ភ្ញៀវទេសចរអន្តរជាតិទាំងនេះភាគច្រើនចូលមកកម្សាន្តនៅខេត្តសៀមរាប ភ្នំពេញ និងខេត្តព្រះស្រីហនុ។ ភ្ញៀវទេសចរថអន្តរជាតិទាំងនេះ បានធ្វើដំណើរតាមជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានជាង២៧ម៉ឺននាក់, អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ មានជាង១៤ម៉ឺននាក់ និងអាកាសយានដ្ឋានខេត្តព្រះសីហនុ មានជាង២ពាន់៦រយនាក់។
សូមបញ្ជាក់ថា នៅពេញមួយឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៥លាន ៥សែននាក់ កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀបនឹងពេលមុនមានវិវបត្តិកូវីដ-១៩។ ទន្ទឹមនេះ កម្ពុជាទទួលបានចំណូលពីភ្ញៀវទេសចរអន្តរជាតិ ជាង៣ពាន់លានដុល្លារ កើនឡើងជិត១១៨% បើធៀបនឹងឆ្នាំ២០២២៕
អត្ថបទ៖ បូ ដូឡា
© 2024 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។