ៊ុន ម៉ាណែត រំពឹងថា ក្រោយកំពង់ផែទឹកជ្រៅជំហានទី១ ដាក់ឱ្យដំណើរការកម្ពុជានឹងអាចអនុញ្ញាតឱ្យនាវាកុងតឺន័រដឹកទំនិញធំៗក្នុងតំបន់ អាចចូលចតនៅកំពង់ផែនេះបាន ហើយវានឹងក្លាយទៅជាកំពង់ផែមួយដែលមានសក្កានុពលនៅក្នុងតំបន់ ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

ជុំវិញគម្រោងសាងសង់កំពង់ផែទឹកជ្រៅជំហានទី១នេះ ឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ អះអាងថា ក្រោយពីសម្ពោធបុកគ្រឹះសាងសង់នៅថ្ងៃទី២២ខែធ្នូឆ្នាំ ២០២៣ រំពឹងថាគម្រោងនេះនឹងអាចបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ និងជឿជាក់ថាកំពង់ផែទឹកជ្រៅជំហានទី១នេះ នឹងអនុញ្ញាតឱ្យនាវាកុងតឺន័រទឹកជ្រៅប្រមាណ៩៣% នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអាចចូលចតដោយផ្ទាល់នៅកំពង់ផែនេះបាន ហើយវានឹងធ្វើឱ្យតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាមានភាពល្អប្រសើរជាងមុន ដែលអាចប្រហាក់ប្រហែលនឹងតម្លៃក្នុងប្រទេសផ្សេងៗក្នុងតំបន់ផងដែរ។ បើតាម ឯកឧត្តម លូ គឹមឈន់ ស្ថានភាពនៃការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មកទល់ពេលនេះហាក់មានស្ថានភាពល្អប្រសើរជាងមុនបើធៀបនឹងឆមាសទី១ឆ្នាំនេះ នឹងរំពឹងថាអាចទទួលបានកំណើនជិត៤% នៅដំណាច់ឆ្នាំ២០២៣នេះផងដែរ។

សូមជម្រាបថា គម្រោងសាងសង់កំពង់ផែទឹកជ្រៅជំហានទី១នេះ តាមផែនការគ្រោងចំណាយថវិកាជាង ២០០លានដុល្លារសម្រាប់សាងសង់ ដោយកំពង់ផែនេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញព្រមានពីវិបត្តិសុខភាពសកលមុនដឹកដៃគ្នាចូលរួមសន្និសីទ COP28 នៅឌូបៃ

ព័ត៌មាន
មុនដឹកដៃគ្នាចូលរួមសន្និសីទអង្គការសហប្រជាជាតិស្តីការប្រែប្រួលអាកាសធាតុលើកទី២៨ ដែលហៅកាត់ថា COP 28 នៅទីក្រុងឌូបៃ ឆ្នាំនេះ អ្នកជំនាញបានព្រម…

ភូមិគ្រឹះប្រណីត២កន្លែងរបស់ប្រធានក្រុមហ៊ុនចិន Evergrande តម្លៃជិត២០០លានដុល្លារត្រូវបានម្ចាស់បំណុលរឹបអូស

ព័ត៌មាន
ម្ចាស់បំណុលបានរឹបអូសភូមិគ្រឹះដ៏ប្រណីតចំនួន២កន្លែងស្ថិតនៅលើកំពូលភ្នំនៅទីក្រុងហុងកុងដែលជាកម្មសិទ្ធិរបស់លោក ហួយ កា យ៉ាន (Hui Ka Yan) ប្រធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ