ចំណូលកាស៊ីណូ

ប្រាក់ចំណូលពន្ធពីវិស័យកាស៊ីណូកម្ពុជា នឹងរងផលប៉ះពាល់ ពីវៀតណាមបើកកាស៊ីណូនៅកោះភូកុក ឬកោះត្រល់


អ្នកជំនួញនៅក្នុងវិស័យឧស្សាហកម្មកាស៊ីណូកម្ពុជាកំពុងតែជួបនឹងបញ្ហាប្រកួតប្រជែងយ៉ាងខ្លាំងបន្ទាប់ ពីប្រទេសវៀតណាមបានអនុម័តច្បាប់ឲ្យមានកាស៊ីណូស្របច្បាប់នៅក្នុងប្រទេសរបស់ខ្លួនសម្រាប់ប្រជាជនក្នុងស្រុកចូលលេង។ ប្រការនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាអះអាងថា កំពូងធ្វើឲ្យមានការថមថយចំនួនភ្ញៀវវៀតណាមចូលមកលេងល្បែងនៅតាមកាស៊ីណូកម្ពុជា ដែលជាហេតុធ្វើឲ្យប្រាក់ចំណូលពន្ធពីវិស័យកាស៊ីណូកម្ពុជាបាត់បង់មួយចំនួនផងដែរ។
ប្រាក់ចំណូលពន្ធពីវិស័យកាស៊ីណូកម្ពុជា នឹងរងផលប៉ះពាល់ ពីវៀតណាមបើកកាស៊ីណូនៅកោះភូកុក ឬកោះត្រល់ (រូបភាព៖ ខេមបូណូមីស)
ដោយ

ជាពិសេស​ជាងនេះ​ទៅទៀត អ្វីដែល​គួរឲ្យ​ព្រួយបារម្ភ​ខ្លាំង​កម្រិត​ថ្នាក់​តំបន់ គឺថា វៀតណាម​តាមរយៈ​ក្រុមហ៊ុន​អភិវឌ្ឍ និងវិនិយោគ​ទេសចរណ៍​កោះភូកុក JSC បាន ចំណាយ​ទុនវិនិយោគ​ប្រមាណ​ជាង ២ពាន់លាន​ដុល្លារ​អាមេរិក សាងសង់​រីស៊ត និងកាស៊ីណូ Corona ដោយកាស៊ីណូនេះ នឹងបើក ២៤ម៉ោង​ក្នុងមួយថ្ងៃ សម្រាប់​សាកល្បង​រយៈពេល ៣ឆ្នាំ នៅលើ​​កោះភូកុក ដែលខ្មែរ​ស្គាល់ជា​ទូទៅ​ថា កោះត្រល់។

ជុំវិញទៅ​នឹងកង្វល់ ថាឧស្សាហកម្ម​កាស៊ីណូ​​កម្ពុជា​ នឹងទទួល​រងផល​ប៉ះពាល់​នេះ ឯកឧត្តម រស់ ភីរុណ អគ្គនាយក​រង​នៃអគ្គនាយក​ដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បាន អះអាងថា បន្ទាប់ពី​ប្រទេស​វៀតណាម​អនុញ្ញាត​ឲ្យមាន​ច្បាប់​បើក​អាជីវកម្ម​កាស៊ីណូ​នៅក្នុង​ប្រទេស​របស់ខ្លួន  ឃើញថា ឧស្សាហកម្ម​កាស៊ីណូ​កម្ពុជា បាន​ទទួល​រងផល​ប៉ះពាល់​ជាច្រើន​ពិសេស​អាជីវកម្ម កាស៊ីណូ​កម្ពុជា​ដែល នៅតាម​ច្រក​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ​និង វៀតណាម។

លោកថា កន្លងមកនេះ ភ្ញៀវវៀត​ណាម​បានមក​លេង​ល្បែង​នៅកាស៊ីណូ​កម្ពុជា​យ៉ាងច្រើន ប៉ុន្តែប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ គឺអាជីវកម្ម​កាស៊ីណូ​កម្ពុជា​ប៉ះពាល់​ច្រើន​មិនមាន​ភ្ញៀវ​វៀតណាម​មក​លេង​ច្រើន ដូចពី​មុនទៀត​ឡើយ។

ទទ្ទឹមជាមួយ​ការបើក​ឲ្យដំណើរ​ការ​កាស៊ីណូ​នៅលើ​កោះភូកុក ឬ កោះត្រល់នេះ​ទៀតនោះ វាបានក្លាយ​ជាការ​ប្រជែង​គ្នាកាន់តែ​ខ្លាំង​ក្នុងតំបន់​តែម្តង ពោលគឺ​មិនត្រឹម​តែប៉ះពាល់​ដល់​កម្ពុជា​ប៉ុណ្ណោះទេ ប្រទេសនៅ​ក្នុងតំបន់​ក៏ប៉ះពាល់​ដែរ ដូចជា ប្រទេស​សឹង្ហបុរី និងម៉ាឡេស៊ី​ក៏ស្ថិត​នៅក្នុងបរិយាកាស​ប្រកួត​ប្រជែង​ដូចគ្នា​ខ្លាំងដែរ។

ប៉ុន្តែយ៉ាងណា​ស្របពេល​ជាមួយគ្នា​នេះ ដើម្បីជាការ​ទាក់ទាញ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ក៏បានខិតខំ​បង្កើត​បង្កើត​នូវ​បទ​ប្បញ្ញត្តិ​ផ្សេងៗ​សម្រាប់​ការប្រកួត​ប្រជែង​នៅក្នុង​វិស័យនេះ ក្នុងគោល​ដៅ​ ដើម្បីកៀរគរ​ប្រាក់ចំណូល​ពន្ធ​ឲ្យអស់​លទ្ធភាព​នៅលើ​វិស័យ​កាស៊ីណូ ក៏ដូចជា វិស័យ​ផ្សេងៗ​ទៀត។ 

ឯកឧត្តម បញ្ជាក់ថា ដើម្បីប្រកួត​ប្រជែង​ក្នុងតំបន់​បានយើង​ត្រូវខិតខំ​ធ្វើយ៉ាងណា​ជំរុញ​ច្បាប់ស្តីពី​ការគ្រប់គ្រង​រមណីយដ្ឋាន​នេះ ឲ្យបាន​ឆាប់រហ័ស ដើម្បីឲ្យ​មានតម្លាភាព​នៅក្នុង​ការគ្រប់គ្រង​ទាំងការ​ប្រមូល​ចំណូល​ពន្ធ និងគ្រប់គ្រង​រក្សា​សណ្តាប់​ធ្នាប់​សន្តិសុខ​ផ្សេងៗ។

យ៉ាង​ណា​ក៏ដោយចុះ ឯកឧត្តម បានជឿជាក់ថា បើទោះបីជា មាន​ការប្រកួត​ប្រជែង​គ្នាច្រើន​នៅក្នុង​តំបន់ ពិសេសការ​បើក​កាស៊ីណូ​ថ្មីៗ នៅ​វៀតណាម និង​មិនមាន​ភ្ញៀវច្រើន​មក​ពីវៀតណាម​ដូចមុន​យ៉ាង​ណាក្តី ក៏កម្ពុជា នឹងនៅតែ​រក្សាជំហរ​ ដើម្បីការ​ប្រមូល​ពន្ធ​បានដដែល​ពី​វិស័យនេះ។

ជាក់ស្តែង បើយោង​តាមរបាយការណ៍​ពីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​បង្ហាញថា នៅក្នុងឆ្នាំ២០១៨ កន្លង​មកកម្ពុជា​បានប្រមូល​ប្រាក់​ចំណូល​ពីវិស័យ​កាស៊ីណូ​ប្រមាណ ៤៦ លានដុល្លារអាមេរិក និង សម្រាប់ផែន​ការឆ្នាំ​២០១៩ រំពឹងថា នឹងអាច​ប្រមូល​បាន​រហូតដល់ ៥៦ លាន​ដុល្លារ​អាមេរិក។ 

ចំណូលទាំងនេះ គឺប្រមូល​បានពី​កាស៊ីណូ ដែលកំពុង​ធ្វើអាជីវកម្ម​ចំនួន៧០ ក្នុងចំណោម ៨០កាស៊ីណូ​បានស្នើសុំ​ចុះបញ្ជី​ក្នុង​ឆ្នាំ ២០១៨ ។ គិតត្រឹម​ត្រីមាស​ទី៣ ២០១៨ ចំនួន​កាស៊ីណូ​ស្ថិត​នៅខេត្ត​ព្រះសីហនុ មានចំនួន ៣៧ បានដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​រួចហើយ តែមិនទាន់​ធ្វើអាជីវកម្ម​បាននៅ​ឡើយទេ ខណៈ​សំណង់​មិនទាន់​បាន​បញ្ចប់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន​សន្យា​ជួយ​កម្ពុជា​បន្ថែម ខណៈ​សហភាព​អឺរ៉ុប​គំរាម​ដាក់​ទណ្ឌកម្ម

ព័ត៌មាន
ខណៈ​ដែល​សហភាព​អឺរ៉ុប​គំរាម​ដក​ការអនុគ្រោះផ្នែក​ពាណិជ្ជ​កម្ម​ពី​កម្ពុជា ប្រទេស​​ចិន​​បាន​​សន្យា​ថា នឹង​ផ្តល់​ជំនួយ​ចំនួន ៤​ពាន់​លាន​យ…

ក្រុមហ៊ុនត្រកូល ជីប ម៉ុង ចាប់ដៃគ្នាការបង្កើតមជ្ឈមណ្ឌលផ្សារទំនើប ថ្មីមួយទៀតហើយ ក្នុងបរិវេណគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានរបស់ខ្លួន

ព័ត៌មាន
ក្រុមហ៊ុន ជីប ម៉ុង លែន និងជីប ម៉ុង រីថេល បានប្រកាសកិច្ចសហការចាប់ដៃគូរវាងក្រុមហ៊ុនទាំងពីរ ក្នុងការបង្កើតផ្សារទំនើបដ៏សម្បូរបែបមួយ ដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ