ល្បែងស៊ីសងខុសច្បាប់

អាជ្ញាធរបង្រ្កាបទីតាំងល្បែងខុសច្បាប់បានជិត៦ពាន់កន្លែង ក្រោយមានការបញ្ជាពីប្រមុខរាជរដ្ឋាភិបាល


ទីតាំងល្បែងស៊ីសងខុសច្បាប់ ជាពិសេសតាមប្រព័ន្ធអេឡិចត្រូនិក មានការរីកដុះដាលគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តែយ៉ាងណាអាជ្ញាធរមានសមត្ថកិច្ចក៏បានចាត់វិធានការបង្ក្រាបជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែងក្រោយមានការបញ្ជាយ៉ាងដាច់ណាត់ពីប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសបានជាង៦ពាន់កន្លែង។
ល្បែងស៊ីសងខុសច្បាប់
ដោយ

នេះបើតាមការអះអាងរបស់ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដែលបានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមទីតាំងល្បែងស៊ីសងខុសច្បាប់ ដែលបានបង្ក្រាបទាំងនោះ ក៏មានចំនួនត្រូវបានលួចលាក់បើកឡើងវិញផងដែរ។

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានផ្តល់អាជ្ញាបណ្ណ និងអនុញ្ញាតឱ្យដំណើរការល្បែងតែពីរប្រភេទប៉ុណ្ណោះ រួមមាន ល្បែងកាស៊ីណូ និងល្បែងផ្សងសំណាង ដោយឡែកសម្រាប់ល្បែងតាមប្រព័ន្ធអេឡិចត្រូនិក គឺរាជរដ្ឋាភិបាលពុំមានការផ្តល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតឱ្យដំណើរការនៅកម្ពុជានោះទេ ពោលគឺរាល់ល្បែងអនឡាញទាំងអស់សុទ្ធសឹងជាល្បែងខុសច្បាប់។

យ៉ាងណាក៏ដោយ បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ កាលពីពេលថ្មីៗ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីគ្រប់គ្រងផលប៉ះពាល់ និងចាត់វិធានការលើទីតាំងល្បែងខុសច្បាប់ទាំងនោះ ក៏ដូចជាឈានដល់ការលុបបំបាត់ឱ្យបាននូវទីតាំងល្បែងខុសច្បាប់ទាំងនោះឱ្យអស់ពីមូលដ្ឋាននៅទូទាំងប្រទេសផងដែរ។ ជាក់ស្តែងក្រោយមានការបញ្ជាពីប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរសមត្ថកិច្ចបង្រ្កាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសបានជិត៦ពាន់កន្លែង។

​បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ ក្រោយពេលចុះបង្រ្កាបទីតាំងទាំងនោះបានមួយរយៈរួចមក អាជ្ញាធរសមត្ថកិច្ច ក៏បានចុះទៅស៊ើបបញ្ជាក់ដល់ទីតាំងទាំងនោះផ្ទាល់បន្ថែមទៀតផងដែរ និងបានរកឃើញថា មានទីតាំងមួយចំនួន១១៩ បានបើកអាជីវកម្មល្បែងខុសច្បាប់ឡើងវិញ ដែលតម្រូវឱ្យអាជ្ញារធរ​ចុះបង្រ្កាបភ្លាមៗតែម្តង។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្តទាំងអស់បង្ក្រាបទីតាំងល្បែងខុសច្បាប់នៅដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្នុងករណីមានទីតាំងល្បែងបើកថ្មីៗបន្ថែមទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់ ឬឈានដល់ការដកអាជ្ញាបណ្ណក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសកម្មភាពសេដ្ឋកិច្ច និងអត្រា GDP របស់អាស៊ាន ពិតជាអាចវ៉ាមហាយក្សចិនមែនឫនៅក្នុងរយៈពេល១០ឆ្នាំខាងមុខ?

ព័ត៌មាន
របាយការណ៍សិក្សាថ្មីមួយបានព្យាករថា អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) និងលំហូរទុនវិនិយោគផ្ទាល់ពីបរទេសរបស់បណ្តាប្រទេសចំនួន៦ នៅអាស៊ីអគ្…

តើទិដ្ឋាការមាសរបស់ឥណ្ឌូនេស៊ី មានគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណា?

ព័ត៌មាន
ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងវិនិយោគិនបរទេស ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកម្មវិធីផ្តល់ទិដ្ឋាការមាសសម្រាប់ជនបរទេស។ តែយ៉ាងណាមានការព្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ