សភាពាណិជ្ជកម្មកម្ពុជា

សភាពាណិជ្ជកម្មកម្ពុជាបើកការិយាល័យតំណាងចំនួន២ នៅប្រទេសអូស្រ្តាលី នៅសប្ដាហ៍នេះ


សភាពាណិជ្ជកម្មកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើធុរកិច្ចក្នុងប្រទេស និងការទាក់ទាញវិនិយោគគិនពីក្រៅប្រទេស ហើយដើម្បីចូលរួមក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា បានបើកការិយាល័យតំណាងរបស់ខ្លួនជាបន្តបន្ទាប់។ ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា (CCC) នៅទីក្រុងចំនួន២ ក្នុងប្រទេសអូស្ត្រាលី នឹងបើកដំណើរការចាប់ពីសប្តាហ៍នេះតទៅ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី។
សភាពាណិជ្ជកម្មកម្ពុជាបើកការិយាល័យតំណាងចំនួន២ នៅប្រទេសអូស្រ្តាលី នៅសប្ដាហ៍នេះ

ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្រ្តាលី កើនដល់ជាង ៥២៣លានដុល្លារ មានកំណើនជាង ៦០% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមថា កាបង្កើតការិយាល័យតំណាងនៅក្នុងប្រទេសអូស្រ្តាលីនេះ នឹងជួយជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មរវាងប្រទេសទាំង២ ឱ្យកាន់តែសកម្មជាងមុនបន្ថែមទៀត។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជា ទៅចូលរួមពិធីបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅទីក្រុងមែលប៊ន និងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃទី ៦ និងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣។ ឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា ការជំរុញបង្កើតឲ្យមានការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅតាមបណ្ដាប្រទេសនានា នឹងកាន់តែធ្វើឲ្យទំនាក់ទំនងរវាងអ្នកវិនិយោគ និងអ្នកវិនិយោគ កាន់តែល្អប្រសើរ។ ម្យ៉ាងវិញទៀត ការិយាល័យតំណាងសភាពាណិជ្ជកម្ម ក៏ជាកន្លែងដើម្បីឲ្យក្រុមវិនិយោគិនពិភាក្សាគ្នា ដើម្បីស្វែងរកបញ្ហានិងដំណោះស្រាយទៅវិញទៅមក ផងដែរ។ បើតាមឧកញ៉ា លឹម ហេង ការបង្កើតឲ្យមានសភាពាណិជ្ជកម្មតំណាងបន្តបន្ទាប់នៅក្រៅប្រទេស ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនថែមទៀត ដោយលោកអះអាងថា រាល់ការចំណាយលើការបើកការិយាល័យតំណាងសភាពាពិជ្ជកម្មទាំងអស់ គឺមិនមានប្រើប្រាស់ថវិកាជាតិ នោះឡើយ។

សូមបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អូស្រ្តាលី មានទំហំទឹកប្រាក់សរុបជាង ១៣៥លានដុល្លារ បានកើនឡើងជាង ៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ ការនាំចេញទំនិញកម្ពុជាទៅកាន់អូស្រ្តាលី មានប្រមាណជាង ៩៨លានដុល្លារ។ រីឯ ការនាំចូលពីអូស្រ្តាលីមកកាន់កម្ពុជាវិញ មានប្រមាណជាង ៣៧លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឥណ្ឌូនេស៊ីនៅសប្តាហ៍នេះ

ព័ត៌មាន
តបតាមការអញ្ជើញរបស់ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានប្តូរវេនឆ្នាំ២០២៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (…

អាស៊ានប្តេជ្ញាស្វែងរកកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុជាមួយជប៉ុន

ព័ត៌មាន
អនុរដ្ឋមន្ត្រីទី១ក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី លោក ដាទុក សេរី អាមេត ម៉ាស្លាន ( Datuk Seri Ahmad Maslan) បាននិយាយថា ម៉ាឡេស៊ីនិងអាស៊ានបាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ