អចលនទ្រព្យ

ដោយសារតែសេដ្ឋកិច្ចធ្លាក់ នៅប្រទេសថៃ ផ្ទះថ្មីលក់មិនសូវចេញ ប៉ុន្ដែផ្ទះប្រើរួចបែរជាមានទីផ្សារ


ដោយសារតែសេដ្ឋកិច្ចស្រុតចុះ ហើយតម្លៃគម្រោងថ្មីក៏ថ្លៃ រីឯអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះក៏ខ្ពស់ បានកំពុងធ្វើឲ្យទីផ្សារលំនៅដ្ឋានថ្មីៗពិសេសខុនដូរថ្មីៗនៅថៃហាក់ស្រុតចុះគួរឲ្យកត់សម្គាល់។ ប៉ុន្ដែ ផ្ទុយមកវិញទីផ្សារលំនៅដ្ឋានដែលមានគេប្រើប្រាស់រួច បែរជាមានទីផ្សារកម្រើកកើនឡើងវិញ ។ នេះបើតាមទិន្នន័យពីស្ថាប័នជំនាញផ្នែកទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសថៃ។
អចលនទ្រព្យ
ដោយ

លោក វីឆ័យ វីរក្សកាផាន់ ( Vichai Viratkapan ) អគ្គនាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃនេះបាននិយាយថា ទីផ្សារផ្ទះ និងខុនដូ ដែលប្រើប្រាស់រួចកំពុងមើលឃើញកំណើនទាំងការផ្គត់ផ្គង់ និងតម្រូវការ ដ្បិតផ្ទះទាំងនេះ មានតម្លៃសមរម្យជាង បើធៀបនឹងគម្រោងផ្ទះថ្មីៗ ដែលកំពុងជួបប្រឈមនឹងសេដ្ឋកិច្ចធ្លាក់ចុះ និងអត្រាការប្រាក់កើនខ្ពស់។

ពាក់ព័ន្ធនឹងស្ថានភាពនេះសារព័ត៌មានថៃ បានរាយការណ៍ថា ផ្នែកផ្គត់ផ្គង់កំពុងត្រូវបានជំរុញដោយការកើនឡើងនៃចំនួនអចលនទ្រព្យជាលំនៅដែលប្រើប្រាស់រួច ដ្បិតថា មានស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មមួយចំនួន បានប្រមូលសម្បត្តិអចលនទ្រព្យទាំងនោះ ពីក្រុមអតិថិជន ដែលមានបញ្ហាផ្នែកឥណទាន។

លោក វីឆ័យ បានឲ្យដឹងថា ស្ថានភាពនេះវាបានលេចចេញ ចំពេលដែលសេដ្ឋកិច្ចថៃ កំពុងតែមានស្ថានភាពធ្លាក់ចុះ ។លោកបានអះអាងថា ស្ថានភាពនៅពេលបច្ចុប្បន្ននេះ គឺកំពុងតែកាត់បន្ថយអំណាចនៃការបញ្ជាទិញគម្រោងអចលនទ្រព្យជាលំនៅឋាន និងខុនដូនៅតាមគម្រោងថ្មីៗ ពីព្រោះអ្នកទិញចង់បានកន្លែងស្នាក់នៅដែលមានតម្លៃសមរម្យ។

អ្នកជំនាញរូបនេះបាននិយាយថា នៅពេលនេះពលរដ្ឋថៃ ភាគច្រើនកំពុងស្វែងរកលំនៅឋានដែលប្រើប្រាស់រួច ក្នុងតម្លៃទាប ពោលគឺនៅក្នុងរង្វង់តម្លៃ ប្រមាណជា ខ្ទង់ជាង ៤៣ ០០០ ដុល្លារ ឬទាបជាងនេះ ។

លោកបានបន្តថា ក្រៅពីអ្នកទិញជនជាតិថៃ ហើយនោះ អ្នកទិញបរទេសជាច្រើនក៏បានកំពុងតែស្វែងរកលំនៅឋាន ដែលប្រើប្រាស់ហើយនៅក្នុងតំបន់ទីក្រុងដែរ ដោយសារតែពួកគេគិតថា លំនៅស្ថានបែបនេះ គឺអាចរកទិញបានធំទូលាយ ហើយទីតាំងក៏ប្រសើរជាងគម្រោងថ្មីៗ ។

ក្នុងអំឡុងពេល៩ខែដំបូងនៃឆ្នាំ ២០២៣ សមាមាត្រនៃខុនដូមានការប្រើប្រាស់រួច ដែលបានផ្ទេរទៅឱ្យអ្នកទិញបរទេសបានកើនឡើងដល់ ៤០%។ ហើយប្រភពផ្គត់ផ្គង់គម្រោងប្រភេទនេះ ភាគច្រើន ត្រូវបានគេដឹងថា គឺបានលក់ដោយស្ថាប័នហិរញ្ញវត្ថុ និង ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ ខណៈដែល តម្លៃនៃខុនដូទាំងនោះ គឺមានទំហំពី ៣១ ទៅ៥០ ម៉ែត្រការ៉េ រីឯតម្លៃវិញគឺនៅក្នុងរង្វង់ពី ៨៧ ០០០ដុល្លារ ទៅ ១៤ម៉ឺន៥ពាន់ដុល្លារ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើស្ថានភាពវិស័យអចលនទ្រព្យកម្ពុជានៅពេញមួយឆ្នាំ២០២៣នេះ មានភាពរំជើបរំជួលយ៉ាងណាខ្លះ?

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថា ទីផ្សារក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក៏ដូចជានៅលើពិភពលោកបានរងភាពរង្គោះរង្គើជាច្រើន ដែលបង្កឡើងដោយការឆ្លងរា…

ការដឹកជញ្ជូនទំនិញអន្តរជាតិរងការគំរាមកំហែងកាន់តែខ្លាំង ក្រោយមានការវាយប្រហារនាវាដឹកប្រេងមួយនៅមហាសមុទ្រឥណ្ឌា

ព័ត៌មាន
មន្ត្រីយោធារបស់សហរដ្ឋអាម៉េរិកបាននិយាយថា នាវាដឹកប្រេងគីមីមួយគ្រឿង ដែលកំពុងធ្វើប្រតិបត្តិការនៅមហាសមុទ្រឥណ្ឌា បានរងការវាយប្រហារដោយយន្តហោះដ្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ