អាកាសចរណ៍

រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យសាកលវិទ្យាល័យថ្មីមួយ មានបង្រៀនមុខជំនាញផ្នែកអាកាសចរណ៍ស៊ីវិល


រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានសម្រេចទទួលស្គាល់គ្រឹះស្ថានឧត្តមសិក្សាថ្មីមួយ ដោយបានអនុញ្ញាតឲ្យសាកលវិទ្យាល័យនេះ បណ្ដុះបណ្ដាលកម្រិតបិរញ្ញាបត្ររង និងបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន ៥។ ក្នុងនោះ មានមហាវិទ្យាល័យអាកាសចរណ៍ស៊ីវិល ដែលមានដេប៉ាតឺម៉ង់ចំនួន៣ផងដែរ។ នេះបើយោងតាមអនុក្រឹត្យមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២០។
រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឲ្យសាកលវិទ្យាល័យថ្មីមួយ មានបង្រៀនមុខជំនាញផ្នែកអាកាសចរណ៍ស៊ីវិល(រូបភាព៖ https://www.aviareps.com)
ដោយ

សាកលវិទ្យាល័យ​ឡានម៉េកម្ពុជា (Lanmei University of Cambodia) ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ទទួលស្គាល់​នាពេល​ថ្មីៗនេះ មាន​មហាវិទ្យាល័យ​ចំនួន​៥ ដោយក្នុងនោះ អ្វីដែល​គេចាប់អារម្មណ៍ គឺ​សាកលវិទ្យាល័យនេះ មាន​មហាវិទ្យាល័យ​អាកាសចរណ៍​ស៊ីវិល ដែលបង្រៀន​នូវជំនាញ​ទាក់ទង​នឹង​ផ្នែក​អាកាសចរណ៍​ចំនួន​៣ រួមមាន ដេប៉ាតឺម៉ង់​សេវា​កម្ម​បម្រើ​តាម​យន្ដហោះ, ដេប៉ាតឺម៉ង់​ជួសជុល និងថែទាំយន្ដហោះ និង​ដេប៉ាតឺម៉ង់​គ្រប់គ្រង​សេវាដឹកជញ្ជូន​តាម​ផ្លូវអាកាស។

ក្រៅពី​នេះ សាកលវិទ្យាល័យ​ថ្មីមួយនេះ ក៏មាន​បង្រៀន​ថ្នាក់មហាវិទ្យាល័យចំនួន​៤ទៀត​រួមមាន មហាវិទ្យាសាស្ត​ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ សិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យ​វិទ្យាសាស្ត្រសត្វ និងវិទ្យាសាស្ត្រ​រុក្ខជាតិ, មហាវិទ្យាល័យ​មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម និងមហាវិទ្យាល័យ​ទេសចរណ៍ និងបដិសណ្ឋារកិច្ច។ 

ការបង្កើតឡើងនូវសាកល​វិទ្យាល័យថ្មី ដែលមាន​បង្រៀន​ផ្នែក​អាកាសចរណ៍នេះ គឺធ្វើឡើង​ចំពេល​ដែល​វិស័យ​ឧស្សាហកម្ម​អាកាសចរណ៍​ ក៏ដូចជា​ទេសចរណ៍​នៅទូទាំង​សកលលោក​កំពុង​ត្រូវប្រឈម​នឹង​វិបត្តិ​កូវីដ-១៩ ហើយបើតាម​ការ​អះអាង​របស់​អ្នកជំនាញ​វិស័យទាំងនេះ អាចនឹង​ត្រូវចំណាយ​ពេល​យូរបន្តិច​ទើបអាច​វិល​មករក​សភាព​ដើម​ដូចធម្មតាវិញ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្យាករណ៍៖ ធនាគារនៅវៀតណាម នឹងធ្លាក់ចុះប្រាក់ចំណេញមុនបង់ពន្ធជាង ២២% នៅឆមាសទី២ ឆ្នាំនេះ

ព័ត៌មាន
ប្រាក់ចំណេញមុនបង់ពន្ធនៃប្រព័ន្ធធនាគារនៅក្នុងប្រទេសវៀតណាមនៅឆមាសទី២ នៃឆ្នាំ២០២០នេះ ត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ចុះជាង២២% ធៀបនឹងរយៈពេល…

កម្ពុជានាំចេញទៅអាមេរិកសម្រេចបាន៣,៤ពាន់លានដុល្លារ កើនជាង ៦៥៧ លានដុល្លារ នៅ៧ខែឆ្នាំ២០២០

ព័ត៌មាន
បើទោះបីជាមានវិបត្តិកូវីដ-១៩ បានិងកំពុងបន្តកើតមានយ៉ាងណាក្ដី ប៉ុន្ដែសម្រាប់ការនាំចេញទំនិញរបស់កម្ពុជាទៅអាមេរិក នៅតែរក្សាបានកំណើនវិជ្ជមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ