VinFast នឹងបញ្ជូនរថយន្តអគ្គីសនីទៅកាន់អឺរ៉ុបនៅឆ្នាំនេះ

រថយន្តអគ្គិសនីវៀតណាមត្រៀមហក់ចូលទីផ្សារអឺរ៉ុប ក្រោយអឺរ៉ុបបើកការស៊ើបអង្កេតលើរថយន្តចិន


ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាមគ្រោងនឹងបញ្ជូនរថយន្តអគ្គីសនីរបស់ខ្លួនទៅលក់នៅលើទីផ្សារសហភាពអឺរ៉ុបខាងមុខនេះ ខណៈដែលអឺរ៉ុបកំពុងតែបើកការសើបអង្កេតលើបញ្ហាឧបត្ថម្ភធុនមកលើក្រុមហ៊ុនផលិតរថយន្តរបស់ចិន។ អ្នកវិភាគបានលើកឡើងថា វៀតណាមនៅពេលនេះហាក់កំពុងតែដណ្តើមតួនាទី និងពង្រឹងការប្រកួតប្រជែងនៅទីផ្សារបច្ចឹមប្រទេស។
VinFast នឹងបញ្ជូនរថយន្តអគ្គីសនីទៅកាន់អឺរ៉ុបនៅឆ្នាំនេះ
ដោយ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន VinFast បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាមនេះ គ្រោងនឹងដឹកជញ្ជូនរថយន្តអគ្គីសនីដំបូងរបស់ខ្លួនទៅកាន់អឺរ៉ុបនៅឆ្នាំនេះ បន្ទាប់ពីទទួលបានការយល់ព្រមពីស្ថាប័នបញ្ញត្តិកម្មរបស់អឺរ៉ុប។ នៅក្រោមផែនការនេះ រថយន្តអគ្គីសនីប្រហែល៣ពាន់គ្រឿង ដែលភាគច្រើនជាមូដែល Crossovers VF8 នឹងត្រូវដឹកបញ្ជូនទៅកាន់ទីផ្សារនៅប្រទេសបារាំង អាល្លឺម៉ង់ និងហូឡង់នៅក្នុងរង្វង់ត្រីមាសទី៤ឆ្នាំនេះពីរោងចក្ររបស់ VinFast នៅភាគខាងជើងប្រទេសវៀតណាម។
ប្រភពសុំមិនបញ្ចេញអត្តសញ្ញាណបានលើកឡើងថា ផែនការរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជី Nasdaq ដែលជាក្រុមហ៊ុនសារជីវកម្មហិរញ្ញវត្ថុនៅអាមេរិក គឺដើម្បីពង្រីកទៅកាន់ទីផ្សារទ្វីបអឺរ៉ុប។ ផែនការនេះមានការកើនឡើងបួនដងបើធៀបនឹងគោលដៅ ដែលមិនបានសម្រេចពីមុនក្នុងការចែកចាយរថយន្តចំនួន៧០០គ្រឿងកាលពីខែកក្កដាឆ្នាំមុន ហើយវាបានកើតឡើងស្របពេលដែលសហភាពអឺរ៉ុបបានបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុនផលិតរថយន្តអគ្គីសនីរបស់ចិន ដែលកំពុងតែបង្កើតគម្លាតនៃតម្រូវការនៅក្នុងទីផ្សារ។

ប្រសិនបើផែនការនេះដំណើរការទៅមុខសម្រេចបាន អឺរ៉ុបនឹងក្លាយជាទីផ្សារក្រៅប្រទេសដ៏ធំបំផុតរបស់ VinFast នៅឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុននេះបានដឹកជញ្ជូនរថយន្តអគ្គីសនីប្រហែល ២ពាន់១រយគ្រឿងទៅកាន់សហរដ្ឋអាមេរិកកាលពីដើមឆ្នាំ។
លោកស្រី ឡេ ធី ធូធុយ( Le Thi Thu Thuy) នាយកប្រតិបត្តិក្រុមហ៊ុន VinFast បាននិយាយថា ក្រុមហ៊ុនលោករំពឹងថានឹងផ្តល់ម៉ូដែល VF8 ដំបូងដល់អតិថិជនបារាំង អាឡឺម៉ង់ និងហូឡង់ក្នុងត្រីមាសទី៤ឆ្នាំនេះ ជាមួយការត្រៀមបន្ថែមថាម៉ូដែលផ្សេងទៀតដូចជា VF6, VF7, និង VF9 ទៅកាន់ទីផ្សារអឺរ៉ុបនៅឆ្នាំក្រោយ។
លោកស្រី មិនបានបង្ហាញពីចំនួនរថយន្តស្ព័រ VF8 (SUVs) នោះទេ ប៉ុន្តែអ្នកដែលដឹងពីបញ្ហានេះបាននិយាយថា វានឹងមានបរិមាណប្រហែលជា៣ពាន់គ្រឿង ហើយក្រៅពីអឺរ៉ុប ក៏នឹងមានការនាំចេញទៅអ៊ីស្រាអែលផងដែរ។ រថយន្ត VF8 SUV បានទទួលការយល់ព្រមដោយនិយ័តករអឺរ៉ុបរួចហើយ ហើយវាជាផលិតផលដែលអនុលោមតាមស្តង់ដារសហភាពអឺរ៉ុប ដែលអាចលក់បាននៅក្នុងប្លុក២៧ប្រទេសនេះ។ លោកស្រីបានបន្ថែមថា ក្រុមហ៊ុនក៏កំពុងបំពេញនីតិវិធីដើម្បីទទួលបានចំណាត់ថ្នាក់សុវត្ថិភាព Euro NCAP ផងដែរ។
នៅពេលនេះអឺរ៉ុបគឺជាទីផ្សារដ៏ធំបំផុតមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តចិន ដែលបានដឹកជញ្ជូនរថយន្តអគ្គីសនីជិត៧ម៉ឺនគ្រឿងក្នុងរយៈពេល៧ខែដំបូងឆ្នាំនេះ ប៉ុន្តែនៅពេលនេះអឺរ៉ុបកំពុងតែបើកការសើបអង្កេតលើក្រុមហ៊ុនផលិតរថយន្តចិន ដែលនេះជាឱកាសសម្រាប់ក្រុមហ៊ុន VinFast។
នៅពេលនេះសម្រាប់ទីផ្សារនៅបារាំងគេដឹងថា រថយន្ត VinFast ម៉ូដែល VF8 មានតម្លៃ ប្រមាណជា៥ម៉ឺន៤ពាន់២១៨ដុល្លារ ខណៈម៉ូដែល Tesla Y ផលិតនៅប្រទេសចិន ដែលកំពុងរងសំពាធពន្ធគយរបស់សហភាពអឺរ៉ុបគឺមានតម្លៃចាប់ពី៤ម៉ឺន៩ពាន់ដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ហ្វតតេ បានចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ កម្រិត AA+ លំដាប់ថ្នាក់ជាតិ និងកម្រិត B+ ក្នុងលំដាប់អន្តរជាតិ

ព័ត៌មាន
ក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (ខេមបូឌា) ភីអិលស៊ី បានទទួលការដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុ ពី Global Credit Rating (GCR) ដែលជាស្…

តើការធ្លាក់ចុះតម្លៃប្រាក់បាតនៅមួយរយៈចុងក្រោយ វាជារឿងអាក្រក់សម្រាប់សេដ្ឋកិច្ចថៃឬ?

ព័ត៌មាន
លោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្ត្រីថៃបានលើកឡើងនៅក្នុងសុន្ទរកថាដែលបានចាក់ផ្សាយកាលពីថ្ងៃទី២១ កញ្ញា ថា ធនាគារកណ្តាលរបស់ប្រទេសថៃកំពុងត្រួតព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ