មន្ត្រីការទូតកំពូលរបស់អាមេរិក

មន្ត្រីការទូតកំពូលរបស់អាមេរិក បញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ខ្លួនជាថ្មីចំពោះមុខកូរ៉ខាងត្បូង និងជប៉ុន មុនទៅជាន់ដីប្រទេសចិន


ដូចការគ្រោងទុកមិនខុសមែន ក្រសួងការបរទេសអាមេរិកបានឱ្យដឹងកាលពីថ្ងៃសៅរិ៍ ទី ១៧ មិថុនាថា រដ្ឋមន្ត្រី អាន់តូនី ប្លីនខេន បានមានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង។ អំឡុងជំនួបនោះ លោកបានបញ្ជាក់អំពីការប្តេជ្ញាជាថ្មីរបស់អាមេរិក«លើកិច្ចសហប្រតិបត្តិត្រីភាគី»នៃប្រទេសម្ព័ន្ធមិត្តទាំងបី មុននឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃអាទិត្យ ដើម្បីសម្រួលការទូតរវាងប្រទេសមហាអំណាចទាំងពីរឡើងវិញ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបារាំង AFP។
លោក ប្លីនខេន ទៅជួបសមភាគី កូរ៉េខាងត្បូង និងជប៉ុន មុនទៅកាន់ចិន

មុនទៅដល់ប្រទេសចិននៅថ្ងៃអាទិត្យ លោក ប្លីនខេន បានគូសបញ្ជាក់ឡើងវិញកាលពីថ្ងៃសៅរ៍ ចំពោះមុខរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន (Park Jin) ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការការពារកូរ៉េខាងត្បូងគឺ«រឹងដូចដែក»។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីល័រ (Matthew Miller) នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែល។ ក្នុងនោះដែរ រដ្ឋមន្ត្រីទាំងពីរបានសម្រេចធ្វើការថ្កោលទោសរួមគ្នាលើរបបក្រុងព្យុងយ៉ាង ដែលនៅតែបន្តការសាកល្បងកាំជ្រួចដោយខុសច្បាប់ និងបានជំរុញឱ្យទីក្រុងប៉េកាំងប្រើឥទ្ធិពលរារាំងកូរ៉េខាងជើងឱ្យបែររកមកផ្លូវការទូតវិញ។
ក្រោយជំនួបជាមួយសមភាគីកូរ៉េខាងត្បូង រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីនខេន ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តដូចគ្នាចំពោះប្រទេសជប៉ុន។ មេដឹកនាំការទូតកំពូលទាំងបីប្រទេសបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ពួកគេថ្កោលទោសការបាញ់សាកល្បងជាថ្មីនូវមីស៊ីលប៉ាលេស្ទីករយៈចម្ងាយខ្លីពីរគ្រាប់ ដែលទីក្រុងព្យុងយ៉ាងបានបាញ់ថ្មីៗនេះ។ ការបាញ់កាំជ្រួចដោយកូរ៉េខាងជើងបានកើតឡើងក្រោយពេលដែលប្រទេសនេះបានព្រមានឆ្លើយតបចំពោះសមយុទ្ធយោធាដែលកំពុងបន្តធ្វើរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

មែនទែនទៅ ការចេញសេចក្តីថ្លែងការណ៍ត្រីភាគីរួមគ្នានេះក៏បានបង្ហាញផងដែរ ពីការការចុះសម្រុងគ្នាកាន់តែជិតស្និតនៃជំហររបស់កូរ៉េខាងត្បូង និងជប៉ុន ក្រោមរដ្ឋាភិបាលថ្មីនៃប្រទេសទាំងពីរ ហើយវាក៏ជាគោលដៅនៃនយោបាយការបរទេសរបស់អាមេរិកក្រោមរដ្ឋបាលលោក ចូ បៃដិន ដែរ ដែលចាំបាច់ធ្វើឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនទាំងពីរមានជំហរស្របគ្នាឡើងវិញ ដើម្បីរួមគ្នាប្រឆាំងនឹងកូរ៉េខាងជើង និងទប់ស្កាត់ឥទ្វិពលរបស់ចិននៅក្នុងតំបន់។
គួរជម្រាបថា លោក ប្លីនខេន បានទៅដល់រដ្ឋធានីប៉េកាំង ប្រទេសចិននៅថ្ងៃអាទិត្យ ទី ១៨ មិថុនា។ គេចាត់ទុកជារឿងកម្រ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដែលមន្ត្រីការទូតកំពូលរបស់អាមេរិកបានទៅជាន់ដីប្រទេសចិន។ ដំណើរទស្សនកិច្ចនេះមានគោលបំណងបន្ធូរភាពតានតឹង និងរឹតចំណងការទូតនៃប្រទេសសេដ្ឋកិច្ចធំទាំងពីរលើលោកឡើងវិញ បន្ទាប់ពីវាបានធ្លាក់ចុះដល់កម្រិតទាបបំផុត៕




អត្ថបទបន្ទាប់


មន្ត្រីកោះតៃវ៉ាន់ស្វែងរកការបង្កើនទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយសហភាពអឺរ៉ុប ជាថ្នូរនឹងការវិនិយោគលើបន្ទះឈីប

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក ចូសេហ្វ អ៊ូ (Joseph Wu) បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុបកាលពីសប្តាហ៍មុនថា បណ្តាប្រទេសនៅតំប…

អ្នកល្បីឈ្មោះលើបណ្ដាញផ្សព្វផ្សាយ និងអ្នកបង្កើតមាតិកាជួបគ្នាពិភាក្សាអំពីការបង្កើតមាតិកាដ៏មានឥទ្ធិពលនៅសិក្ខាសាលារបស់ក្រុមហ៊ុន META

ព័ត៌មាន
អ្នកមានប្រជាប្រិយភាពលើបណ្ដាញផ្សព្វផ្សាយ អ្នកបង្កើតមាតិកា និងអ្នកមកពីអង្គភាពបម្រើការងាររអភិវឌ្ឍសហគមន៍បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការបង្កើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ