ក្រុមហ៊ុនយក្ស Amazon

ក្រុមហ៊ុនយក្ស Amazon គ្រោងបោះទុន១៥ពាន់លានដុល្លារ ដើម្បីពង្រីកទីផ្សារសេវាកម្ម Cloud នៅជប៉ុន


ក្រុមហ៊ុន Amazon Web Services (AWS) បានទម្លាយឱ្យដឹងកាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថា ខ្លួនគ្រោងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅជាង១៥ពាន់លានដុល្លារ នៅក្នុងប្រទេសជប៉ុន ត្រឹមឆ្នាំ២០២៧ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ ខ្លោត (Cloud) ឬ ខ្លោត កុំព្យូតធីង (Cloud Computing) ដែលបម្រើជាឆ្អឹងខ្នងសម្រាប់សេវាកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ក្រុមហ៊ុនយក្ស Amazon
ដោយ

ក្រុមហ៊ុន Amazon Web Services (AWS) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Amazon.com, Inc បានទម្លាយឱ្យដឹងតាមរយៈសេចក្ដីថ្លែងការណ៍ថា ខ្លួនគ្រោងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅជាង១៥ពាន់លានដុល្លារ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម Cloud ឬ Cloud Computing នៅទីក្រុងតូក្យូ និងក្រុងអូសាកា ប្រទេសជប៉ុន ដើម្បីបំពេញតម្រូវការដែលចេះតែបន្តកើនឡើងឥតឈប់ឈរ។

ក្រុមហ៊ុន Amazon Web Services (AWS) បាននិយាយថា ការវិនិយោគលើកក្រោយនេះ គឺបន្ថែមពីទុនវិនិយោគក្នុងទំហំជាង១០ពាន់លានដុល្លារ ដែលខ្លួនបានចំណាយចន្លោះពីឆ្នាំ២០១១ ដល់ឆ្នាំ២០២២ ដើម្បីបង្កើនសមត្ថភាពផ្ដល់សេវាកម្ម Cloud ឬ Cloud Computing នៅក្នុងប្រទេសជប៉ុន។

សេវាកម្ម Cloud ឬ Cloud Computing គឺជាសេវាកម្មដែលអាចគ្រប់គ្រង រក្សាទុក ឬ ធ្វើប្រតិបត្តិការទិន្នន័យនៅកន្លែងរួមមួយ។ ការធ្វើដូចនេះមិនចាំបាច់មានហាដវែរខ្លួនឯងនោះទេ ហើយក៏មិនចាំបាច់មានទីកន្លែងទុកហាដវែរនោះដែរ ពីព្រោះអ្វីៗគឺត្រូវបានផ្តល់ដោយក្រុមហ៊ុនផ្តល់សេវាកម្ម Cloud ហើយអ្វីដែលត្រូវធ្វើគឺគ្រាន់តែបង់ថ្លៃសម្រាប់ការប្រើប្រាស់សេវាកម្មនេះប៉ុណ្ណោះ។

បច្ចុប្បន្នក្រុមហ៊ុនខ្នាតយក្សមួយនេះកំពុងផ្តល់សេវាកម្មបច្ចេកវិទ្យា ជិនណឺរ៉េធីវ អេអាយ (Generative AI) ដល់ក្រុមហ៊ុនអតិថិជនជប៉ុនធំៗរួមមានទាំងក្រុមហ៊ុន អាសាហ៊ិ គ្រុប (Asahi Group) ក្រុមហ៊ុន ម៉ារូបេនី (Marubeni) និងក្រុមហ៊ុន ណូមូរ៉ា ហូលឌីង (Nomura Holdings) ផងដែរ។

ការវិនិយោគនេះកើតមានឡើង ខណៈដែលរដ្ឋាភិបាលជប៉ុន និងវិស័យសាជីវកម្មកំពុងប្រជែងគ្នាដើម្បីដើរតាមឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យា AI។ កាលពីឆ្នាំមុន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានជួបជាមួយថ្នាក់ដឹកនាំនៃក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើតបច្ចេកវិទ្យា ChatGPT និងក្រុមហ៊ុនផលិតបន្ទះឈីបកម្រិតខ្ពស់ អិនវីឌៀ (Nvidia) ដើម្បីពិភាក្សាអំពីបទប្បញ្ញត្តិគ្រប់គ្រង AI និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា AI៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រឹក្សារដ្ឋចិន បញ្ជាឱ្យបណ្ដារដ្ឋបាលមូលដ្ឋានដែលជំពាក់បំណុលរុំកោះ បញ្ឈប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មាន
ក្រុមប្រឹក្សារដ្ឋចិន បានបញ្ជាឱ្យបណ្ដារដ្ឋបាលមូលដ្ឋានដែលជំពាក់បំណុលរុំកោះពន្យារពេល ឬបញ្ឈប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនដែលទទ…

ការចុះបញ្ជីយានយន្តអគ្គិសនីក្នុងប្រទេសថៃ កើនឡើងជិត៤០០%ក្នុងឆ្នាំ២០២៣

ព័ត៌មាន
សមាគមយានយន្តអគ្គិសនីថៃ (EVAT) បានចេញផ្សាយទិន្នន័យសង្ខេបស្ដីពីការចុះបញ្ជីនៃយានយន្តអគ្គិសនីថា ប្រទេសថៃ ទទួលបានកំណើនជិត៤០០% នៅក្នុងការចុះប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ