អត្ថបទក្រុមហ៊ុន

សហគ្រិនខ្មែរបានរៀបចំកម្មវិធីបណ្តាញធុរកិច្ច៖ វេទិកាវិនិយោគ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត


នាល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២២ សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី «វេទិកាវិនិយោគ» (Venture Capital Night) នៅសណ្ឋាគារ ហៃយ៉ាតរីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh Hotel) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តីរដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍ សហគ្រិនភាព។
វេទិកាវិនិយោគ នៃកម្មវិធីបណ្តាញធុរកិច្ច ដែលរៀបចំឡើងដោយសហគ្រិនខ្មែរ នៅថ្ងៃទី២៤ មករា ២០២២
ដោយ

កម្មវិធី «វេទិកាវិនិយោគ» ត្រូវបានរៀបចំក្នុងគោលបំណងជាស្ពានតភ្ជាប់ រវាងក្រុមអ្នកវិនិយោគ និងធុរកិច្ចថ្មី តាមរយៈការធ្វើបទបង្ហាញ និងការសួរពីគម្រោងអាជីវកម្ម ដែលឆ្លុះបញ្ចាំងពីសក្តានុពល របស់ធុរកិច្ចថ្មីដើម្បីឈានចូលដល់ការទទួលវិនិយោគ។ ជាក់ស្តែង ការវិនិយោគមានសារសំខាន់ សម្រាប់​ធុរកិច្ចថ្មីជាពិសេសក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមអាជីវកម្ម ដែលចាត់ទុកបានថាជា ពេលវេលាដែលធុរកិច្ចថ្មីមានតម្រូវការគាំទ្រ ទាំងផ្នែកហិរញ្ញវុត្ថុ និងជំនាញដើម្បីបំប្លែងគំនិតអាជីវកម្ម ឲ្យក្លាយជាផលិតផល និង សេវាកម្មដែលមានតម្រូវការក្នុងទីផ្សារ។ 

បញ្ជាក់ជូនថា អ្នកវិនិយោគត្រូវបានគេបែងចែកជាពីរប្រភេទធំៗ៖ ​អ្នក​វិនិយោគ​មូលធន​ ​ (Venture Capitalist ឬហៅកាត់ថា VC) និងវិនិយោគិន (Angel Investor)។ ​អ្នក​វិនិយោគ​មូលធនជាក្រុមហ៊ុន ដែលមានជំនាញវិជ្ជាជីវៈវិនិយោគធ្វើការជ្រោមជ្រែងដល់ធុរកិច្ចថ្មីតាម ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការណែនាំ យុទ្ធសាស្រ្តអាជីវកម្ម ការគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង។ រីឯវិនិយោគិនគឺជាបុគ្គល ដែលមានធនធានហិរញ្ញវុត្ថុ មានបំណងវិនិយោគ ក្នុងធុរកិច្ចថ្មីដែលមានលទ្ធភាពជួយផ្សាភ្ជាប់អាជីវកម្មទៅក្នុងបណ្តាញទំនាក់ទំនង។ ដោយមូលហេតុ វិនិយោគគិនមែនមែនជាក្រុមហ៊ុន ធុរកិច្ចថ្មីមានភាពងាយស្រួលក្នុងការទទួលបានហិរញ្ញវត្ថុ ក៏ប៉ុន្តែវិនិយោគិនមិនមានពេលវេលាច្រើនក្នុងការធ្វើការជាមួយធុរកិច្ចថ្មី។

កម្មវិធីនេះមានធុរកិច្ចថ្មីចំនួន​៨ ដែលបានឆ្លងកាត់ការជ្រើសរើសក្នុងការទទួលបានឱកាសធ្វើបទបង្ហាញ អាជីវកម្មដល់បណ្តាវិនិយោគិនក៏ដូចជាភាគីពាក់ព័ន្ធនានាដែលបានចូលរួម។ គួរបញ្ជាក់ផងដែរថា «វេទិកាវិនិយោគ» គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីក្នុងឆ្នាំ២០២២ របស់សហគ្រិនខ្មែរដែលបាន ផ្តួចផ្តើមរៀបចំក្នុងន័យផ្សារភ្ជាប់អ្នកផ្តល់ហិរញ្ញវត្ថុ និងការវិនិយោគដល់ធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា ក៏ដូច ឮជាផ្ដល់ឱកាសដល់សហគ្រិនដែលបានទទួលជ័យលាភីក្នុងកម្មវិធីផ្សេងៗដូចជា៖ កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិ និង កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនខ្មែរ

ដោយមើលឃើញថាវិស័យធុរកិច្ចក្នុងប្រទេសកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយរំពឹងថា និន្នាការនេះនឹងមានការកើនឡើងជាបន្តបន្ទាប់ សហគ្រិនខ្មែរ នឹងបន្តរៀបចំកម្មវិធីបែបនេះក្នុងការ ក្នុងការលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកឲ្យចូលរួម ប្រកួតប្រជែងបង្កើនសមត្ថភាព និងអភិវឌ្ឍ អាជីវកម្មប្រកបដោយចីរភាព។ ដោយឡែកសហគ្រិនដែលមិនបានដាក់ពាក្យ ចូលរួមក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ ​ហើយយល់ថាខ្លួនមានសមត្ថភាពពេញលេញ សូមដាក់ពាក្យចូលរួមក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ នាឱកាសក្រោយៗទៀត៕

ខាងក្រោមនេះជាសុន្ទរកថារបស់ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅហក់ឡើងកាន់តែខ្លាំង ចំពេលភាពតានតឹងនៅអឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា

ព័ត៌មាន
តម្លៃប្រេងមានការកើនឡើងបន្ថែមទៀត នៅថ្ងៃចន្ទក្នុងសប្តាហ៍នេះ ដោយសារការព្រួយបារម្ភអំពីផលរំខានចំពោះការផ្គត់ផ្គង់ ស្របពេលដែលមានភាពតានតឹងកើនឡើង…

អតិថិជនរបស់ធនាគារអេស៊ីលីដានឹងទទួលបានប្រាក់វិញ ៣០% ក្រោយទូទាត់ជាមួយបណ្ណយូភីអាយនិមិត្តសញ្ញាថ្មី

ព័ត៌មាន
កាន់តែពិសេសជាមួយបណ្ណយូភីអាយនិមិត្តសញ្ញាថ្មីរបស់ធនាគារអេស៊ីលីដា អតិថិជនអាចធ្វើការប្តូរយកបណ្ណជាមួយនិមិត្តសញ្ញាថ្មី ដែលមានការរចនាដ៏ស្រស់ស្អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ