ក្រុមហ៊ុន Alibaba នៅវៀតណាម

ក្រុមហ៊ុនរបស់មហាសេដ្ឋី Jack Ma បង្ហាញមហិច្ឆតាធំសម្រាប់អាជីវកម្មនៅវៀតណាម


ក្រុមហ៊ុនពាណិជ្ជកម្មតាមអេឡិចត្រូនិកដ៏ធំរបស់ចិន គឺក្រុមហ៊ុនអាលីបាបា របស់មហាសេដ្ឋីចិន Jack Ma បានបង្ហាញពីមហិច្ឆតារបស់ខ្លួនក្នុងការជួយឲ្យអាជីវកម្មខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសវៀតណាមប្រមាណ១ម៉ឺនអាជីវកម្មអាចដាក់លក់ផលិតផលរបស់ពួកគេនៅលើគេហទំព័ររបស់ ក្រុមហ៊ុនអាលីបាបា នៅឆ្នាំ២០២៥ ក្រោយពីតំណាងក្រុមហ៊ុនយក្សរបស់ចិនមួយនេះ ទើបតែបានចុះអនុស្សរណៈយោគយល់គ្នាមួយជាមួយនឹងភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្មរបស់វៀតណាមនៅក្នុងសប្ដាហ៍នេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន Alibaba នឹងភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្មរបស់វៀតណាម រូបភាព៖ VNA
ដោយ

គេ​រំពឹង​ថា​ក្រុមហ៊ុន​អា​លី​បា​បា នឹង​ជួយ​ឲ្យ​អាជីវកម្ម​វៀតណាម អាច​បង្កើន​ការ​នាំ​ចេញ​របស់​ពួក​គេ​កាន់តែ​ច្រើន​ថែម​ទៀត​សម្រាប់​ទីផ្សារ​ក្រៅប្រទេស​។

តំណាង​ក្រុមហ៊ុន​អា​លី​បា​បា និង​ខាង​ភ្នាក់ងារ​លើកកម្ពស់​ពាណិជ្ជកម្ម​វៀតណាម បាន​បង្កើត​កម្មវិធី​បណ្ដុះបណ្ដាល​សម្រាប់​សហគ្រាស​តាំងពី​ខែសីហា​ឆ្នាំ​មុន​ម្ល៉េះ ដើម្បី​ពង្រីក​សមត្ថភាព​អាជីវកម្ម​វៀតណាម​ឲ្យ​មានការ​យល់​ដឹង និង​ចេះ​ធ្វើ​អាជីវកម្ម​តាម​បែប​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក​ជាស​កល​។ ដោយ​កម្មវិធី​បណ្ដុះបណ្ដាល​នេះ មាន​ក្រុមហ៊ុន​ប្រមា​ន ៣០០​ក្រុមហ៊ុន​បាន​ចូលរួម និង​ទទួល​បានការ​ផ្ដល់​ប្រឹក្សា​អំពី​ការ​លក់​អន​ឡាញ​ឆ្លង​ដែន​។

មាន​អាជីវកម្ម​វៀតណាម​ចំនួន​៥០ ក្នុង​វិស័យ​កសិកម្ម វារីវប្បកម្ម ការ​កែ​ច្នៃ​ចំណីអាហារ និង​ការ​វេច​ខ្ចប់ បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ក្នុង​ការ​លក់ទំនិញ​របស់​ខ្លួន​នៅ​លើ​គេហទំព័រ​របស់ អា​លី​បា​បា បន្ទាប់​ពី​បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​កាលពី​ខែតុលា​ឆ្នាំ​មុន​។ ជាមួយ​គ្នា​នេះ គេ​រំពឹង​ថា​នៅ​ដំណាច់ឆ្នាំ​២០២១​នេះ នឹង​មាន​សហគ្រាស​វៀតណាម​ចំនួន ១.២០០ ទៀត​នឹង​អាច​លក់ទំនិញ​ជាមួយ​ក្រុមហ៊ុន អា​លី​បា​បា របស់​មហាសេដ្ឋី​ចិន Jack Ma បាន​បន្ថែម​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO ប្រាប់ឲ្យបន្ដចាក់វ៉ាក់សាំង AstraZeneca ដដែលខណៈជាង២០ប្រទេសបានផ្អាក

ព័ត៌មាន
ក្រោយកិច្ចប្រជុំពិនិត្យពិភាក្សាលើបញ្ហាវ៉ាក់សាំង AstraZeneca របស់អង់គ្លេស រួចមក អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បានណែនា…

ព្យាករណ៍ថ្មី៖សេដ្ឋកិច្ចពិភពលោកនឹងកើន៤,៧%នៅឆ្នាំ២០២១លើសការរំពឹងទុក

ព័ត៌មាន
ក្រុមប្រឹក្សាសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានធ្វើការព្យាករ សេដ្ឋកិច្ចរបស់ពិភពលោកនៅក្នុងឆ្នាំ២០២១នេះ ថា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ