វិស័យទេសចរណ៍

កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥៤ម៉ឺននាក់ នៅ១ខែដំបូងឆ្នាំនេះ ខណៈភ្ញៀវទេសចរថៃឈរកំពូលតារាង


នៅមួយខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចូលមកកម្សាន្តប្រមាណជាង៥៤ម៉ឺននាក់ កើនឡើង៣៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ និងថយចុះប្រមាណ១៦% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលជាពេលមិនទាន់មានវិវបត្តិកូវីដ-១៩។
វិស័យទេសចរណ៍
ដោយ

តាមរយៈលទ្ធផលនេះ មន្ត្រី និងអ្នកជំនាញក្នុងវិស័យទេសចរណ៍កម្ពុជា រំពឹងថា ចរន្តភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ នឹងអាចត្រឡប់ដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ ដែលមានចំនួនជាង៦លាន ៦សែននាក់ តាមរយៈព្រឹត្តិការណ៍ដែលបានដាក់ចេញនានា ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍។

របាយការណ៍របស់ក្រសួងទេសចណ៍ បានបញ្ហាញថា នៅពេញ១ខែដំបូង ដើមឆ្នាំ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥៤ម៉ឺននាក់ កើនឡើងប្រមាណ៣៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ប៉ុន្តែចំនួននេះនៅមានការថយចុះប្រមាណ១៦% បើធៀបនឹងពេលមិនទាន់មានវិវបត្តិកូវីដ-១៩ កាលពីឆ្នាំ២០១៩។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងនេះ ភ្ញៀវទេសចរចូលមកតាមផ្លូវអាកាស មានជាង២០ម៉ឺននាក់ កើនឡើង៤៤% តាមផ្លូវគោកមានជាង៣២ម៉ឺននាក់ កើនឡើង២៧% និងតាមផ្លូវទឹកមានជិត១ម៉ឺននាក់ កើនឡើង៨៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភ្ញៀវទេសចរថៃ បានឈរកំពូលតារាង ដែលបានចូលកម្សាន្តនៅកម្ពុជាច្រើនជាងគេ បន្ទាប់មកវៀត​ណាម ចិន ឡាវ កូរ៉េខាងត្បូង សហរដ្ឋអាម៉េរិក បារាំង ឥណ្ឌូនេស៊ី ចក្រភពអង់គ្លេស និងអូស្ដ្រាលី។

ក្រសួងទេសចរណ៍អះអាងថា វិស័យទេសចរណ៍កម្ពុជា ​កំពុងងើបឡើងវិញជាបន្តបន្ទាប់ និងរំពឹងថា កម្ពុជា​នឹងអាចទាក់ទាញភ្ញៀវទេសចរបរទេស បានប្រមាណ៦លាន៦សែននាក់ នៅឆ្នាំ២០២៤ នេះ ដែលជាតួលេខខ្ពស់ប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ ជាពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ពោលគឺការព្យាករនេះ គឺដើរលឿនជាងការព្យាករនាពេលកន្លងទៅដល់ទៅ២ឆ្នាំឯណោះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍។

ជាមួយគ្នានេះ ដើម្បីជំរុញទាក់ទាញភ្ញៀវទេសចរ តាមគម្រោងនៅក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ធំៗមួយចំនួនដូចជា ពិធីបុណ្យទន្លេ ឆ្នាំទស្សនាខេត្តសៀមរាប ឆ្នាំផ្លាស់ប្ដូរប្រជាជនកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តការជំរុញទេសចរកម្ពុជា-ឥណ្ឌាជាដើម ដើម្បីជំរុញដល់វិស័យ​ទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា។ ​តាមរយៈព្រឹត្តិការណ៍ទាំងអស់នេះ ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍កម្ពុជា ជឿជាក់ថា កម្ពុជាពិតជាអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦លាន៦សែននាក់នៅឆ្នាំ២០២៤នេះផងដែរ។

សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥លាននាក់ កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀបនឹងមុនមានវិវបត្តិកូវីដ-១៩។ ទន្ទឹមនេះ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិ បានជាង៣ពាន់លានដុល្លារ កើនឡើងជិត១១៨% បើធៀបនឹងឆ្នាំ២០២២។ ជាមួយគ្នានេះ កម្ពុជាក៏ទើបឈ្នះបានពានរង្វាន់ជាប្រទេសដែលមានគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេបំផុតនៅតំបន់អាស៊ីក្នុងឆ្នាំ២០២៣ និងពានរង្វាន់ជាប្រទេសមានគោលដៅទេសចរណ៍យុវជនឈានមុខគេប្រចាំតំបន់អាស៊ីនៅក្នុងឆ្នាំ២០២៣ ពីស្ថាប័ន World Travel Awards៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Vietjet ផ្ដល់ជូនតម្លៃសំបុត្រប្រូម៉ូសិនពិសេស ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពីសូន្យដុល្លារប៉ុណ្ណោះ!

ព័ត៌មាន
ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូននូវតម្លៃប្រូម៉ូសិន និងតម្លៃពិសេសសម្រាប់អតិថិជនរាប់ពាន់នាក់ ដោយបង្កើតអនុស្សាវរីយ៍ការធ្វើដំណើរជាមួយមនុស្ស…

តើកម្ពុជាត្រូវធ្វើដូចម្តេចដើម្បីរក្សាស្ថិរភាពតម្លៃកសិផលកុំឱ្យឈ្មួញកណ្តាលក្រឡុក?

ព័ត៌មាន
រៀងរាល់រដូវប្រមូលផលកសិកម្មម្ដងៗ យើងតែងតែសង្កេតឃើញប្រជាពលរដ្ឋជួបបញ្ហាប្រឈមពាក់ព័ន្ធនឹងការធ្លាក់ចុះតម្លៃកសិផលជារឿយៗ ហើយបញ្ហានេះនៅមិនទាន់អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ