អត្ថបទក្រុមហ៊ុន

បុរី មេគង្គ លែន រៀបចំកម្មវិធី ចែកជូនអំណោយដល់កម្មករ-កម្មការនី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ


នាព្រឹក ថ្ងៃសៅរ៍ ៨ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បិណ្ឌ ៨ នេះអ្នកឧកញ៉ា ជាម ឃុនណាត អគ្គនាយកនៃ បុរី មេគង្គ លែន ព្រមទាំងថ្នាក់ដឹកនាំ បានរៀបចំពិធី ចែកអំណោយជូន ដល់ បុគ្គលិក កម្មករ កម្មការនី ប្រមាណជាង១,០០០នាក់ ដែលបំរើការងារនៅ បុរី មេគង្គ លែន ទាំងអស់ ក្នុងឱកាសពិធី បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។
បុរី មេគង្គ លែន
ដោយ

ឆ្លៀតក្នុងឱកាសនោះ អ្នកឧកញ៉ា ក៏បានមានប្រសាសន៍សាកសួរសុខទុក្ខ និង សំណេះសំណាល ទៅកាន់បងប្អូន កម្មករ កម្មការនី ប្រកបដោយភាពស្និតស្នាល និងក្តីនឹករលឹក ដែលជានិច្ចកាលអ្នកឧកញ៉ា តែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខ ទុក្ខ បុគ្គលិក កម្មករ កម្មការនី គ្រប់រូប មិនប្រកាន់វណ្ណៈ ឋានៈ តួនាទី ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។

បុរី មេគង្គ លែន
បុរី មេគង្គ លែន រៀបច
បុរី មេគង្គ លែន

ចំណុចដែលគួរអោយកោតសរសើរមួយទៀតវិញនោះ ចំពោះអ្នកឧកញ៉ា ដែលជារឿយៗ យើងតែងតែឃើញ មានការចែកជូនអំណោយ ក៏ដូចជាកម្មវិធីសម្បុរសធម៌នានា មិនថាជូនដល់សង្គម ឬក៏ជាការចូលរួមចំណែកដល់រាជរដ្ឋាភិបាលនោះទេ ជាពិសេសគឺ បុគ្គលិក កម្មករ កម្មការនី របស់អ្នកឧកញ៉ាផ្ទាល់ មិនថាទោះបីជាបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងតែជួបនូវស្ថានភាពនៃវិបត្តិសេដ្ឋកិច្ច សកលយ៉ាងណាក៏ដោយ ជាពិសេសគឺវិស័យ អចលនទ្រព្យ ចំពោះបុរីមេគង្គ លែន គឺនៅតែរក្សាបាននូវស្ថេរភាពការងារដល់ បុគ្គលិក កម្មករ កម្មការនី ដោយពុំមានការកាត់បន្ថយបុគ្គលិក ឬប្រាក់ខែទៅកាន់បុគ្គលិកណាឡើយ គឺមានតែការលើកទឹកចិត្ត និង ការផ្តល់ជំនួយបន្ថែម ជាក់ស្តែងដូចជាការផ្តល់អំណោយនៅក្នុងថ្ងៃនេះជាអាថ៌ ។

បុរី មេគង្គ លែន
បុរី មេគង្គ លែន
បុរី មេគង្គ លែន

អ្នកឧកញ៉ា បានផ្តាំផ្ញើបន្ថែមដល់បងប្អូន កម្មករ កម្មការនី ទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព សុវត្ថិភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ថែរក្សាសុវត្ថិភាព ក្នុងពេលបំពេញការងារ និង ការណែនាំឲ្យគោរពច្បាប់ចរាចណ៍ក្នុងពេលធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្យខាងមុខនេះ ។

អំណោយដែលបានចែកជូនកម្មករ កម្មការនី ទាំងអស់ប្រមាណជាង១,០០០ នាក់នោះ ក្នុងម្នាក់ទទួលបាន នូវគ្រឿងឧបភោគនិងបរិភោគ រួមទាំងថវិកាមួយចំនួនផងដែរ៕

បុរី មេគង្គ លែន
បុរី មេគង្គ លែន
បុរី មេគង្គ លែន
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទឹកសំណល់នុយក្លេអ៊ែ ត្រូវបានជប៉ុនបញ្ចេញទៅក្នុងសមុទ្រជាលើកទី២

ព័ត៌មាន
ដោយនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា ដៃអ៊ីឈី ចូលទៅក្នុងមុទ្រប៉ាស៊ីហ្វិកជាលើកទី២ បើទោះបីជាមានការព្រួយបារម្ភ និងការប្រឆាំងកាន់តែខ្លាំងឡើងក្នុងចំណោ…

អម្រឹត ម៉ូបាលជំនាន់ថ្មី បានដាក់ដំណើរការជាផ្លូវការ ជាមួយ មុខងារសម្បូរបែបរហ័ស ហើយងាយស្រួល

ព័ត៌មាន
រយៈពេល ១ទស្សវត្សរ៍ចុងក្រោយ បច្ចេកវិទ្យា មានការ រីកចម្រើនយ៉ាងខ្លាំង ដែលបានចូលរួមផ្លាស់ប្តូរប្រតិបត្តិការ អាជីវកម្មជាច្រើន ពីបែបប្រពៃណី ទៅជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ