វិស័យសេដ្ឋកិច្ច

សេដ្ឋកិច្ចអង់គ្លេសត្រូវបានព្យាករថា នឹងកាត់បន្ថយគម្លាត GDP ឱ្យកាន់តែកៀកសេដ្ឋកិច្ចអាល្លឺម៉ង់នៅត្រឹមឆ្នាំ២០៣៨


មជ្ឈមណ្ឌលស្រាវជ្រាវមួយបានធ្វើព្យាករថ្មីសម្រាប់រយៈពេលវែងថា ចក្រភពអង់គ្លេសនឹងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចដ៏សំខាន់ និងដំណើរការល្អបំផុតមួយនៅក្នុងតំបន់អឺរ៉ុបក្នុងរយៈពេល១៥ឆ្នាំខាងមុខ ដោយផលិតផលក្នុងស្រុកសរុបរបស់អង់គ្លេស នឹងកាត់បន្ថយគម្លាតឱ្យកាន់តែខិតជិតជាមួយនឹងផលិតផលក្នុងស្រុកសរុបរបស់អាល្លឺម៉ង់ ដែលជាបងធំនៅអឺរ៉ុប និងពង្រីកការនាំមុខទៅលើប្រទេសបារាំងផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
វិស័យសេដ្ឋកិច្ច
ដោយ

មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CEBR) បានព្យាករថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅចក្រភពអង់គ្លេសនឹងស្ថិតនៅចន្លោះពី១.៦%ទៅ១.៨%ក្នុងរយៈពេលរហូតដល់ឆ្នាំ២០៣៨ ជួយឱ្យប្រទេសនេះរក្សាតំណែងរបស់ខ្លួនជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៦នៅក្នុងពិភពលោក។

ការព្យាករដែលបានចេញផ្សាយនៅថ្ងៃអង្គារបានបង្ហាញថា ចក្រភពអង់គ្លេស នឹងរុះរើវិបត្តិសេដ្ឋកិច្ច ដែលមានយូរឆ្នាំមកហើយដោយសារតែការចាកចេញពីសហភាពអឺរ៉ុប(Brexit) និងភាពតានតឹងជាច្រើនរួមទាំងជំងឺរាតត្បាត និងអតិផរណា ដែលកំពុងតែកើនឡើងផងដែរ។

សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ត្រូវបានរាំងស្ទះដោយកំណើនផលិតភាពទន់ខ្សោយចាប់តាំងពីមានវិបត្តិហិរញ្ញវត្ថុគួបផ្សំនឹងបញ្ហាការផ្គត់ផ្គង់កម្លាំងពលកម្ម ដែលកំពុងលេចឡើងក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ បញ្ហាទាំងនេះ បានធ្វើឱ្យធនាគារកណ្ដាលរបស់អង់គ្លេសមើលឃើញពីភាពអវិជ្ជមានបន្ថែមទៀតលើទស្សនវិស័យកំណើនរបស់ចក្រភពអង់គ្លេសនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

ដោយមានចំណាត់ថ្នាក់សេដ្ឋកិច្ចពិភពលោកដ៏យូរអង្វែងមកហើយ ចក្រភពអង់គ្លេសត្រូវបានគេរំពឹងថា នឹងមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងប្រទេសសេដ្ឋកិច្ច«ធំៗទាំងបួន»នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ គឺបារាំង អាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ ប៉ុន្តែមិនលឿនដូចសហរដ្ឋអាម៉េរិកទេ។

លោក ពូសពីន ស៊ីង (Pushpin Singh) សេដ្ឋវិទូជាន់ខ្ពស់នៅមជ្ឈមណ្ឌល CEBR បាននិយាយថា មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចចក្រភពអង់គ្លេសនៅតែរឹងមាំខ្លាំង ហើយថា ឋានៈរបស់ទីក្រុងឡុងដ៍ជាមជ្ឈមណ្ឌលសេវាកម្មហិរញ្ញវត្ថុ និងប្រឹក្សាយោបល់ដ៏ស្ថិតស្ថេរគួបផ្សំនឹងភាពរឹងមាំ នៃវិស័យសេវាកម្មនៅទូទាំងចក្រភពអង់គ្លេស នឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសជាបន្តទៀត។

សេដ្ឋវិទូរូបនេះបាននិយាយថា ផលប៉ះពាល់សេដ្ឋកិច្ចនៃការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេសគឺជាការបំផ្លើសមួយប៉ុន្តែមកដល់ពេលនេះគេក៏មិនទាន់ធ្វើការស្រាវជ្រាវគ្រប់គ្រាន់ដើម្បីវាយតម្លៃពីផលប៉ះពាល់នេះនៅឡើយដែរ។

ទន្ទឹមនេះដែរ ក្រុមប្រឹក្សាសេដ្ឋកិច្ចបានរំពឹងថា ប្រទេសចិននឹងវ៉ាដាច់សហរដ្ឋអាម៉េរិកក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅក្នុងពិភពលោកនៅត្រឹមឆ្នាំ២០៣៧ ជាមួយនឹងកំណើនទ្វេដងនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកដោយសារប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនមួយចំនួនបានតាមទាន់ប្រទេសដៃគូជឿនលឿនរបស់ពួកគេ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្តជប៉ុនធំៗគ្រោងបោះទុនវិនិយោគជាង៤ពាន់លានដុល្លារនៅថៃ ក្នុងពេល៥ឆ្នាំខាងមុខ

ព័ត៌មាន
អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយកាលពីថ្ងៃច័ន្ទ ទី២៥ ធ្នូ ថា ក្រុមហ៊ុនផលិតរថយន្តជប៉ុនធំៗនឹងបោះទុនវិនិយោគជាង៤ពាន់លានដុល្លារនៅប្រទេសថៃ ក្…

មិត្តហ្វូន ប្រគល់រង្វាន់ធំសុទ្ធតែរថយន្ត Mazda CX 3 ហើយប្រកាសសម្ពោធគម្រោងថ្មី ឡើងផ្អើលអ្នកទៅលេង អ៊ីអន 2

ព័ត៌មាន
កៀកឆ្លងឆ្នាំសកល ឆ្នាំថ្មី 2024 ក្រុមហ៊ុន Metfone បានបើកព្រឹត្តិការណ៍ដ៏រំភើបសម្រាប់អតិថិជនប្រើប្រាស់អ៊ីនធឺណិតវាយហ្វាយរបស់ខ្លួន ដែលព្រឹត្តិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ