អង្ករនាំចេញទៅអឺរ៉ុប

ការនាំចេញអង្ករទៅអឺរ៉ុបកើនឡើង ទោះបីអឺរ៉ុបមានការបិទព្រំដែនក៏ដោយ


ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអឹរ៉ុបនៅតែបង្ហាញពីសញ្ញាកើនឡើងខ្ពស់ បើទោះបីជា ពេលថ្មីៗនេះ សហភាពអឺរ៉ុបទើបតែបានប្រកាសពីការបិទព្រំដែនទាំងអស់របស់ខ្លួន ក្នុងគោលដៅ ទប់ស្កាត់ការរីករាលដាលនៃមេរោគ Covid-19 ក៏ដោយ។ បើតាមការអះអាងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា គិតត្រឹម២ខែ ចុងក្រោយនេះ ការនាំចេញអង្ករទៅអឺរ៉ុបកើនឡើងប្រមាណ ២២% ខណៈដែលនៅអំឡុងមីនានេះដែរ បើតាមតួលេខ ក៏នៅតែបន្ដកើនឡើងដែរ។
ការនាំចេញស្រូវកម្ពុជា
ដោយ

សហភាពអឹរ៉ុប បាន​ប្រកាស​ពីវិធានការ​បិទ​ព្រំដែន​របស់ខ្លួន​កាលពីថ្ងៃទី ១៧ ខែមីនា កន្លងទៅ ដោយការបិទនេះ គឺមានរយៈពេល ៣០ថ្ងៃ។

លោក លន់ យ៉េង អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បើទោះបីជា​មានការបិទ​ព្រំដែន​ពីសំណាក់សហគម​អឺរ៉ុប​ក៏ពិតមែន ប៉ុន្ដែ លោកថា វាមិនបានប៉ះពាល់​ដល់ការនាំចេញអង្ករ​របស់​កម្ពុជានោះទេ ផ្ទុយទៅវិញ វាបានធ្វើឲ្យ​តម្រូវការ​អង្ករ​ទៅកាន់ទីផ្សារអឺរ៉ុប​កំពុងកាន់តែ​កើនឡើងថែមទៀត។ ជាក់ស្ដែង បើតាម​របាយការណ៍​របស់សហព័ន្ធស្រូវអង្ករ​កម្ពុជា បានឲ្យដឹងថា រយៈពេល ២ខែ ដំបូងនៅឆ្នាំ២០២០នេះ ការនាំចេញអង្ករ​របស់កម្ពុជា សម្រេចបានជាង ២២% ដោយក្នុងនោះ ការនាំចេញ​ទៅអឺរ៉ុប​មាន ២២%​ដូចគ្នាដែរ ។ បើតាម​លោក លន់ យ៉េង នៅក្នុងខែមីនានេះទៀតសោត ការនាំចេញ​អង្ករ​របស់កម្ពុជា នៅតែមានសន្ទុះ​កើន​ឡើងគួរឲ្យ​កត់សម្គាល់ ទាំងទៅទីផ្សារអឺរ៉ុប ប្រទេសចិន និងបណ្ដា​ប្រទេស​ទីផ្សារគោលដៅផ្សេងៗទៀត។

អគ្គលេខាធិការ នៃលេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា បាន​គូសបញ្ជាក់ថា ជាទូទៅ​ការបិទព្រំដែននេះ គឺបិទ​តែសម្រាប់​ការធ្វើចរាចរ​​របស់​មនុស្ស​ប៉ុណ្ណោះ មិន​ផ្ដោតលើការបិទ​ទំនិញចេញចូល​នោះទេ។ ហើយលោក សង្កេតឃើញថា នៅតាមច្រកកំពង់ផែ ដូចជានៅ​ប្រទេសបារាំង​ ជាដើម នៅតែបន្ត​សកម្មភាព​ដឹកជញ្ជូនទំនិញ​ធម្មតា។ណាមួយទៀត ចំពោះ​ផលិតផល​អង្ករ​ គឺជាតម្រូវការ​ស្បៀងអាហារ​ដែលការចាំបាច់​សម្រាប់​ការរស់នៅ ដូច្នេះ បើទោះបីជា​ពួកគេ ជួបបញ្ហា​ប្រឈមបែបណា ក៏​នៅតែត្រូវការ​ការទទួលទានដែរ ខុសពីផលិតផល​ផ្សេងៗទៀត ដែលមិនសូវចាំបាច់។

ទោះយ៉ាងណា បើតាម​របាយការណ៍​ពីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ដែលភីអិនអិន​ទទួលបាន​កាលពីម្សិលមិញនេះ បានឲ្យដឹងថា ចំពោះការនាំចេញ​របស់​កម្ពុជា​ទៅសហភាពអឺរ៉ុប នៅក្នុងខែមីនានេះ គឺមានតម្លៃ​ជាទឹកប្រាក់ជាង ២៥៥ លាន​ដុល្លារអាមេរិក ធ្លាក់ចុះ​ប្រហែល ៧% ធៀបនឹង​ខែ​កុម្ភៈ ដែលមានប្រមាណ​២៧៤ លាន​ដុល្លារអាមេរិក។ ដោយឡែក សម្រាប់ទីផ្សារ​អង់គ្លេសវិញ សម្រាប់ខែ​មីនា ធៀបនឹងខែកុម្ភៈ ក៏មានការធ្លាក់ចុះ ៧%ផងដែរ។

ជុំវិញ​ទៅនឹង​ការបិទ​ព្រំដែន​របស់សហភាព​អឺរ៉ុបនេះដែរ បើយើង​ក្រឡេកទៅមើល​ប្រទេស​វៀតណាមឯណោះវិញ ឃើញថា ការនាំចេញ​វៀតណាម​ទៅអឺរ៉ុប​ក៏មានការធ្លាក់ចុះ​គួរឲ្យកត់សម្គាល់ដែរ ពោលគឺ ធ្លាក់ចុះប្រមាណ​៨%។ នេះបើតាម​ការបញ្ជាក់របស់​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​នៃប្រទេសនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចហ៊ុន សែន៖ បន្ទប់ជាង៣០០០បន្ទប់ទូទាំងប្រទេស ត្រៀមរួចជាស្រេចសម្រាប់អ្នកឆ្លងវីរុសកូវីដ១៩

ព័ត៌មាន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានថ្លែងថា ពេទ្យជាង២០០០នាក់ ក្នុងចំណោមពេទ្យ២ម៉ឺននាក់ទូទាំងប្រទេស កំពុងធ្វើការជាមួយអ្នកឆ្លងក…

គណៈកម្មាការជាតិប្រយុទ្ធនឹងកូវីដ១៩ ទទួលបានជំនួយជិត៩លានដុល្លារអាមេរិកពីព្រះមហាក្សត្រនិងសប្បុរសជន

ព័ត៌មាន
ក្រោយមានការអំពាវនាវជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីប្រមូលជំនួយសប្បុរសធម៌ ដើម្បីបំពេញតម្រូវការ ដែលកំពុងខ្វះខាតក្នុងដំណើរការប្រយុទ្ធនឹងជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ