ដំណាំកៅស៊ូ

កម្ពុជារកចំណូលបានជិត៨០០លានដុល្លារពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូនៅ១១ខែឆ្នាំនេះ


កម្ពុជាទទួលបានចំណូលជិត៨០០លានដុល្លារ ពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣ មានការកើនឡើងជាង៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ការកើនប្រាក់ចំណូលកៅស៊ូនេះ ត្រូវបានអ្នកជំនាញយល់ឃើញថា ដោយសារមួយរយៈកាលមកនេះកៅស៊ូមានតម្លៃថេរ ហើយកសិករបានបញ្ចេញកៅស៊ូលក់ ដោយពុំបានស្តុកទុកដូចពេលកន្លងទៅ ខណៈចម្ការកៅស៊ូពេញវ័យ ក៏ចាប់ផ្ដើមប្រមូលផលច្រើនជាងមុន និងមានកម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់ប្រមូលផល។
ដំណាំកៅស៊ូ
ដោយ

លោក ម៉ែន សុភ័ក្រ ប្រធានសមាគមកៅស៊ូកម្ពុជា កត់សម្គាល់ឃើញថា តម្លៃជ័រកៅស៊ូនៅប៉ុន្មានខែចុងក្រោយនេះហាក់មានស្ថិរភាពល្អប្រសើរ ពោលគឺជ័រកៅស៊ូល្អអាចលក់បានក្នុងតម្លៃជាង១ពាន់៤រយដុល្លារក្នុង១តោន។ តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា តម្លៃជ័រកៅស៊ូជាង១ពាន់៤រយដុល្លារ ក្នុងមួយតោននេះ ពុំទាន់អាចធ្វើឱ្យក្រុមហ៊ុនដាំកៅស៊ូទទួលបានចំណេញខ្ពស់នោះទេ ដោយសារមានការចំណាយច្រើន ប៉ុន្តែសម្រាប់កសិករមួយចំនួនអាចទទួលបានផលចំណេញ ប្រសិនបើពួកគេមិនសូវចំណាយលើការថែទាំច្រើន។

យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ទទួលបានប្រាក់ចំណូលជាង៧៨៩លានដុល្លារមានការកើនឡើងជាង៧៤% ខណៈកាលពីឆ្នាំ២០២២ ចំណូលបានពីការនាំចេញជ័រកៅស៊ូមានតែជាង៤៥២លានដុល្លារប៉ុណ្ណោះ។ ជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជា ភាគច្រើនត្រូវបាននាំចេញទៅទីផ្សារអាស៊ី ដូចជាប្រទេសចិន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសជប៉ុនជាដើម។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបជាង៤០ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចម្ការកៅស៊ូ កសិ-ឧស្សាហកម្ម មានជាង៤ម៉ឺនហិកតា, ផ្ទៃដីចម្ការកៅស៊ូសម្បទានដីសេដ្ឋកិច្ចមានជាង ១៩ម៉ឺនហិកតា និងផ្ទៃដីចម្ការកៅស៊ូគ្រួសារមានជាង១៦ម៉ឺនហិកតា។ ដោយឡែក ផ្ទៃដីចៀរជ័រកៅស៊ូ មានប្រមាណ៣១ម៉ឺនហិកតា និងផ្ទៃដីថែទាំមានជាង៩ម៉ឺនហិកតា៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា នៅចុងឆ្នាំ២០២៣នេះ មានការប្រែប្រួលយ៉ាងណា?

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានវាយតម្លៃថា ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា នៅចុងឆ្នាំ២០២៣នេះ ហាក់មានភាពល្…

ហេតុអ្វីបានជាតម្លៃទ្រព្យសកម្មអចលនទ្រព្យផ្នែកពាណិជ្ជកម្មនៅអាស៊ីធ្លាក់ចុះ?

ព័ត៌មាន
អ្នកវិនិយោគិននៅក្នុងតំបន់ចាប់ពីប្រទេសសិង្ហបុរី រហូតដល់ប្រទេសកូរ៉េខាងត្បូង កំពុងតែវិលវល់នឹងបញ្ហានៃការស្រុតចុះតម្លៃនៃទ្រព្យសកម្មផ្នែកពាណិជ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ