ទំហំនៃការ​នាំចេញ​នាំចូល​របស់កម្ពុជា​ ជាមួយអន្តរជាតិ

ទំហំពាណិជ្ជកម្មកម្ពុជា និង អន្តរជាតិសម្រេចបានជាង ១៧ ពាន់លានដុល្លារ


នៅក្នុងរយៈពេលពាក់កណ្តាលឆ្នាំ ២០១៩នេះ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងអន្តរជាតិ សម្រេចបានកំណើនគួរឲ្យកត់សម្គាល់ប្រមាណជាង ១៧ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញបានត្រឹមតែជាង ៤៨ភាគរយនៃផលទុនជាតិសរុប ខណៈការនាំចូលមកវិញមានរហូតជាង ៧៣ភាគរយ។
ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាកើនដល់ ៧,៥% ឆ្នាំមុន ដោយសារកំណើននាំចេញទៅអាមេរិក (រូបភាព៖ World Bank)
ដោយ

ធនាគារជាតិបានបង្ហាញ​របាយការណ៍​ប្រចាំឆមាសទី​១ ឆ្នាំ២០១៩ ពីការធ្វើ​ពាណិជ្ជកម្ម​របស់កម្ពុជា​ជាមួយនឹង​អន្តជាតិ ដោយប្រទេស​ដែលត្រូវនាំចេញ​ទំនិញ​ពីកម្ពុជាគឺ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស និងជប៉ុន​ជាមួយនឹងទឹកប្រាក់​សរុប ៦,៨ ពាន់​លានដុល្លារ និងប្រទេស​ដែលកម្ពុជា​ត្រូវការនាំចូល​ទំនិញ​មកវិញ​គឺមានចិន ថៃ វៀតណាម និងជប៉ុន ដែលមានទឹក​ប្រាក់​សរុប ១០,៥ ពាន់លាន​ដុល្លារអាមេរិក។

ជុំវិញនឹងការធ្វើ​ពាណិជ្ជកម្ម​ជាមួយអន្តរជាតិ​នេះ អគ្គនាយិកា​បច្ចេកទេស​ធនាគារជាតិ​នៃកម្ពុជា លោក​ជំទាវ ជា សិរី បានអះអាងថា កម្ពុជាពិតណាស់ គឺមានទំនាក់​ទំនង​ជាមួយ​នឹងបរទេស ពោលគឺយើង​មិនមែន​ជាប្រទេស​ឯកកា​នោះទេ ហើយចំពោះ​តួលេខពាណិជ្ជកម្ម​ដែលបានបង្ហាញ​នេះ គឺកម្ពុជានៅតែ​ចំណាយច្រើន​ជាងចំណូល​រហូតជាង ៤ពាន់លាន​ដុល្លារ​ដែលចំនួននេះ​មិនសមស្រប​នៅឡើយ ទាមទារជំរុញ​បង្កើនការ​នាំចេញ​បន្ថែមទៀត។

របាយការណ៍​បង្ហាញទៀតថា ចិនមានចំណែក​ទីផ្សារនំាចូល​មកកម្ពុជា​រហូត ៤៦ភាគរយ ថៃជាង ១៥ភាគរយ វៀតណាមជាង ១៣ភាគរយ និងជប៉ុន ជាង ៤ភាគរយ។ និងចំណែក ទីផ្សារ​កម្ពុជានាំចេញ​វិញគឺមានតំបន់​អឺរ៉ុបជាង ២៦ ភាគរយ អាមេរិក ២៨ភាគរយ អង់គ្លេសជាង ៦ភាគរយ និងជប៉ុនជាង ៧ភាគរយ ហើយផលិតផល​ដែលរួមចំណែក​សម្រាប់ការ​នាំចេញទាំងនេះ​មានដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប បរិក្ខាអគ្គិសនី កង់ និងអង្ករជាដើម។

ធនាគារជាតិ បាន​គូសបញ្ជាក់ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយអន្តរជាតិ​គឺសំខាន់ ដូច្នេះកម្ពុជាខ្លួនឯង​ត្រូវតែយល់ឲ្យ​បានច្បាស់​ពីនិន្នាការ​សេដ្ឋកិច្ច ក៏ដូចជានយោបាយ​ពិភពលោក​ផងដែរ ដើម្បីជាត្រៀមខ្លួន​បង្ការ​ឥទ្ធិពលអវិជ្ជមាន​ណាមួយ​ពីបណ្តា​ប្រទេស​ទាំងនោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាសម្រេចបានទឹកប្រាក់វិនិយោគជាង ៥ពាន់លានដុល្លារ ៦ខែ ឆ្នាំ២០១៩

ព័ត៌មាន
គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ ២០១៩នេះ គម្រោងវិនិយោគដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC គឺមានចំនួន ១៥៣គម្រោង …

វៀតណាម នាំចូលរថយន្តតម្លៃជិត ២ពាន់លានដុល្លារ ៧ខែ ដើមឆ្នាំ ២០១៩

ព័ត៌មាន
ប្រទេសវៀតណាម បានធ្វើការនាំចូលរថយន្តជិត ៩ម៉ឺនគ្រឿង ដែលមានតម្លៃជិត ២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០១៩នេះ ដែលមានកំណើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ